Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ជា​ម្តាយ​សញ្ជាតិ​ថៃ​ម្នាក់ ប្រើ​វិធី​អប់រំ​កូន​ដ៏​ចម្លែក ៖ មិន​ចង់ទៅ​រៀន​ឲ្យទៅ​រើស​… អេតចាយ​!

spot_img

​តាម Asia One ក្មេងប្រុស​អាយុ ៥​ឆ្នាំ​ម្នាក់ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នា​រដ្ឋធានី​បាងកក តែ​វា​ចចេស​ពុំ​ព្រម​ទៅ​រៀន​។ នាង​ជា​ម្តាយ​ឈ្មោះ Nuttanitcha Chotsirimeteekul, បាន​នាំ​ដើរ​តាម​ដង​វិថី ហើយ​ប្រាប់​កូន​ឲ្យ​រើស​របស់របរ​អេតចាយ​តាមផ្លូវ ដើម្បី​យកទៅ​លក់​។​

​នៅក្នុង​អត្ថបទ​១ ដែល​ស្រី​រូប​នេះ​សរសេ​រលើ Fb ថ្ងៃទី ១៨ មករា គាត់​ពណ៌នា​លំអិត​ពី​ថ្ងៃ “​ពលកម្ម​” ដ៏​យ៉ាប់យឺន​របស់​គ្រួសារ​ខ្លួន​។ ក្រោយ​ដើរ​រើស​អស់​ចម្ងាយ​ផ្លូវ ២,២​គីឡូម៉ែត្រ គេ​រើស​បានរ​បស់​អេតចាយ​គិត​ជា​ប្រាក់​សល់​បាន ២​បាត (​ជិត​១​កាក់​ដុល្លារ​)​។​

​មួយ​សន្ទុះ​ក្រោយ​ពេល​លក់​អេតចាយ​បាន ក្មេង​ប្រុស​ជា​កូន​បាន​ស្នើសុំ​ជិះ​ឡានក្រុង តែ​នាង​ជា​ម្តាយ​បដិសេធ​ប្រាប់​ថា ៖ ជិះឡាន​ក្រុង​អស់ ១០​បាត ហេតុនេះ ទាល់តែ​ប្រឹង​រើស​បន្តទៀត កូនប្រុស​ក៏​ប្រឹង​ធ្វើ​តាម​។​

​មួយ​សន្ទុះ​ក្រោយ ក្មេងប្រុស​សុំ​ទិញ​ការ៉េម ១​ដើម គាត់​បដិសេធ ហើយ​ប្រាប់​ថា ៖ ការ៉េម​១​ដើម ថ្លៃ​៥​បាត ដោយ​ហើ​មាន​លុយ​មិន​គ្រប់​ទេ​?​។ កូនប្រុស​ក៏​ឆ្លើយតប ណ្ហើយ​ចុះ ! កូន​ពុំ​ត្រូវ​ទេ​!​។​

​រឿង​ចុងក្រោយ​គឺ​គាត់​បង្ហោះ​រូបភាព បង្ហាញឲ្យឃើញមុ​ខមាត់​ប្រឡូកប្រឡាក់​ញើ​សជោគខ្លួន​របស់​កូន​គាត់ ព្រោះ​ហត់​ខ្លាំងពេក​។​

​នេះ​ជា​របៀប​អប់រំ​មួយ មិន​ត្រឹមតែ​កូន​ងាក​មក​យល់ព្រម “​ចូល​សារភាព​”​ទេ តែ​វា​អាច​យល់​បាន​១​ចំណែក ពី​តម្លៃ​នៃ​ការរកបាន​លុយ​…១​បាត​។

​ប្រិយមិត្ត​វិញ ! យល់​យ៉ាងណាដែរ​?

spot_img
×