Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអាទិត្យ ទី ២១ ​ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ស្រុតចុះ​។​

​ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​ភាពរអាក់រអួល​ច្រើន​ផង​។

ជំនួញ ៖ ការ​ចេញធ្វើជំនួញរបស់លោកអ្នកទោះទី​ជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ឡើយ​ ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ថយក្រោយ​បន្តិច​វិញ ។ ​រាល់ការបំពេញ​ការងារ​ចូរប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម ​បើ​ពុំ​នោះទេ​ពិតជា​ត្រូវ​ដេក​ឈឺចាប់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​របររកស៊ីជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​

ស្នេហា ៖ ជាពេលវេលាល្អសម្រាប់អ្នកនៅលីវអាច​ស្វែងរក​គូស្នេហ៍​ជាទី​ពេញចិត្ត​ ៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ ហេតុនេះ​លោកអ្នក​អាច​កើត​នូវ​រឿង​រាវ​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​ឈឺក្បាល​ច្រើន​។

ជំនួញ ៖ ថ្ងៃនេះពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ​ ដូចនេះ​បើ​បានជ្រើសរើស​ថ្ងៃ​ល្អ​វិញ​ទើប​ប្រសើរ​។​

ស្នេហា ៖ យក​ល្បែង​កាមគុណ​ដាក់ខ្លួន​ប្រយ័ត្ន​ត្រូវ​រែកពន់​ទុក្ខសោក៕

ឆ្នាំថោះ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។ ​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​គួរឱ្យ​សប្បាយចិត្ត​ថែមទៀត​។​

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។

ស្នេហា ៖ ​មានភាពផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ណាស់​៕

​ឆ្នាំរោង​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​។​

ជំនួញ ៖ ​ថ្ងៃនេះការរកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ រីឯផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​ ​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​តែង​មានការ​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​រាល់​ល្បែង​ស្រី​ស្រា​ព្រោះ​មាន​ភាពផុយស្រួយ​កើតរឿង​រាវ​អាក្រក់ៗ​ណាស់ដែរ​។​

ស្នេហា ៖ ជួបរឿងរកាំរកូសច្រើន ៕

ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មាន​ភាពរលូន​និង​សុខដុម​ប្រពៃ​។

ជំនួញ ៖ ​ថ្ងៃនេះ​ដែរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ថេរ​ល្អ​ពោលគឺ​មិន​ឡើង​ហើយក៏​មិន​ចុះ​ដែរ​ទេ​ដោយ​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចូល​មួយៗ​សម្រាប់​ជួយ​គ្រួសារ​រស់​។​

ស្នេហា ៖ ​កើតមានវិវាទជម្លោះពាក្យសម្តីដាក់គ្នា  ៕

​ឆ្នាំមមែ​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ងាយ​រាំងស្ទះ ​ហេតុនេះ​ត្រូវមាន​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ ​បើ​លោកអ្នក​ចង់​លេង​ហ៊ុន​ឬ​ចំណាយ​ប្រាក់កាស​បណ្តាក់ទុន​រក​ស៊ីធំ​ដុំ​អ្វី​មិន​គប្បី​ជ្រើសរើស​ថ្ងៃ​នេះឡើយ​ត្រូវ​រង់ចាំ​ថ្ងៃ​ល្អ​ក៏​ប្រសើរ​ដែរ​។

ជំនួញ ៖ ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ព្រោះតែ​សម្តី​មិនចេះ​គិត​ជាមួយ​អ្នកដទៃ​។

ស្នេហា ៖ ​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំវក​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា ទំនាក់ទំនង​ការងារ​ឬ​ចរចា​បញ្ហា​អ្វីមួយ​ផង​។​

ជំនួញ  ​​​​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។

ស្នេហា ៖ ​​​​​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​​ ​នៅថ្ងៃនេះ​លោកអ្នក​មានការ​រីកចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​ការងារ បញ្ហា​ប្រាក់កាស​ឬ​រឿង​ផ្ទាល់ខ្លួន​។

ជំនួញ ៖ ​​របរ​រកស៊ី​ជួញដូរ​ទោះ​ធំដុំ​ឬ​រកស៊ី​នាយអាយ​ក្តី​តែង​អាច​ទទួល​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជ្រួលជ្រើម​តាម​មិត្តភក្តិ​ប្រយ័ត្ន​ធ្លាក់​ក្នុង​ភក់ជ្រាំ​មិនដឹង​ខ្លួន​នៅ​គ្រា​ខាងមុខ៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ជួប​បញ្ហា​រាំងស្ទះ​ឬ​រឿង​រាវ​លុកលុយ​យាយី​ខ្លះៗ​ផងដែរ​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។

ជំនួញ ៖ ​​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ទាំង​តូច​ទាំង​ធំ​បាន​ចំណូល​មកវិញ​គ្រាន់​កក់ក្តៅ​ទៅរួច​។​

ស្នេហា ៖ មាន​ភាព​ល្អែ​ម​ល្ហែម​ចំពោះ​គ្នា​ល្អ​ណាស់​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​រាំងស្ទះ​ហើយ​ពិសេស​ងាយ​ត្រូវ​​ចៅហ្វាយ​ស្តីបន្ទោស​ឱ្យ​ថែមទៀត​។

ជំនួញ ៖ ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់​ ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ព្រោះ​មានតែ​ផ្តល់​ផល​អាក្រក់​ជាង​ល្អជា​និច្ច​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​បន្ថែម​ភាព​ប្រយ័ត្នប្រយែង​ឱ្យបាន​ច្រើន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាពមិន​ជឿនលឿន​ទៅមុខ​តែ​ងាយ​ថយ​​ក្រោយ​ពិសេស​ការកើត​ជម្លោះ​វិវាទ​ក៏​ងាយ​កើតមានឡើង​ណាស់​ផង​៕

spot_img
×