Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រូ​ដិ​នស​ល​កម្ពុជា បានដាក់​ឱ្យប្រើ​ប្រាស់​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ផ្តល់​ការការពារ​ទៅលើ​ករណី​ជំងឺ​ធ្ងន់ធ្ងរ ​រហូតដល់ ៥០ ករណី​

spot_img

​ភ្នំពេញ ៖ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០  បេសកកម្ម​ដ៏​ធំ​មួយ​របស់​ក្រុមគ្រួសារ​ប្រជាជន​ខ្មែរ​យើង​គឺ​រក្សា​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យមាន​សុវត្ថិភាព និង​ត្រៀម​សម្រាប់​ការការពារ​ពី​ហានិភ័យ​ផ្សេងៗ​រួមមាន​ករណី​បញ្ហា​សុខភាព​បន្ទាន់​ក៏ដូចជា​សម្រាប់​ហេតុការណ៍​ចៃដន្យ​ជាច្រើន​ដែល​អាច​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង​។ ដោយ​យល់ច្បាស់​ពី​កាតព្វកិច្ច​ដ៏​ធំ​នេះ ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​បានសម្រេច​ដាក់ចេញ​នូវ​ផលិតផល​ធានារ៉ាប់រង​របស់ខ្លួន​ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ទាំង​ផ្នែក​សុខភាព និង​តម្រូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ​។

​កញ្ចប់​ធានារ៉ាប់រង​របស់​ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ក្លាយជា​កញ្ចប់​ធានារ៉ាប់រង​ដំបូងបង្អស់​នៅ​កម្ពុជា​ដែល​ផ្តល់ជូន​នូវ​ការការពារ​លើ​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​បណ្ដាលមកពី​ជំងឺ​ធ្ងន់ធ្ងរ​ជាក់លាក់​ចំនួន ៥០ ករណី ដែល​រួមមាន​ផងដែរ​នូវ​ជំងឺមហារីក ជំងឺ​គាំង បេះដូង ជំងឺ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ខួរក្បាល និង​ផលវិបាក​នៃ​ជំងឺ ២ ករណី​ដែល​បណ្ដាលមកពី​ជំងឺ​ទឹកនោមផ្អែម ដែល​យើង​បានដឹងហើយថា​ជំងឺ​បែបនេះ​នឹងធ្វើ​ឱ្យ​ផែនការ​ហិរញ្ញវត្ថុ​ក្រុមគ្រួសារ និង​អនាគត​កូនៗ​របស់​យើង​ជួប​បញ្ហា​យ៉ាងខ្លាំង​ប្រសិនបើ​យើង​មិនបាន​រៀបចំ​ផែនការ​ការពារ​ទុកជាមុន​។

​សម្រាប់​ផលិតផល​ធានារ៉ាប់រង​នេះ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​ស្វែងយល់​យ៉ាងច្បាស់​ពី​តម្រូវការ​របស់​អតិថិជន​ដោយ​ក្រុមហ៊ុន​បាន​រចនា​ផលិតផល​នេះ​ចេញ​ជា​២ កញ្ចប់​ផលិតផល ដែល​កញ្ចប់​នីមួយៗ នឹង​ផ្ដល់​អត្ថប្រយោជន៍​ស្របតាម​តម្រូវការ​ផ្សេងៗ​គ្នា​របស់​អតិថិជន​។

​កញ្ចប់​ផលិតផល​ធានារ៉ាប់រង​ទី​មួ​ួ​យ​មាន​ឈ្មោះថា PRU​អនាគត​កូន​ខ្ញុំ​ដែល​សមស្រប​សម្រាប់​អតិថិជន​ដែល​ត្រូវការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមគ្រួសារ និង​អនាគត​ការសិក្សាអប់រំ​ដែលមាន​គុណភាព​សម្រាប់​កូនៗ​និង​ជួយ​ឱ្យ​ពួកគាត់​មា​នស​ន្ថិ​ភាព​ផ្លូវ​ចិ​ត្ថ​ដោយ​ដឹងថា អត្ថប្រយោជន៍​ធានារ៉ាប់រង​នឹង​ផ្ដល់​ថវិការ​សម្រាប់​ចំណាយ​លើ​ការព្យាបាល​ប្រសិនបើ​ពួកគាត់​ជួបប្រទះ​នឹង​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ជាដើម​។​

​លោក ហ៊​ង វុទ្ធី​នាយក​ផ្នែក​ទីផ្សា​និង​ដៃគូ​ចែកចាយ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា ៖ «​មនុស្ស​យើង​ម្នាក់ៗ​ត្រូវ​សម្រេចចិត្ត​លើ​បញ្ហា​ពិបាក​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​គ្មាន​នរណាម្នាក់​គួរ​តម្រូវឱ្យ​ជ្រើសរើស​ថា​តើ​គួរ​ទុក​លុយ​សម្រាប់​បង់ថ្លៃ​លើ​ការព្យាបាល​ជំងឺ​ឬក៏​ទុក​សម្រាប់​ផ្តល់​ការអប់រំ​ល្អៗ​ដល់​កូនៗ​ពួកគេ​ឡើយ​។ ឥឡូវនេះ​ជាមួយ​កញ្ចប់​ធានារ៉ាប់រង​របស់​ព្រូ​ដិ​នស​ល​កម្ពុជា ប្រជាពលរដ្ឋ​យើង​អាច​ធានាបាន​ថា ពួកគេ​នឹងមាន​ថវិការ​មួយកញ្ចប់ ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ និង​អនាគត​កូនៗ​របស់​ពួកគេ​ក្នុង​គ្រា​លំបាក មិន​ថា​ដោយសារ​គ្រោះថ្នាក់​ចៃដន្យ ឬក៏​ជំងឺ​ធ្ងន់ធ្ងរ ដែល​មេ​គ្រួសារ​អាច​ធ្លាក់ខ្លួន​ឈឺ​។​»

​កញ្ចប់​ផលិតផល​ធានារ៉ាប់រង​មួយទៀត មាន​ឈ្មោះថា PRU​ទ្រព្យ​ខ្ញុំ​សមស្រប​សម្រាប់​គ្រួសារ​វ័យ​ចំណាស់ និង​ម្ចាស់​អាជីវកម្ម​ផងដែរ ហើយ​កញ្ចប់​ផលិតផល​ធានារ៉ាប់រង​នេះ ក៏មាន​រួមបញ្ចូល​អត្ថប្រយោជន៍​ដែល​ជួយ​គាំទ្រ​ដល់​អាជីវកម្ម ប្រសិនបើ​បុគ្គល​សំខាន់ ដូចជា ម្ចាស់​គ្រប់គ្រង​អាជីវកម្ម ឫ អគ្គនាយក​អាជីវកម្ម ទទួលមរណៈភាព ឫ​ធ្លាក់ខ្លួន​ឈឺ​ក្នុង​ប្រភេទ​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ធ្ងន់ធ្ងរ​ទាំង ៥០​ករណី ដែល​ត្រូវបាន​ធានារ៉ាប់រង​។

​លោក ហ៊​ង វុទ្ធី​បាន​បន្ថែមទៀតថា ៖«​នៅ​ទូទាំងប្រទេស ប្រជាពលរដ្ឋ​កម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​បង្កើត និង​ប្រកប​អាជីវកម្ម​ឱ្យទទួល​បាន​ជោគជ័យ ហើយ​ពួកគាត់​ពិតជា​មិន​ចង់ឱ្យ​ការខិតខំ​របស់​ពួកគាត់​ត្រូវ​អសារ​បង់​ដោយសារតែ​ហេតុការណ៍​អកុសល​ណាមួយ​នោះទេ​។​ដូចនេះ​ការរៀបចំ​គម្រោង​ជាមុន នឹង​អាច​ធានាបាន​ថា​អាជីវកម្ម​របស់​ពួកគាត់​នៅតែ​អាច​បន្តបាន បើទោះបី​ម្ចាស់​ភាគហ៊ុន ឫ​អ្នកពាក់ព័ន្ធ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ ដោយសារ​ផលិតផល PRU ទ្រព្យ​ខ្ញុំ​នឹង​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល នៅក្នុង​ពេលវេលា​ដ៏​លំបាក​មួយ​នេះ​។​»

​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ទិញ​ផលិតផល​ធានារ៉ាប់រង​ទាំង ២​ខាងលើ​ចាប់ពី​ថ្ងៃទី ១៥ ខែមិថុនា​នេះ​តទៅ​។​ដើម្បី​ទទួលបាន​ការការពារ​ដែល​សាក​សម​បំផុត ស្របតាម​តម្រូវការ​ផ្នែក​សុខភាព និង​ហិរញ្ញវត្ថុ​គ្រួសារ លោកអ្នក​អាចធ្វើ​ការប្រឹក្សា​ជាមួយ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា នៅតាម​សាខា​ធនាគារ​អេស៊ីលីដា​ទូទាំងប្រទេស ឬ​ធ្វើការ​ចុះឈ្មោះ​តាមរយៈ​តំណ​ភ្ជាប់​នេះ bit.ly/chatwithpru ​នោះ​ក្រុមការងារ​ព្រូ​ដិ​នស​ល​កម្ពុជា​នឹងធ្វើ​ការទំនាក់ទំនង​ទៅកាន់​លោកអ្នក​វិញ​សម្រាប់​ព័ត៌មាន​​លម្អិត​ ៕ ដោយ ៖ CEN

spot_img
×