Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តតាកែវ បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន នៅ​ស្រុក​កោះអណ្តែត ដកហូត​បាន​ថ្នាំញៀន​បាន​ជាង​១​ខាំ​

spot_img

​តាកែវ​៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម នៅតាម​ទីជនបទ​ម្នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ និង​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់ ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តតាកែវ បាន​ប្រើប្រាស់​វិធានការ​ញុះញង់ ឈានទៅ​ចាប់ខ្លួន​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ស​ថ្លា (​ម៉ា​ទឹក​ក​) បាន ១៣៦​ក្រាម កាលពី​រសៀល​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំនុច​ភូមិ គោក​ដូង ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ ។​

​លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ចំពោះមុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន ដែល​យើង​ឃាត់ខ្លួន​បាន​មានឈ្មោះ ឡោ ឧសភា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានមុខ​របរ​មិន​ពិតប្រាកដ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម នៅ​ទីជនបទ​នៅ​ស្រុក​កោះអណ្តែត​នេះ ហើយ​នៅ​ព្រឹក​ថ្ងៃទី ២១ ខែមិថុនា នេះដែរ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថ​ខេត្ត​បាននិងកំពុង​សួរចម្លើយ​ស្រាវជ្រាវ​បន្ត​រក​មេខ្លោង និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ។​

​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី បាន​ឲ្យ​ដឹងថា ចំពោះ​សកម្មភាព​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ អាវុធហត្ថ​ខេត្ត និង​បន្ត​ធ្វើជា​រាងរាល់ថ្ងៃ ដើម្បី​បោសសម្អាត​ឲ្យ​អស់ ចំពោះ​ការ​ចរាចរ​គ្រឿងញៀន ដែល​កំពុង​សាយភាយ​ខ្លាំង​នៅតាម​ទីជនបទ ដែល​សកម្មភាព​គ្រឿងញៀន​នេះ ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មូលដ្ឋាន អសន្តិសុខ​សណ្តាប់ធ្នាប់ ដោយសារ​ក្មេង​ទំនើង​មួយចំនួន ដែលមាន​សារធាតុ​ញៀន នៅក្នុង​ខ្លួន ដូច្នេះ​អាវុធហត្ថ​ខេត្តតាកែវ និង​បោសសម្អាត​ឲ្យ​អស់​ចំពោះ​គ្រឿងញៀន ហើយ​លោក​បើកចំហរ​ជានិច្ច ជាមួយនឹង​សកម្មភាព​រួមសហការ​ជាមួយនិង​ប្រជាពលរដ្ឋ លើ​ការរាយការណ៍​ជូនដំណឹង​មក​សមត្ថកិច្ច ៕
​ដោយ​៖ តាកែវ​

spot_img
×