Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ធ្វើ​ទស្សនកិច្ច នៅ​រោងចក្រ​ស៊ូ​យ៉ាង ផលិត​អំពូល​ភ្លើង និង​ខ្សែភ្លើង នៅ​ខេត្តស្វាយរៀង​

spot_img

ស្វាយរៀង​៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន ដោយមាន​ការចូលរួម ពី សំណាក់ ឯកឧត្តម ម៉ែន វិបុល គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​រោងចក្រ​ផលិត​អំពូល​ភ្លើង និង​ខ្សែភ្លើង នៅ​រោង​ច្រ ស៊ូ​យ៉ាង ស្ថិត​ក្នុ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ខេត្តស្វាយរៀង ស្ថិតនៅ​តំបន់​ហ្គី​ហ្គា​រី​ស្សត ថ្ងៃ​សៅរ៍ ទី​២០ ខែមិថុនា ឆ្នាំ​២០២០​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Owen Lee អគ្គនាយក​ក្រុមហ៊ុន​ក៏បាន​ធ្វើ​សេចក្តីរាយការណ៍​សង្ខេប​អំពី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន ដែល​បានដាក់​ឲ្យ​ដំណើរការ​ចាប់តាំងពី ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺ​ខ្សែរ​សង្វាក់​ផលិត​កម្មបាន​ដំណើរការ​យ៉ាង​ល្អ ដោយរ​គោរព​តាមច្បាប់ និង​បទដ្ឋាន​គ​ត្តិ​យុ​ត្តិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ជាពិសេស ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់​ដល់ក​ម្មករ កម្មការិនី តាម​ការណែនាំ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រសួងសុខាភិបាល ក្នុងការ​ថែរក្សា​អនាម័យ ដើម្បី​ទប់ស្កាត់ និង​បង្ការ​នូវ​ជំងឺ​កូ​វីដ​១៩ ។
​ដោយឡែក​បច្ចុប្បន្ននេះ​ពិភពលោក​បាន​នឹង​កំពុង​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជម្ងឺ​កូវ​ដី​១៩ ដែល​បានធ្វើ​ឲ្យ​ដំណើរការ​អាជីវកម្ម ទេសចរណ៍ ផលិតកម្ម និង​វិស័យ ផ្សេងៗ​ទៀត​ត្រូវបាន​ផ្អាក​ដំណើរការ និង​បានធ្វើ​ឲ្យ​ចំណូល​សេដ្ឋកិច្ច​ត្រូវបាន​ធ្លាក់ចុះ​ជា​លំដាប់​។ ដោយឡែក​សម្រាប់​ខ្សែរ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន ស៊ូ​យ៉ាង ពុំមាន​ការរាំងស្ទះ​ដោយសារ​ជំងឺ​កូ​វីដ​នោះទេ គឺ​នៅតែ​បន្តដំណើរ​ការផលិត​ជាធម្មតា​៕
​ដោយ​៖​កូ​ឡាប​

spot_img
×