Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ថ្ងៃទី​២៤ មិថុនា រដ្ឋាភិបាល នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩”

spot_img

ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2020 នេះ​បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា បងប្អូន​ជនរួមជាតិ​និង​ក្មួយៗ​ជាទី​នឹករលឹក​។ ទោះបី​ខ្ញុំ​មិនបាន​ចុះទៅ​ជួប​បងប្អូន​កូនក្មួយ​ដោយផ្ទាល់​នៅតាម​មូលដ្ឋាន ឬ​តាម​រោងចក្រ​សហគ្រាស​នានា ប៉ុន្តែ​សេចក្តី​នឹករលឹក​របស់ខ្ញុំ​តែងតែ​ដក់​ជាប់​នឹក​គិតដល់​បងប្អូន​ជនរួមជាតិ​គ្រប់ៗ​គ្នា​ជានិច្ច ហើយ នៅ​ថ្ងៃ​ពុធ​ទី​២៤ មិថុនា ខាងមុខនេះ យើង​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា ពិតណាស់​ក្នុង​ស្ថាន​ការដែល​ជំងឺឆ្លង​កូ​វីដ​-១៩​កំពុង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​មកលើ​សេដ្ឋកិច្ចជាតិ​យើង​ផងដែរ​។ ទន្ទឹមនឹងនោះ បងប្អូន​កូនក្មួយ​មួយចំនួន​ត្រូវបាន​ផ្អាក​ការងារ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​ជនបទ​ដាច់ស្រយាល​មួយចំនួន ក៏​កំពុង​ជួបប្រទះ​ការខ្វះខាត​ម្ហូបអាហារ​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​រិះរក​វិធី​នានា ដែល​អាច​ធ្វើបាន​ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងស្ថានភាព​ចាំបាច់​នេះ​។ នៅ​ថ្ងៃ​ពុធ​ទី​២៤ មិថុនា ខាងមុខនេះ យើង​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩” ។​

​សម្តេច​បាន​បន្តថា ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដោយ​ប្រើប្រាស់​ម៉ាស​ពាក់​ការពារ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​។

​ចំពោះ​ក្រុមហ៊ុន និង​អ្នកគ្រប់គ្រង​នៅតាម​ទីកន្លែង​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​ដូចជា​ផ្សារ ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាង​កាហ្វេ ជាពិសេស​ក្លីនិក និង​មន្ទី​ពេទ្យ​ព្យាបាល​ទាំង​រដ្ឋ​និង​ឯកជន ត្រូវមាន​ទឹក​អាល់កុល និង​ម៉ាស ដើម្បី​ឲ្យ​ពលរដ្ឋ​ឬ​អតិថិជន​ប្រើប្រាស់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់​ព្រោះតែ​ការមើលស្រាល​និង​ការធ្វេសប្រហែស​។​

​សូម​ជូនពរ​បងប្អូន​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩ និង​មាន​សុខ​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​ជិត​ឆ្ងាយ​នៅ​ទូទាំងប្រទេស​៕

ដោយ​៖​កូ​ឡាប​

spot_img
×