Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកប្រពន្ធ​ឯណា​បាន​! ឃើញ​ប្តី​បាក់​ទឹកចិត្ត​ខ្លាំង ប្រពន្ធ​គិត​ឃើញ​វិធី​ដ៏​មាន​ប្រសិទ្ធភាព នាំ​ប្តី​រាំ​ចាក់​រលក​ផ្អើល​វាលស្រែ កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង (​វីដេអូ​)

spot_img

Peng Xiao Ying អាយុ ៤៥ ឆ្នាំ និង​ប្តី​របស់​នាង​ឈ្មោះ Fan De Duo អាយុ ៤៩ ឆ្នាំ គឺជា​កសិករ​មកពី Rui An ខេត្ត Zhejiang ប្រទេស​ចិន​។ ថ្មីៗ​នេះ ពួកគេ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង នៅលើ​លើ​បណ្តាញ​សង្គម សម្រាប់​ការ​រាំ​របាំ​ដែល​ពួកគេ​បាន​បង្កើតឡើង​។​

​ប្តី​ប្រពន្ធ​នេះ​បាន​បង្ហោះ​វីដេអូ​រាំ​របស់​ពួកគេ​នៅលើ​វេទិកា​ចែករំលែក​វីដេអូ​ដ៏​ល្បីល្បាញ DouYin ដែលជា​ដៃគូ​របស់ Tiktok ខណៈពេលដែល​ការប្រយុទ្ធប្រឆាំង​ទៅនឹង Covid-19 កំពុង​បន្ត​នៅក្នុង​ប្រទេស​ចិន​។ ស្ទីល​របាំ​គួរឱ្យ​ស្រឡាញ់ និង​គួរឱ្យ​អស់សំណើច​របស់​ពួកគេ បាន​នាំមក​នូវ​សេចក្តី​រីករាយ និង​សុភមង្គល​ដល់​មនុ​ស្សរា​ប់​លាន​នាក់ ជាពិសេស​ប្រជាជន​នៅ​ប្រទេស​ចិន ហើយ​ចាប់តាំងពី​ពេល​នោះមក បាន​ទាក់ទាញ​អ្នក Subcribe ជាង ១.៦ លាន​នាក់​។​

​ចាប់តាំងពី​ការរាំ​នៅមុខ​កសិដ្ឋាន​របស់​ពួកគេ រហូតដល់​រាំ​តាម​វាលស្មៅ​ជាមួយ​សត្វ​គោ និង​ពពែ ជុំវិញ នោះ​ទីតាំង​ជាច្រើន​នៅ​ជនបទ​ជនបទ បានក្លាយ​ជា​ឆាក​សំដែង​របស់​ពួកគេ​។​

Peng បាន​និយាយថា​៖ «​រាល់ពេល​ដែល​យើង​ធ្លាក់ចុះ​ការសម្តែង​រាំ​តែងតែ​ជួយ​លើកទឹកចិត្ត និង​ធ្វើឱ្យ​អារម្មណ៍​របស់​យើង​ធូរស្រាល​។ វា​គឺជា​ការជំរុញ​យ៉ាងខ្លាំង​នៅក្នុង​ជីវិត​របស់​យើង​។​» ។​

​តាមពិតទៅ គឺ​មានរឿង​តូចចិត្ត​មួយ​នៅ​ពីក្រោយ​ស្នាមញញឹម​ដ៏​រីករាយ​របស់​ពួកគេ នោះ​គឺ​៖

​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ប្តី​របស់​នាង​លោក Fan បាន​ធ្លាក់​ទឹកចិត្ត​ដ៏​រ៉ាំរ៉ៃ​។ ការធ្លាក់​ទឹកចិត្ត​នេះឯង បានធ្វើឱ្យ​គាត់​ងាយ​ភ័យ និង​ឆាប់​ខឹង ក៏ដូចជា​ធ្វើឱ្យ​គាត់​គេង​មិន​លក់​ផងដែរ​។ បន្ទាប់មក ប្តី​ប្រពន្ធ​មួយគូ​នេះ​បានសម្រេច​ចិត្ត​បិទ​អាជីវកម្ម​របស់​ពួកគេ​នៅ Yun Nan ហើយ​វិលត្រឡប់​ទៅកាន់ Rui An ក្នុង​ខេត្ត Zhejiang វិញ​។​

​ដើម្បី​លើកកម្ពស់​ផ្លូវ​អារម្មណ៍​របស់​ស្វាមី Peng បានសំរេច​ចិត្ត​ស្នើ​សុំឱ្យ​គាត់​ចូលរួម​រាំ​ជាមួយ​នាង ព្រោះថា​នាង​ក៏​ធ្លាប់ជា​អ្នកគាំទ្រ​ដ៏​ធំ​នៃ​ការ​រាំ​ការ៉េ (square dancing)​។​

​បន្ទាប់ពីនោះ ជំងឺ​ធ្លាក់​ទឹកចិត្ត​របស់គាត់ ក៏​ត្រូវបាន​ព្យាបាល ហើយ​គាត់​ចាប់ផ្តើម​ងប់​ង​ល់​នឹង​ការ​រាំ​ជាមួយ​ភរិយា​របស់គាត់​តាំងពី​ពេល​នោះមក​។ ជាមួយនឹង​លទ្ធផល​ដ៏​មិន​នឹកស្មាន​នេះ Fan បាន​និយាយថា “​របាំ​បាន​ព្យាបាល​ខ្ញុំ​” ។​

Peng និង Fan មានបំណង​នាំមក​នូវ​ថាមពល​វិជ្ជមាន​ដល់​ប្រជាជន​ទាំងអស់​។ នាង​មិនដែល​ចាកចោល​ប្តី​របស់​នាង​ឡើយ បើទោះបីជា​គាត់​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ដូចដែល​ពាក្យ​ចិន​និយាយថា “​ប្រសិនបើ​អ្នក​មិន​បោះបង់ចោល​ខ្ញុំ​ទេ ខ្ញុំ​ក៏​នឹងមិន​ទុក​អ្នក​ចោល​រហូត​ពេញ​មួយជីវិត​” ។ ទំនាក់ទំនង​របស់​ពួកគេ គឺ​គួរឱ្យ​កោតសរសើរ​ចំពោះ​មនុស្ស​ជាច្រើន​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)



spot_img
×