ភ្នំពេញ៖ស្រី្តម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកក្មេងប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តលាយស៊ីម៉ងត៍បុកម៉ូតូ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២២នាទីព្រឹកថ្ងែទី២២ ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវឧកញ៉ាម៉ុងឫទ្ធី កែងផ្លូវ១០១៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អ្នកបើកបររថយន្តបង្កឈ្នោះ ចេង ជឿន អាយុ៣០ ស្នាក់នៅភូមិអន្លង់ក្ញាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សពឈ្មោះ វង់ សារ៉េន ភេទស្រី អាយុ៤៦ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ
ប្រភពពីស្រី្តរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុនាងបានបើកម៉ូតូនិក ដឹកម្តាយនិងប្អូនប្រុស មកពីមន្ទីរពេទ្យគោលបំណង់ទៅផ្ទះ ដោយជិះតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងទិសដៅពីកើត ទៅលិច មកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តលាយស៊ីម៉ងត៍ពាក់ផ្លាកលេខភ្នំពេញ 5A 2789 បើកមកបុកពីក្រោយបត់កាត់មុខ និងគៀរ និងកិនម៉ូតូតែម្តង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តោយឲ្យស្រី្តម្នាក់ស្លាប់ និងររបួសធ្ងន់និងស្រាល។
ភ្លាមៗ អ្នករងរបួសត្រូវបានរថយន្តដឹកទៅសង្គ្រោះ នៅមន្ទីរសម្រាកនិងព្យាបាលពន្លឺដឹកយកទៅសង្គ្រោះ។
សពត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយទ្បែកអ្នកបើកបររថយន្តបង្ក រួមវត្ថុតាង បញ្ជូនទៅកាន់ការិយាល័យផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖មីដា