Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ ។ មាន​ប្រផ្នូល​ពុំ​ល្អ​ក្នុង​ការងារ​។ ពេលខ្លះ​អ្នកធ្វើ​កិច្ចការ​ដោយ​ប្រើ​អារម្មណ៍​ច្រើនពេក ធ្វើ​ឲ្យ​ការងារ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​។ គប្បី​មានការ​ផ្លាស់ប្តូរ ឥរិយាបថ​ការងារ ដើម្បី​ស្តារ​យក​ការខាតបង់​។ ការចាយវាយ​ពុំគប្បី​តម្រូវ​តាមចិត្ត​ចង់​។ ទោះយ៉ាងណា អ្នក​អាច​ស្ងប់ចិត្ត​ត្បិត​គ្រួសារ​មាន​សភាព​ល្អ​ពុំមាន​ផល​រមាស់​អ្វី​។ អ្នក​ជួយ​យកអាសា ឆ្នាំវក , ម្សាញ់​, រកា​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ងាយ​ជួប​អ្នក​ជួយឧបត្ថម្ភ​ក្នុង​ការងារ ធ្វើ​ឲ្យ​អ្នក​អាច​សម្រេច​ភារកិច្ច​មុន​ផែនការ​។ អ្នករកស៊ី​ដែលមាន​ដៃគូ​ល្អ​កន្លងមក អាច​ប្រែក្លាយជា​ដៃគូ​យូរអង្វែង​បាន​។ គប្បី​ប្រយ័ត្ន​ព្រោះ​លុយកាក់​អាច​នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ជាមួយ​មិត្តភក្តិ ហេតុនេះ​ត្រូវ​រើស​ពាក្យ​និយាយ​ត្រង់ៗ តាម​គោលការណ៍​ព្រមព្រៀង​មុន​នោះ​។ អ្នក​ជួយ​ចរ ថោះ កុរ​៕

​ឆ្នាំខាល ៖ រាសី​ធ្លាក់ចុះ​។ ធ្វើ​អ្វី​ក៏​ជួប​ឧបសគ្គ ងាយ​កើត​ជម្លោះ​។ គប្បី​រក្សា​អារម្មណ៍​នឹងនរ ស្តាប់​យោបល់​អ្នក​ទៃ វា​នឹង​ជួយ​អ្នកមាន​ដំណោះស្រាយ​ប្រសើរ​បាន​។ ហិរញ្ញវត្ថុ​ស្ថិរភាព​អាចមាន​កំណើន ជាហេតុ​ធ្វើ​ឲ្យ​ធូរស្រាល​អារម្មណ៍​ខ្លះៗ​។ គ្រួសារ​ក៏​នាំ​ឲ្យ​អ្នកមាន​ស្មារតី​ធូ​ស្រាល​ដែរ​។ អ្នក​ជួយ​យកអាសា ឆ្នាំរកា មមែ ចរ​៕

​ឆ្នាំថោះ ៖ រាសី​ល្អ ។ អ្នក​បាន​សម្រាក​ពេញលេញ​ពុំមាន​អ្វី​រំខាន​។ ចំណូល​ស្ថិរភាព តែ​ពុំគួរ​ចាយវាយ​ខ្ជះខ្ជាយ​ទេ​។ ត្រូវ​ប្រយ័ត្នប្រយែង​បញ្ហា​ក្នុង​គ្រួសារ ចៀសវាង​ពាក្យពេចន៍​បង្ក​រកាំរកូស​។ អ្នក​ជួយ​អាសា ឆ្នាំកុរ ចរ មមែ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់​។ អ្នកមាន​ឱកាស​ច្រើន​សម្រាប់​ចាប់យក បង្កើន​ចំណូល​។ អារម្មណ៍​ការងារ​ល្អ ប៉ុន្តែ​ប្រយ័ត្ន​មានការ​ភ័ន្តច្រឡំ​ក្នុង​រឿង​មនោសញ្ចេតនា នាំ​រឿង​ពុំ​ល្អ​យូរអង្វែង​។ អ្នក​ជួយ​យកអាសា ឆ្នាំវក រកា ចរ​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ វា​ជា​ថ្ងៃ ម្សាញ់​-​វក គួបផ្សំ​ឡើង​ធ្វើ​ឲ្យ​អ្នក​ឆ្នាំម្សាញ់ មានភ័ព្វ​សំណាង​ច្រើន​។ មាន​អ្នក​ជួយ​ឲ្យ​ការងារ​រលូន​ល្អ​។ អ្នកមាន​ទ្រព្យ​សំណាង ចូល​ដោយ​ពុំ​ដឹង​មុន​។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​លើ​ទំនាក់ទំនង កុំ​ជឿ​អ្នកដទៃ ហួសហេតុ​។ គប្បី​ប្រយ័ត្ន​ក្នុងការ​ដាក់ទុន​រកស៊ី​ផ្សងព្រេង​។ អ្នក​ពុំ​សូវ​រីករាយ​ព្រោះ​មាន​ភាព​រកាំរកូស​ក្នុង​គ្រួសារ​។ អ្នក​ជួយ​យកអាសា ឆ្នាំថោះ រកា វក​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ អ្នកនឹង​ជួប​អ្នក​ជួយ​យកអាសា ក្នុង​ការងារ​ទទួលបាន​កិត្តិយស ទំនុកចិត្ត​។ ថ្ងៃនេះ អ្នកទទួលបាន​ព័​ត៌​ល្អ​ពី​បញ្ហា​ហិរញ្ញវត្ថុ​។ ថែទាំ​សុខភាព និង​សម្រាក​ឲ្យ​បាន​ច្រើន​។ គប្បី​បង្ក​ភាព​រីករាយ​ក្នុង​គ្រួសារ​។ អ្នក​ជួយ​យកអាសា ឆ្នាំខាល ចរ ថោះ​៕

​ឆ្នាំមមែ ៖ រាសី​ល្អ​។ ការងារ​មាន​ភាព​រីកចម្រើន ជួបនឹង​មនុស្ស​ល្អ​បង្កបានជា​ផែនការ​អនាគត​ប្រសើរ​ខ្លាំង​។ ប្រទះ​រឿង​រីករាយ​ច្រើន​ក្នុង​គ្រួសារ​។ អ្នក​ជួយ​យកអាសា ឆ្នាំមមី កុរ ថោះ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ មាន​ជំហាន​លូតលាស់​ថ្មី​ក្នុង​ការងារ ដែល​អ្នក​អាច​ច្រូតកាត់​ផល​នា​អនាគត​។ អ្នក​អាច​រៀបចំ​ផែនការ​ថ្មី​សម្រាប់​ការងារ​អាជីវកម្ម គ្រាន់តែ​ត្រូវ​គិតគូរ​គ្រប់​ជ្រុងជ្រោយ​។ ប្រយ័ត្ន​កើត​ជម្លោះ ពុំ​នឹកស្មាន​ដល់​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត រកា រោង​៕

​ឆ្នាំរកា ៖ រាសី​ធ្លាក់ចុះ​។ កុំ​ស្រមើស្រមៃ​ច្រើនពេក ពិសេស​ក្នុង​មនោសញ្ចេតនា​។ អ្នកមាន​ព័ត៌មាន​រីករាយ​ច្រើន ប៉ុន្តែ​លទ្ធផល​នឹង​ទទួលបាន ទាល់តែ​អ្នក​ប្រឹងប្រែង​ឲ្យ​មែនទែន​។ អ្នក​ជួយ​យកអាសា ឆ្នាំម្សាញ់ ឆ្លូវ រោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ល្អ ចំណូល​ក៏​ច្រើន​មាន​អ្នកចង្អុល​ប្រាប់ ធ្វើ​ឲ្យ​មានឱកាស​រក​ចំណូល​ថ្មី​ទៀត​។ មនោ​ស​ញ្ចេ​ត​ធូរស្រាល គ្រួសារ​រីករាយ​។ អ្នក​ជួយ​យកអាសា ឆ្នាំវក ខាល មមី​៕

​ឆ្នាំកុរ ៖ រាសី​ធ្លាក់ចុះ​។ ងាយ​ជួប​រឿង​ស៊យ អ្នក​ត្រូវ​រង​សម្ពាធ​ការងារ​ច្រើន​។ ប៉ុន្តែ​ទោះបី របរ​សំខាន់​ពុំ​ចាំ​ចំណូល​ក្តី តែ​របរ​បន្ទាប់បន្សំ​បែរជា​ជួប​រឿង​ល្អ​អាច​នាំ​ចំណូល​គួរសម​។ មនោសញ្ចេតនា អាច​មានរឿង​រកាំរកូស​ដោយសារ​ការ​លូកដៃ​របស់​អ្នកដទៃ ហើយ​ប្រសិនបើ​អ្នក​មិន​រក្សា​ស្មារតី​នឹងនរ​នោះ​អាច​បង្ក​ជា​រឿងរ៉ាវ​គ្មាន​ប្រយោជន៍​។ គប្បី​សាង​មនោសញ្ចេតនា ផ្អែកលើ​ជំនឿ​លើ​មនុស្ស​ដែល​យើង​ស្រលាញ់​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត ផ្លូវ មមែ​៕​

spot_img
×