Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ ៧២​គ្រួសារ នៅ​ស្រុក​កំពង់រោទិ៍​

spot_img

​ស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត នៅ​ស្រុក​កំពង់រោទិ៍ សរុប​ចំនួន​៧២​គ្រួសារ ដែលជា​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ស្ត្រី​មេម៉ាយ​កូន​ច្រើន នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២០​។​

​ការចុះ​សំណេះសំណាល​នេះ លោកជំទាវ​បាន​ថ្លែងថា ទោះបី​ជំងឺឆ្លង​កូ​វីដ​១៩ មានការ​រី​រាលដាល នៅលើ​ពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និ​ន្ន​ការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះឡើយ ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាពលំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម​ដោយ​មិន​រួញរា​ឡើយ​។​

​លោកជំទាវ​ក៏បាន កោត​ស​សើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៃ​ខេត្តស្វាយរៀង ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ ចំពោះ​បងប្អូន​ដែល​ធ្វើការ​ចំណាកស្រុក នៅពេលដែល​ត្រលប់​ចូលមក​ស្រុកកំណើត​វិញ​។​

​លោកជំទាវ​ក៏បាន​រំលឹក​ប្រជាពលរដ្ឋ​ថា ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​នេះ គឺជា​រយៈពេល​គម្រប់​៤៣​ឆ្នាំ​ហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃ​ទិវា​នៃ​ការចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូ​ស​សាសន៍ ប៉ុល ពត ដែល​យុទ្ធជន ហ៊ុន សែន ក្នុង​វ័យ​២៥​ឆ្នាំ រួម​នឹង​យុទ្ធ​មិត្ត​ដ៏​ស្ម័គ្រស្មោះ​៤​រូប​ផ្សេង បាន​សម្រេចចិត្ត​ក្នុងស្ថានភាព​ដ៏​តាន់តឹង​បំផុត​លាចាក​ទឹកដី លាចាក​ឧ​ត្ត​ម​ភរិយា និង​កូន​ក្នុង​ផ្ទៃ​ជាទី​ស្រឡាញ់​ឆ្លងកាត់​ព្រំដែន ទាំង​គ្រោះថ្នាក់​បំផុត ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​គាំទ្រ​ក្នុងការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ក្រញាំ​បិសាច​ដ៏​សែន​ឃោរឃៅ ប៉ុល ពត​។​

​លោកជំទាវ​ក៏បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ប្រទេស កម្ពុជា​នៅមាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ តែ​៣​នាក់​ទេ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​នោះបាន​ជាសះស្បើយ​១២៦​នាក់​។ ហេតុនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​ក្នុង​ការពារ​សុខភាព និង​ធ្វើ​អនាម័យ​តាម​ការណែនាំ របស់លោក គ្រូពេទ្យ និង​ការផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច ពីព្រោះ​ជំងឺឆ្លង​កូ​វិដ​១៩ មិនទាន់​រលាយ បាត់​ពី​ផែនដី​នៅ ឡើយ​ទេ ព្រោះ​ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ និង​អាចធ្វើ​មនុស្ស​បាត់បង់​ជីវិត ភ្លាមៗ​ផងដែរ (​យើង​ភ្លេច​កូ​វីដ​១៩ ប៉ុន្តែ កូ​វីដ​១៩​មិន​ភ្លេច​យើង​នោះទេ​) ។
​លោកជំទាវ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ទាំងអស់គ្នា ។​
​អំណោយ​ដែល​ត្រូវ​ផ្តល់ ជូន​ពលរដ្ឋ​ទាំង​៥៧​គ្រួសារ រួមមាន ៖ អង្ករ​២៥​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង សាប៊ូ​២​ដុំ ក្រ​ម៉ា ១ អាវយឺត ២ ម៉ាស ១ និង​ថវិកា​ធ្វើដំណើរ​ចំនួន​៤​ម៉ឺន​រៀល​ផងដែរ ៕
​ដោយ​៖​កូ​ឡាប​

spot_img
×