Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ហ៊ុន សែន បាន​ថ្លែងថា ខ្ញុំ​ទៅពិនិត្យ​មើល​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​

spot_img

​ភ្នំពេញ​៖ ​សម្ដេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា ​នៅ​ព្រឹក​ថ្ងៃទី ២២ មិថុនានេះ ខ្ញុំ​នឹង​ទៅ​ពិនិត្យមើល​ការដ្ឋាន​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​នៅពេលនេះ​ការ​សាសង់​ព្រលានយន្តហោះ​ថ្មី​គឺ​សម្រេចបាន​ប្រមាណ ៣០% ហើយ​។ អាកាសយាន​ដ្ធា​ន​ថ្មី​នេះ​ជា​ប្រភេទ 4F ដែល​អាចអោយ​យន្តហោះ​ធំៗ​ដូចជា Airbus A380-800 និង Boeing 747-800 ចុះចត​បាន​។ សង្ឃឹមថា​កម្ពុជា​នឹង​កាន់តែ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​គិ​ន​កាន់តែ​ច្រើនឡើង​ក្រោយពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​កសាង​រួច​។

​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ គឺ​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ១,៥០០​លាន​ដុល្លារ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​អោយបាន​រួចរាល់​នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ​។

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សំណាងល្អ​នឹង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕ ដោយ​៖​កូ​ឡាប​

spot_img
×