Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​២១​មិថុនា អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ទៀត​បានជា​សះស្បើយ -​គ្មាន​អ្នកជំងឺ​ថ្មី​

spot_img

​ភ្នំពេញ​៖ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា នៅថ្ងៃនេះ​មាន អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ទៀត​បានជា​សះស្បើយ ។​អ្នកជា​សះស្បើយ​សរុប​ទាំងអស់​កើន​ដល់​១២៧​នាក់ ចំណែក​អ្នកជំងឺ​កូ​វីដ​១៩ ដែល​កំពុង​សម្រាក​ព្យាបាល​នៅសល់​ចំនួន​២​នាក់​។​

ប្រកាស​ថ្ងៃនេះ​គ្មាន​អ្នកជំងឺ​ថ្មី និង​ជា​សះ​ស្បើ​យ ១​នាក់​​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ មិថុនា ២០២០ ប្រទេស​កម្ពុជា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ សរុប​ចំនួន ១២៩​នាក់ (​ស្រី​៣៩-​ប្រុស​៩០)៖ អ្នក​កំពុង​ផ្ទុក​ជំងឺ ២ អ្នកជា​សះស្បើយ ១២៧ អ្នកជំងឺ​ស្លាប់ គ្មាន នេះ​បើតាម សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។​

​យើ​ង​ទាំងអស់គ្នា បន្ត​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។​

​ក្រសួង​ដដែល លើកឡើងថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០​នេះ អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​សះស្បើយ​គឺ​បុរស​ជនជាតិខ្មែរ​អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តកំពង់ចាម ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​២​លើក ហើយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​នៅ​ទូទាំងប្រទេស សរុប​ចំនួន ១២៩​នាក់ (​ស្ត្រី​៣៩​នាក់ និង​បុរស ៩០​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​១២៧​នាក់ (​ស្មើនឹង ៩៨,៤៥% ធៀប​នឹង ចំនួន​អ្នកមាន​វីរុស​កូ​វីដ​-១៩​ទាំងអស់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មាន​ចំនួន​២​នាក់ គឺជា​បុរស​ជនជាតិខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​៕

ដោយ​៖​កូ​ឡាប​

 

spot_img
×