Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត់ទ្រាំ​ពុំបាន​! នាយ ពាក់​មី ចេញ​វីដេអូ​ឆេះដុំ​ទាំងយប់ ចំពោះ​ជនខិលខូច​យក​វីដេអូ​ចាស់​របស់ខ្លួន​ចែក​រង្វាន់​កាលពី​ឆ្នាំទៅ មក​ប្រឌិត​រឿង​បែបនេះ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ តារា​កំប្លែង​នាយ ពាក់​មី បានចេញ​វីដេអូ​ទាំងយប់ (​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០) បន្ទាប់ពី​លោក​មានការ​ហួសចិត្ត​ខ្លាំង​បំផុត ចំពោះ​ជនខិលខូច​មួយ ដែល​បាន​យកឈ្មោះ​លោក​ទៅ​បង្កើត​ផេ​ក​ក្លែងក្លាយ ហើយ​យក​វីដេអូ​ចាស់​ដែល​លោក​ចាប់​រង្វាន់​តាំងពី​ឆ្នាំទៅ មក Live ឡើងវិញ ដោយ​ដាក់ Caption ថា​ចាប់​រង្វាន់ ៩០០ ដុល្លារ ធ្វើ​ឲ្យ​បងប្អូន​មហាជន​មានការ​យល់ច្រឡំ​មកលើ​រូបលោក​។​

​លោក​ក៏បាន​បញ្ជាក់ថា ផេ​ក​ហ្វេ​ស​បុក​ពិតប្រាកដ​របស់​លោក​មានតែ​មួយ​ទេ គឺមាន​អក្សរ​អង់គ្លេស​ផង និង​ខ្មែរ​ផង​៖ “Chem Chanra ចែម ចាន់​រ៉ា​” ដែលមាន​អ្នក Like រហូត​ជាង​១​លាន​នាក់​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​ផ្តាំផ្ញើ​ទៅដល់​ជនខិលខូច​នោះ​ដែល​បន្លំ​បង្កើត​ផេ​ក​ដាក់ឈ្មោះ​លោក សូម​អាសូរ​ទ្រូង​ម្ចាស់​គេ​ផង និង​ប្រើ​ខួរក្បាល​មក​ពិចារណា​ផង កុំ​ដើម្បី​ចង់​កេងចំណេញ យក​យក​វីដេអូ​ចាស់​គេ​មក Live ដាក់ថា​ចាប់​រង្វាន់​លុយ ៩០០ ដុល្លារ ដែល​ធ្វើ​ឲ្យ​បងប្អូន​ដែល​អត់​ដឹង ជេរប្រទេច​មកលើ​រូបលោក​ងាប់​។ ហេតុនេះ លោក​ក៏​សំណូមពរ​ដល់​បងប្អូន​កុំ​មានការ​យល់ច្រឡំ និង​ចាញ់បោក​ចំពោះ​ផេ​ក​ក្លែងក្លាយ​នេះ​ឲ្យ​សោះ​៕

ដោយ​៖ លឹម ហុង​


spot_img
×