Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ល្បាត​ក្នុងភូមិ​សា​ស្រ បាន​ឃាត់​យុវជន​សង្ស័យ​ម្នាក់ ពីបទ​ជួញ​ថ្នាំញៀន​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែ ២០២០ វេលា​ម៉ោង​៣​យប់ កម្លាំង​អន្តរាគមន៍​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​២ បានចេញ​ល្បាត​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន មកដល់​ចំណុច​ផ្លូវលំ ក្រុម​១៤ ភូមិ​ឬ​ស្សី សង្កាត់ ស្ទឹងមានជ័យ​ទី​២ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ឈ្មោះ យឹម វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ តម្បាញ​ហូល​ផាមួង ស្នាក់នៅ​ភូមិ​ដូង ឃុំ​កណ្តាល ស្រុក​បាទី ខេត្តកណ្តាល​។ វត្ថុតាង​ដកហូត​មាន​ក្រាម​ស​ថ្លា​ចំនួន​១០​កញ្ចប់ (​ចំនួន​៩​កញ្ចប់​ធំ ចំនួន ១​កញ្ចប់​តូច​) សង្ស័យ​ជា​គ្រឿងញៀន​។​
​ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​C១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ តាកែវ 1S 2473 ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ យឹម វ​ណ្ណេ​ត ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

ដោយ​៖ ផាន់​ណា​និង​មី​ដា​

spot_img
×