Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច បដិសេធ​សំណើរ សុំ​ឲ្យ​មាន​ជើងហោះហើរ​ប្រចាំ​សប្តាហ៍​បន្ថែមទៀត របស់​ក្រុមហ៊ុន​ចិន​

spot_img

​សហរដ្ឋ​អា​មេ​រិច​កាលពី​ថ្ងៃ​សុក្រ បានធ្វើ​ការបដិសេធ​សំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន សុំ​ឲ្យ​មាន​ជើងហោះហើរ​ប្រចាំ​សប្តាហ៍​បន្ថែមទៀត រវាង​ប្រទេស​ទាំងពីរ​។ អា​មេ​រិច​និយាយថា សេចក្តីសម្រេចចិត្ត​នោះ មិនមែន​មានន័យថា​ជាការ​បង្កើន​ភាព​តានតឹង ជុំវិញ​ការ​រឹតត្បិត​ការធ្វើដំណើរ​ឡើយ​។​

​នៅក្នុង​សេចក្តីប្រកាស ក្រសួង​ដឹកជញ្ជូន​អា​មេ​រិច​និយាយថា ការសម្រេចចិត្ត​នោះ គឺ​ដើម្បី​រក្សា​ភាពស្មើគ្នា​នៅក្នុង​កាលវិភាគ សេវា​ដឹក​អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​។ ក្រសួង​បន្ថែមថា ខ្លួន​មាន​ឆន្ទៈ​ក្នុងការ​ពិនិត្យមើល​ឡើងវិញ នូវ​សេចក្តីសម្រេចចិត្ត​នោះ ប្រសិនជា​អាជ្ញាធរ​អាកាសចរណ៍​ចិន កែសម្រួល​គោលនយោបាយ​របស់​ពួកគេ ដែល​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​អា​មេ​រិច​។​

“​ក្រសួង​បានបញ្ជាក់​ទៅខាង​ភាគី​ចិន​ថា ការសម្រេចចិត្ត​គឺជា​បញ្ហា​និតិ​វិធី​តែប៉ុណ្ណោះ ហើយ​វា​មិនគួរ​ត្រូវបាន​ចាត់ទុកថា ជាការ​បង្កើន​ភាព​តានតឹង​លើ​ភាគី​ទាំងសងខាង​ឡើយ​”​។​

​កាលពីដើម​សប្តាហ៍​នេះ សហរដ្ឋ​អា​មេ​រិច និង​ចិន​បាន​និយាយថា ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​មាន​ជើងហោះហើរ​ប្រចាំ​សប្តាហ៍​ចំនួន ៤​រវាង​ប្រទេស​ទាំងពីរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៦​ខែមិថុនា​នេះ អា​មេ​រិច​បាន​គំរាម​ឈប់​ឲ្យ​មាន​ជើងហោះហើរ​ចិន​ទាំងអស់ ដោយសារតែ​ការទប់ស្កាត់​របស់​ក្រុង​ប៉េកាំង លើ​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច ចំពេល​ប្រទេស​ទាំងពីរ​កំពុងមាន​ភា​ព​តានតឹង ហើយ​វា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន​ចិន​ដែល​ចង់​ហោះហើរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិច ដូចជា Delta Air Lines និង United Airlines បាន​ស្វែងរក​ការចាប់ផ្តើម​សេវាកម្ម​ដឹក​អ្នកដំណើរ​ទៅ​ចិន​កាលពី​ខែមិថុនា ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​គម្រោង​ពួកគេ ដោយសារតែ​មិនមាន​ការអនុម័ត​ពី​រដ្ឋាភិបាល​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×