Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​ប៉ុនប៉ង​ប្លន់​ទ្រព្យសម្បត្តិ ដែល​ប្រុស​ខ្ទើយ​ណាត់​ប្រុស​ស្នេហ៍​ក្រេបទឹក​ឃ្មុំ តែ​ខកចិត្ត​រងគ្រោះ​ត្រូវ​៥​កាំបិត , នគរបាល​ខេត្តបាត់ដំបង បង្ក្រាប​ឃាត់ខ្លួន​ជន​ស័​ង្ស​យ​ចំនួន​២​នាក់​

spot_img

​ក្រុង​បាត់​ដំប​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា មតិ​ដឹកនាំ​ជំនាញ​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នា​វេលា​ម៉ោង ៦​និង​៥ នាទី​ភ្លឺ​នេះ នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដែលមាន​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ជា​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រួមគ្នា​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែលមាន​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ ជា​អធិការ​បាន​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​ករណី (​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​) មិនបាន​សម្រេច​ដោយ (​យក​កាំបិត​ចាក់ទៅលើ​ជនរងគ្រោះ​) មួយ​ករណី និង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។​

​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ ពៅ ថេ​វីន ហៅ ចេក ភេទ​ប្រុស អាយុ​១៨ ឆ្នាំមាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង (​ជា​អ្នកធ្វើ​សកម្មភាព​ផ្ទាល់​)​។ ២-​ឈ្មោះ ស៊ុម រដ្ឋា ហៅ កែប ភេទ​ប្រុស អាយុ​២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង (​ជា​បក្ខពួក​)​។ ដកហូត​សម្ភារ​ភស្តុតាង​មាន​៖ ស្បែកជើងផ្ទាត់​ពណ៌​ខ្មៅ​មាន​ខ្សែ​ពណ៌​លឿង​ចំនួន​១​គូ កូនកាំបិត​ចិត្ត​បន្លែ​មាន​ដង​ពណ៌​លឿង​ចំនួន​១ ខោ​ខូវប៊យ​ជើងវែង​ជា​របស់​ជនរងគ្រោះ​ចំនួន​១​។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា កាលពី​រាត្រី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០២០ មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង នៅ​ចំណុច​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ករណីនេះ គឺមាន​ជនរងគ្រោះ​ឈ្មោះ​នឿន រ៉ា​ឌី ភេទ ប្រុស​អាយុ ២៩ ឆ្នាំ (​ជា​ភេទ​ទី​៣) មាន​ទីលំនៅ​ភូមិ​ន​រា​១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង មក​ជួល​បន្ទប់​ស្នាក់​នៅក្នុង​មូលដ្ឋាន​ខាងលើ ត្រូវបាន​ជនសង្ស័យ​ធ្វើ​សកម្មភាព (​ចាក់​លើ​ដងខ្លួន​ជាច្រើន​កាំបិត​) បណ្តាលឱ្យ​ទទួលរងរ​បួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ នៅពេលដែល​ជនរងគ្រោះ​ស្រែក​ឆោឡោ​ផ្អើល ដល់​អ្នកជិតខាង​ឱ្យជួយ​រួចមក ។ ក្នុង​ពេលធ្វើ​សកម្មភាព​និង​កំពុង ផ្អើលឆោឡោ​នេះ ជនសង្ស័យ​បានធ្វើ​សកម្មភាព​រត់គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​តែម្តង ដោយ​ពុំទាន់​យកបាន​នូវ​ទ្រព្យសម្បត្តិ​អ្វី​នោះទេ រហូតដល់​ពេលនេះ ជនរងគ្រោះ​នៅ​សម្រាក ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​

​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង បាន​បញ្ជាក់ថា តាមរយៈ​សកម្មភាព​ខាងលើនេះ និង​ឆ្លង​តាមរយៈ​ការ ចង្អុល​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ស្នងការ និង​លោក​ស្នងការរង​ទទួល​ផែន​ផ្ទាល់ លោក​បាន​ដឹកនាំ​សហការ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូត​ឈានទៅ​កំណត់​បាន​អំពី​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​នេះ និង​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​បាន ដែល​លទ្ធផល​ជំ​ហ៊ាន​ដំបូង​នេះ គឺ​ជនសង្ស័យ​បាន​សារភាពថា គេ​ពិត​ជាមាន​ចេតនា​ប៉ុន​ប៉ុង​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ខាងលើ នា​រាត្រី​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ នៅ​ចំណុចកើតហេតុ​នោះ ប្រាកដ​មែន​។​

​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ដោយមាន ការចង្អុល​ដឹកនាំ​របស់​ឯកឧត្តម​ស្នងការ និង​ដោយបាន​ការចូល​រួមសហកា​រ​ពី​មន្ត្រីនគរបាល​ជំនាញ រួមទាំង​បានការ​ចូលរួម​ផ្តល់ព័ត៌មាន ពី​មហាជន​ផង ទើប​សមត្ថកិច្ច​នគរ​បាល សម្រេចបាន​នូវ​លទ្ធផល​ដូច​ពេលនេះ ជាមួយនេះដែរ លោកស្នងការ​រង​សូម​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ មហាជន​បន្ត​ចូលរួម​សហ ការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល និង​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ​ផង ដូច​ក្នុងករណី​ខាងលើនេះ គឺ​ផ្តើម​ពី​ការទុកចិត្ត​ពី​ជនរងគ្រោះ​ចំពោះ​ជនសង្ស័យ​ទើប​បង្ក​ឱកាស​ឱ្យ​ជនសង្ស័យ ឆ្លៀត​ធ្វើ​សកម្មភាព​បាន ហើយក៏​សូម​មេត្តាជួយ​ផ្តល់ព័ត៌មាន​ជាបន្ទាន់ ដល់​សមត្ថកិច្ច​នគរ​បាល ក្នុងករណី​បាន​ជួបប្រទះ នូវ​ឧប្បត្តិហេតុ​ណាមួយ​ក្នុង​មូលដ្ឋាន​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ ព្រមទាំង​វត្ថុតាង​ផង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា បុរស​ភេទ​ទី​៣​ម្នាក់ នាំ​ប្រុស​ស្នេហ៍​បម្រុង​ក្រេប​ទឹកឃ្មុំ ជាមួយគ្នា តែ​ខកបំណង ភាគី​ខាង​ប្រុស​ចាក់​៥​បិត​ប៉ុន​ប៉ន​ប្លន់​យក​គ្រឿងអលង្ការ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើ​បានកើត​ឡើង​នៅ​អំឡុង​វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្ទះជួល​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

ប្រភព​ខាងលើ​បន្តថា ជនរងគ្រោះ​មានឈ្មោះ​ផង​នឿន រ៉ា​ឌី ភេទ​ទី​៣ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ន​រា ឃុំ​ន​រាស ស្រុក​សង្កែ​។ មុនពេល​កើតហេតុ​ជនដៃដល់​ជាមួយនិង​ជនរងគ្រោះ បាន​ឌុប​គ្នា​ចេញពី​កម្មវិធី​ខួបកំណើត​មិត្តភក្តិ​នៅ​ម្តុំ​បុរី​រំចេក ក្នុង​សង្កាត់់​រតនៈ ហើយ​តម្រង់​ចូលក្នុង​បន្ទប់​ជួល​របស់​បុរស​ភេទ​ទី​៣​។ ក្រោយ​ជជែក​គ្នា​មួយសន្ទុះ​ជនរងគ្រោះ (​ភេទ​ទី​៣) បាន​ចូលក្នុង​បន្ទប់ទឹក ដើម្បី​ងូតទឹក លុះ​ចេញពី​បន្ទប់ទឹក​វិញ បុរស​ជនបង្ក​បាន​យក​កាំបិត​ចិតបន្លែ ចាក់​ស្រោច​លើ​ដងខ្លួន ត្រង់​ពោះ ចំនួន​៣​កាំបិត និង​ត្រង់​ស្មា​ចំនួន​២​កាំបិត​ទៀត សង្ស័យ​ប៉ុនប៉ង​ប្លន់​យក​ទ្រព្យសម្បត្តិ​គ្រឿងអលង្ការ ដែល​ពាក់​ជាប់​នៅលើ​ខ្លួន​ជនរងគ្រោះ​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា ក្នុងពេលដែល​ជនដៃដល់ បានធ្វើ​សកម្មភាព​ចាក់​ផ្ទួនៗ​ជាច្រើន​កាំបិត ភ្លាមនោះ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ ក៏​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិត​បន្ទប់ ចេញមក​ជួយ ធ្វើ​ឲ្យ​ជនបង្ក​រត់គេចខ្លួន​បាត់​តែម្តង​៕

ដោយ​៖​កូ​ឡាប​

spot_img
×