Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំ​ឱ្យ​យុវជន​ដាក់ចិត្ត​សិក្សា​ស្វែងយល់ និង​បើក​ចិត្ត​ឱ្យ​ទូលាយ​រៀនសូត្រ​ដើម្បី​កែលម្អ និង​ទទួលយក​ចំណុចខ្លាំង​

spot_img

​លោក​រដ្ឋ​ម​ន្រី្ត​បរិស្ថាន បាន​សង្កត់ធ្ងន់ថា ការកសាង​ខ្លួនឯង​ឱ្យ​រឹង​ម៉ាំ ពង្រីក​សមត្ថភាព​ចំណេះដឹង និង​មាន​ទំនាក់​ទំ​ន​ល្អ​របស់​ក្រុមយុវជន​គឺជា​ការត្រៀមខ្លួន​ដើម្បី​ក្លាយជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ និង​ការ​ជ្រោង​ទង់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានស្នើ ដល់​ក្រុមយុវជន​ចំនួន​៦៣​នាក់​ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កម្មវិធី​យុវជន​ដាច់ដោយឡែក​ពីគ្នា នៅ​ថ្ងៃទី​១១ ខែតុលា​នេះ នា​ទីស្តីការក្រសួង​។

​ក្រុមយុវជន​ទាំងបី​នេះ នឹង​ទៅ​ចូលក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ី កម្មវិធី​ភាពជា​អ្នកដឹកនាំ​នៅ​ប្រទេស​ចិន និង​កម្មវិធី​វេទិកា​អន្តរជាតិ​លើក​ទី​១៩ ស្តីពី​យុវជន និង​និស្សិត​នៅ​ប្រទេស​រុស្ស៊ី​។

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​យុវជន​ត្រូវដាក់​ចិត្ត និង​បើក​ចិត្ត​ឱ្យ​ទូលាយ​រៀនសូត្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ដោយ​ឈរលើ​ជំហរ​សមត្ថភាព​ចំណេះដឹង​ខ្លួនឯង ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​របស់​សង្គមជាតិ និង​ទទួលយក​អ្វី​ដែលជា​ចំណុចខ្លាំង​របស់​បរទេស ហើយ​យុវជន​ដែលជា​សរសរ​ទ្រូង​របស់​ប្រទេសជាតិ​ត្រូវ​គិត​ឱ្យបាន​វែងឆ្ងាយ ស្វែងយល់​បន្ថែម​ពី​សង្គម​បរទេស ហើយ​ជាពិសេស​ត្រូវ​យល់​ពី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បាន​ទៅ​សិក្សា​ចូលរួម​កម្មវិធី​នៅ​បរទេស​នេះ គឺជា​ឱកាស​ដ៏​វិសេស​មួយ​សម្រាប់​យុវជន​កម្ពុជា​បង្កើត​ចំណងមិត្តភាព​ជាមួយ​ក្រុម​យុវជន​មកពី​គ្រប់ទិសទី​។​

​សម្រាប់​បរិបទ​នាពេល​បច្ចុប្បន្ន និង​ទៅ​ទៅ​អនាគត​ឯកឧត្តម​រដ្ឋមន្ត្រី​បរិស្ថាន បាន​គូសបញ្ជាក់ថា​៖ “​កម្ពុជា​តូច​មិនអាច​ឈ្នះ​គេ​លើ​ការប្រើប្រាស់​កម្លាំង​នោះទេ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​កម្ពុជា​ខ្លាំង​បាន​គឺ​ការប្រើប្រាស់​កម្លាំង​ប្រាជ្ញា​និង​គំនិត​”៕​ដោយ​៖​ជាលី​

spot_img
×