Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ឲ្យ​មាន​ផ្សារ​ចុង​សប្ដាហ៍ ដើម្បី​លក់​បន្លែ​សុវត្ថិភាព​និង​ផលិតផល​ក្នុង​ខេត្ត​

spot_img

​បាត់ដំបង​៖​អាជ្ញាធរខេត្ត​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បានរៀបចំ​ឲ្យ​មាន​ផ្សារ​ចុង​សប្ដាហ៍​មួយ​គឺ​ចាប់ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ មាន​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ផ្ដល់ឱកាស​ដល់​កសិករ​លក់​នូវ​បន្លែ​សុវត្ថិភាព​ឬ​បន្លែ​សរីរាង្គ សាច់មាន់​ស្រែ រួមទាំង​ផ្លែឈើ ផលិតផល​កែច្នៃ​ផល​កសិកម្ម​ផ្សេងៗ​។​

​លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ការរៀបចំ​ឲ្យ​មាន​ផ្សារ​ចុង​សប្ដាហ៍​ក្នុង​ខេត្ត​នេះ ក្នុងការ​ផ្សព្វផ្សាយ លើកស្ទួយ​ផលិតផល​ក្នុងស្រុក ដើម្បី​ឲ្យ​បាន​ដល់​អ្នកប្រើប្រាស់​ចុងក្រោយ ឲ្យ​ដឹង​ពី​របស់​ដែល​ដាំ​ក្នុងស្រុក​និង​គុណភាព​របស់​វា ហើយ​បន្ទាប់ពី​មានការ​គាំទ្រ​នោះ ធ្វើ​ឲ្យ​អ្នក​ផលិត​សប្បាយចិត្ត​ប្រមូលផ្ដុំ​គ្នា អាចបំពេញ​ទៅតាម​តម្រូវការ​ទីផ្សារ​បាន​។ ពេល​មាន​ទីផ្សារ​ច្បាស់លាស់ មាន​អ្នកគាំទ្រ​ច្រើន​នោះ ធ្វើ​ឲ្យ​ការផលិត​កាន់តែច្រើន ហើយ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ផលិត​មាន​ជីវភាព​ល្អប្រសើរ​និង​អ្នកទិញ​ក៏បាន​ដឹង បាន​បរិភោគ​ប្រើប្រាស់​របស់​មាន​សុវត្ថិភាព ព្រោះ​របស់​ទាំងអស់នោះ មាន​ប្រភព​ត្រឹមត្រូវ​។​

​ក្រុម​កសិករ​បាន​យក​ផលិតផល​កសិកម្ម​មក​លក់​ក្នុង​ផ្សារ​នេះ បាន​លើកឡើងថា ពួកគេ​សប្បាយចិត្ត​ជាខ្លាំង ដែល​គម្រោង​អេ​ម​បង្កើត​ឲ្យ​មាន​ផ្សារ​នេះឡើយ ព្រោះ​វា​បានផ្ដល់​ឱកាស​ឲ្យ កសិករ​កាន់តែ​មាន​ទី​ផ្សារ​ច្រើន​បន្ថែមទៀត ក្នុង​ការលក់​ផលិត​កសិកម្ម​របស់ខ្លួន ។​

​សម្រាប់​ពលរដ្ឋ​មក​ទិញ របស់​ក្នុង​ផ្សារ​ចុង​សប្ដាហ៍ បាន​និយាយ​ប្រាប់ថា ពួកគាត់​គាំទ្រ​ជាខ្លាំង ព្រោះ​អាច​ទិញ​ចំណីអាហារ​ដែលមាន​ប្រភព​ច្បាស់លាស់ បរិភោគ​ទៅ​មិន​ប៉ះពាល់​ដល់​សុខភាព ហើយក៏​បាន​ចូលរួមចំណែក​លើកស្ទួយ​ផលិតផល​របស់​កសិក​រ និង​បានធ្វើ​ឲ្យ​ពួកគាត់​កាន់​តែមាន​ទឹកចិត្ត​ផលិត​បន្ថែមទៀត ។​

​គួរ​បញ្ជាក់ថា ផ្សារ​ចុង​សប្ដាហ៍​នេះ គឺ​ស្ថិតក្នុង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ហៅ​កាត់​ថា​អេ​ម របស់​រាជរដ្ឋាភិបាល ធ្វើឡើង​បន្ទាប់ពី​គម្រោង​មួយ​នេះ ទទួលបាន​នូវ​លទ្ធផល​ល្អជា​បន្តបន្ទាប់ ពី​ការសម្របសម្រួល​នានា មានការ​ផ្ដល់ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ការជួយ​រក​អ្នកបច្ចេកទេស​បង្រៀន​ធ្វើ​កសិកម្ម​មួយចំនួន និង​រក​ទីផ្សារ​ផ្សេងៗ​ជាដើម ហើយ​កសិផល​មួយចំនួន​មក​ដាក់លក់​ក្នុង​ផ្សារ​នេះ ក៏មាន​ការគាំទ្រ​ការដាំដុះ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ផងដែរ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×