Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា បាន​ឈានដល់​របត់​មួយ នៃ​ការគ្រប់គ្រង​ព័ត៌មាន តាមរយៈ​ការប្រើប្រាស់ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​

spot_img

​ភ្នំពេញ ៖ អាជ្ញាធរ​មីន និង​អង្គការ Mine Advisory Group (MAG) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ព័ត៌មាន​ប្រតិបត្តិការ​នៅ​ទីវាល ក្រោម​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ដោយ កម្មវិធី​អភិវឌ្ឍន៍​និង​ស្រាវជ្រាវ​ការ​បោសសម្អាត​មីន​មនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់​សហរដ្ឋអាមេរិក ក្រោម​អធិបតីភាព​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​អាជ្ញាធរ​មីន​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា បាន​ឈានដល់​របត់​មួយ​នៃ​ការគ្រប់គ្រង​ព័ត៌មាន តាមរយៈ​ការប្រើប្រាស់ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់ សម្រាប់​ការគ្រប់គ្រង​ទិន្នន័យ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ក្នុង​សតវត្សរ៍​ទី​២១​នេះ​។​

​អាជ្ញាធរ​មីន ដែលជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្នែក​វិស័យ​សកម្មភាព​មីន នឹង​បន្ត​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ដ​ល់​គ្រប់​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ ដើម្បី​ធានា​ឲ្យ​ការរៀបចំ​ផែនការ​សកម្មភាព​មីន​ទទួលបាន​ជោគជ័យ និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ គឺ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បន្ត​លេ​ី​កឡេ​ី​ង​ថា ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន​វិស័យ​មីន នៅ​ទូទាំងប្រទេស គឺជា​កត្តាចាំបាច់​មួយ ដែល​យើង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​គិតគូ​ឲ្យ​ទាន់ពេលវេលា ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​អាច​ទាញយក និង​ប្រើប្រាស់​ព័ត៌មាន ប្រកបដោយ​គុណភាព និង​សុក្រឹតភាព ស្របតាម​ទំនើប​នីយកម្ម​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​បច្ចុប្បន្ន​។​

​ការរួមចំណែក​លើកដំបូង​របស់​កម្មវិធី HDR&D របស់​សហរដ្ឋអាមេរិក តាមរយៈ​អង្គការ MAG នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​បន្ថែមទៀត​ដល់​មន្ត្រី​-​បុគ្គលិក​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​របស់​អាជ្ញាធរ​មីន​ទូទាំង ២៥ រាជធានី​-​ខេត្ត ដោយ​អាច​ប្រមូល​នូវ​ទិន្នន័យ​បាន​លឿន​ជាង​មុន និង​អាច​រាយការណ៍​មក​អាជ្ញាធរ​មីន បាន​ទាន់ពេលវេលា​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ HDR&D និង​អង្គការ MAG តំណាង​ដោយ លោក Shathel Fahs ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រំដោះ​ផ្ទៃដី និង​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ឲ្យ​រួច​ផុតពី​ការគំរាមកំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ហើយ​នា​ថ្ងៃនេះ អង្គការ MAG បាន​នាំមក​នូវ​កម្មវិធី HDR&D ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធគ្រប់គ្រង​បច្ចេកវិទ្យា​ព័ត៌មាន​វិស័យ​មីន នៅ​ទូទាំងប្រទេស​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×