Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកទំនិញ​អក​ហ្សើ​គេច​ពី​រថយន្ត​១​គ្រឿង ឡើង​សួន​ទ្រូងផ្លូវ ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត​(វីដេអូ)

spot_img

​ភ្នំពេញ​៖ រថយន្ត​ទេសចរណ៍​ធុន​ធំ​ដឹក​អីវ៉ាន់​អក​ហ្សើ​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ទៀត ឡើង​សួន​ទ្រូងផ្លូវ​បុក​លូ​ដាំ​ផ្កា ជ្រុល​ទៅ​ជល់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រេត​មួយ​ដើម ហើយ​រថយន្ត​បង្ក​បែក​កង់​ទៅមុខ​លែងរួច​។

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃ នៅត្រង់ចំណុច​លើផ្លូវ​ជាតិ​លេខ​៦​អា ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ខាងជើង​វត្តវ៉ា​រិន្ទ ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ 3B 4041 បើក​ដោយ​បុរស​ម្នាក់​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ បាន​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង វ៉ា​ជែង​រថយន្ត​មួយទៀត មក​ឆ្វេង​ដៃ បង្អង់​ល្បឿន​ស្របគ្នា​ពី​ខាង​
​មុខ​បណ្តាល​ឲ្យ​រថយន្ត​បង្ក​អក​ហ្សើ​គេច​មក​ឆ្វេង​ដៃ​ឡើង​សួន​ទ្រូងផ្លូវ​បុក​ផើងផ្កា​បែក​មួយ​កង់ និង​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ទ្រេត​មួយ​ដើម​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​មកដល់​ទាក់ទង​ជំនាញ​ចរាចរណ៍​មក​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ដោយ​៖​ហង់ ភក្ត្រា​

spot_img
×