Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធីសាស្ត្រ​ធម្មជាតិ​ទាំងនេះ ជួយ​កម្ចាត់​បញ្ហា​ក្លៀក​ខ្មៅ​បាន​

spot_img

មាន​ក្លៀក​ខ្មៅ​គឺជា​កង្វល់​សម្រាប់​នារី​គ្រប់រូប​។ ទោះ​ជាមាន​រូបរាង​ស្អាតយ៉ាងណាក៏ដោយ តែបើ​មាន​បញ្ហា​ក្លៀក​ខ្មៅ វា​នឹងធ្វើ​ឲ្យ​អ្នក​បាត់បង់​សម្រស់​អស់ ៥០​ភាគរយ​។ បញ្ហា​មាន​ស្នាម​ខ្មៅ​ក្រោម​ក្លៀក តែងតែ​កើតឡើង​ក្រោយ​ពេលដែល​អ្នក​ដក​រោម​ក្លៀក​រួច​។​

​ខាង​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​អាចជួយ​អ្នក​បាន ក្នុងការ​លុបបំបាត់​ប​ញ្ហា​ក្លៀក​ខ្មៅ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​៖

— អ្នក​អាច​យក​ដំឡូងបារាំង​ចិត​ជា​បន្ទះ​ស្តើង បន្ទាប់មក​យកមក​ជូត​ក្រោម​ក្លៀក​បាន​។​

— អ្នក​អាច​យក​ត្រសក់ ឬ​ដំឡូងបារាំង​ទៅ​កិន​ឱ្យ​ម៉ត់ ហើយ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច បន្ទាប់មក​យកមក​លាប​ក្រោម​ក្លៀក រយៈពេល​កន្លះ​ម៉ោង​ទើប​លាង​ចេញ​។​

— អ្នក​ក៏​អាច​យក​ក្រូចឆ្មារ​មក​ចិត​ឱ្យ​ក្រាស់ ហើយ​យកមក​ជូត​នៅក្រោម​ក្លៀក​ក៏បាន​ដែរ បន្ទាប់មក​លាង​ចេញ នោះ​វា​នឹង​ជួយ​ឱ្យ​ក្លៀក​អ្នក​ស​។​

— អ្នក​អាច​យក​ទឹកដោះគោ​ចំនួន​២​ស្លាបព្រា ទឹកដោះគោ​ជូរ​ចំនួន​១​ស្លាបព្រា​លាយ​ជាមួយ​ម្សៅ​មី​១​ស្លាបព្រា បន្ទាប់មក​យកមក​លាប ហើយ​ទុក​រយៈពេល​១៥​នាទី​ទើប​លាង​ចេញ នោះ​ស្បែក​អ្នកនឹង​ទន់​រលោង​។​

— អ្នក​អាច​យក​ទឹកខ្មេះ​លាយ​ជាមួយ​ម្សៅ​ស្រូវ​អង្ករ ហើយ​យកមក​លាប​ក្រោម​ក្លៀក​ចំនួន​១០​ទៅ​១៥​នាទី ទើប​យក​ទឹក​ក្តៅ​អ៊ុនៗ​មក​លាង​វា​ចេញ​ជាការ​ស្រេច​៕

​ប្រភព​៖ health​

spot_img
×