Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រើស​អេតចាយ នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ ប្រឹងប្រែង​រស់​ជាមួយ​មុខ​របរសុច្ចរិត​ទៀងត្រង់ មិន​ប្រព្រឹត្ត​បទល្មើស​ដែល​សង្គម​ស្អប់ខ្ពើម​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង បាន​ថ្លែងថា បងប្អូន​អ្នក​រើស​អេតចាយ​នៅ​ទីលាន​ចាក់សំរាម បាន​ប្រកប​ការរកស៊ី​ដោយ​សុច្ចរិត​ទៀងត្រង់ មិន​ប្រព្រឹត្ត​នូវ​បទល្មើស លួច ឆក់ ប្លន់​ដែលជា​បទល្មើស​មួយ​ខុសច្បាប់​ឡើយ​។

​នេះ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញថា បងប្អូន​ជា​ប្រជាពលរដ្ឋ​ល្អ​រស់នៅក្នុង​សង្គម​ដ៏​ត្រឹមត្រូវ​មួយ​។​

​ឯកឧត្តម បាន​បញ្ជាក់ថា “​នា​ព្រឹក​នេះ ខ្ញុំ និង​ភរិយា ព្រមទាំង​ឯកឧត្ដម លោកជំទាវ លោក ​លោកស្រី​ដែលជា​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ អនុសាខា​កាកបាទក្រហមកម្ពុជា​តា​ម​បណ្ដា​ខណ្ឌ​ទាំង​១៤​ បាន​ចុះសួរសុខទុក្ខ​សំណេះសំណាល ព្រមទាំង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​អ្នក​រើស​សំរាម ( អេតចាយ ) ​ចំនួន​៣៩៤​គ្រួសារ ក្នុង​ទីលាន​ចាក់សំរាម​ដង្កោ ដើម្បី​រួមចំណែក និង​កាត់បន្ថយ​ការចំណាយ​ក្នុង​ជីវភាព​គ្រួសារ ​បាន​មួយចំណែក​របស់​បងប្អូន​អ្នក​រើស​សំរាម ( អេតចាយ )​ក្នុង​ទីលាន​ចាក់សំរាម​ដង្កោ​” ។

ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកបមុខរបរ រើស​អេតចាយ​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ ​ដែល​បាន​ប្រឹងប្រែង​រស់នៅ ដោយ​ការ​រើស​អេតចាយ នៅ​ទីលាន​ចាក់សំរាម ដើម្បី​ចិញ្ចឹមជីវិត ​ដោយ​មិនបាន​ប្រព្រឹត្ត​បទល្មើស​ដែល​ខុស​នឹង​ច្បាប់ បើទោះបី​បងប្អូន​មានការ​ពិបាក​ក្នុង​ជីវភាព​គ្រួសារ​យ៉ាងណាក្តី ។​

​ឯកឧត្តម​ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា ស្ថិរភាព​នៅក្នុង​សង្គម គឺ​ផ្ដើមឡើង​ពី​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ចូលរួម ​បើ​ប្រជាពលរដ្ឋ​មិនបាន​ចូលរួម ក្នុងការ​រក្សា​ស្ថិរភាព​សង្គម​ទេ សង្គម​របស់​យើង ក៏​មិនមាន​ស្ថិរ​ភាពល្អ​បានដែរ​។​

ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកបមុខរបរ រើស​អេតចាយ នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ​ទាំងអស់ ​ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​១៩ បងប្អូន​ត្រូវ​ជំរុញ​កូនចៅ​ឲ្យ​ទៅ​សិក្សា​រៀនសូត្រ នៅតាម​សាលា​នានា ​ដោយហេតុថា​កូនចៅ​របស់​បងប្អូន​នេះហើយ ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​សង្គមជាតិរ​បស់​យើង។ ​ដូច្នេះ​​ត្រូវតែ​ជំរុញ​ការបណ្ដុះបណ្ដាល​ពួកគាត់ ឲ្យ​មានចំណេះ​ដឹងបាន​ខ្ពង់ខ្ពស់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×