Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​ឆ្លើយតប​ទៅ​ក្រុមប្រឆាំង រឿង​រិះគន់​ទិញ​រថយន្តយោធា​ចំនួន​២៩០​គ្រឿង ក្នុងសម័យ​កូ​វីដ​១៩

spot_img

​កណ្ដាល​៖ បន្ទាប់ពី​មានមតិ​មួយចំនួន​បានលើកឡើង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកាជាតិ​ទៅ​ទិញ​រថយន្ត​ដោយ​មិនចាំបាច់ ខណៈ​ប្រទេស​កំពុងតែ​រង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ សម្តេច​តេ​ជោ​ក៏បាន​ឆ្លើយតប​ទៅវិញ​ថា បើ​មិន​តិរច្ឆាន​ទេ​គួរ​ណាស់​ទទួលស្គាល់ថារ​ថ​យន្ត​ដែល​បាន​បំពាក់​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​នេះ​វា​ជា​មធ្យោបាយ​ជាតិ មិន​គ្រាន់តែ​ការពារជាតិ​ទេ តែ​ការដឹកជញ្ជូន​នេះ​បាន​ដឹក​មនុស្ស ឬ​ត្រូវ​ដឹកជញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​កន្លែង​ណាមួយ​ផង​។ សម្ដេច​តេ​ជោ​បាន​បន្ថែមទៀតថា ចំនួន​រថយន្ត​ដែល​បំពាក់​ឱ្យ​កងទ័ព​បច្ចុប្បន្ន​នៅមាន​ចំនួន​តិច​ណាស់​គឺជា​ង​២០០​គឿង ហើយ​សម្តេច​ចង់ឱ្យមាន​ច្រើនជាង​នេះ​។​

​ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំងនៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា “​ខ្ញុំ​សូមបញ្ជាក់ថា​ទិញ​រថយន្ត​ពី​ប្រទេស​ចិន​២៩០​គ្រឿង​នេះ​ខ្ញុំ​បាន​បញ្ជា​ទិញ​យូរហើយ​ពោលគឺ​តាំងពីរ​ពេល​ទឹកជំនន់​បាន​ប្រហារ​ភូមិ​ប្រជាជន​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ​មកម្ល៉េះ ហើ​ថវិកា​នោះ​មិនបាន​ចំណាយ​ថវិកាជាតិ​មួយ​រៀល​ទេ​។ សុំ​បញ្ជាក់ ថវិកា​នោះបាន​មកពី​ខ្ញុំ​អំពាវនាវ​ដល់​សប្បុរស​ជន​គេ​ជួយ​បន្តិចៗ​ម្នាក់​”​។ សម្តេច​តេ​ជោ​ក៏បាន​បង្ហាញ​ពី​មូលហេតុ​ដែលនាំឱ្យ​បញ្ជា​ទិញ​រថយន្ត​ពី​ប្រទេស​ចិន​នោះ គឺ​ចាប់ផ្តើម​ពី​សម័យ​ថ្ងៃមួយ​មាន​ទឹកជំនន់​ទន្លេមេគង្គ​បាន​បាក់​ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ ដែល​ប៉ះពាល់​ដល់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​ខេត្ដ​ស្ទឹងត្រែង របស់​កម្ពុជា​ជាប់​ព្រំដែន​ឡាវ​។ ក្នុងពេលនោះ​កងកម្លាំង​ភូមិភាគ​១ បាន​ចល័ត​កងទ័ព​ប្រមាណ​ជាង​១.០០០​នាក់​ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ដែល​ត្រូវ​លិចលង់​។​

​សម្តេច​តេ​ជោ​បាន​បន្ដថា អ្វីដែល​លំបាក​នៅពេលនោះ​គឺ​ពិបាក​សង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​ភាពលំបាក​ទៀត​គឺ​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​កន្លែង​នោះ ពិសេស​នោះ​ក្មេងៗ និង​មនុស្ស​ចាស់​ត្រូវ​ដឹក​ជម្លៀស​យកចេញ​មុន​។ ប៉ុន្តែ​ពេលនោះ​មធ្យោបាយ​ដឹកជញ្ជូន​មាន​ស្តួចស្តើង​ណាស់​។ សម្ដេច​តេ​ជោ​បាន​បន្ថែមថា “​អ៊ីចឹង​ខ្ញុំ​គិតថា​មិន​ប្រើប្រាស់​ថវិកាជាតិ​ទេ គឺ​ខ្ញុំ​ប្រើ​ចលនា​សប្បុរសជន​នានា ដើម្បី​រក​វិធី​បំពាក់​មធ្យោបាយ​ទៅ​ថ្នាក់​យុទ្ធ​ភូមិភាគ បណ្តា​កង់ពល​នៅ​ខាងលើ​ដែលមាន​កងពល​លេខ​៩៩ និង​៩០​របស់​ក្រសួងការពារជាតិ ។ អ៊ីចឹង​ទេ​ខ្ញុំ​បញ្ជាក់ ថា​យើង​មិនបាន​ប្រើប្រាស់​ថវិការដ្ឋ​សូម្បី​១​សេន ប៉ុន្តែ​នយោបាយ​របស់ខ្ញុំ​គឺ​ខឿន​ការពារ​ប្រជាជន​។ អ៊ី​ចឹ​មិនមែនជា​រឿង​ថ្មី​ទេ ដែល ហ៊ុន សែន ធ្វើ​រឿងនេះ​ជោគជ័យ​ណាស់​។​”

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​បន្ដទៀតថា ការធ្វើ​ចលនា​សប្បុរស​ជននេះ​មានការ​គាំទ្រ​ពី​វិស័យ​ឯកជន​យ៉ាងខ្លាំង ដូច្នេះ​បានជា​មាន​អង្គភាព​ចងសម្ព័ន្ធភាព​រវាង​វិស័យ​ឯកជន ជាមួយ​រាជរដ្ឋាភិបាល​។ កា​ធ្វើ​ចងសម្ព័ន្ធភាព​បានធ្វើឱ្យ​មានការ​ផ្សាភ្ជាប់​រវាង​ក្រុមហ៊ុន​ជាមួយ​កងទ័ព និង​ជាមួយ​ប្រជាជន​ដោយ​មិន​ដាច់ពីគ្នា រហូតដល់​មាន​ក្រុមហ៊ុន​ខ្លះ​បានធ្វើ​សម្ព័ន្ធភាព​ជាមួយ​នគ​បាល​នៅតាម​ព្រំដែន​ទៀតផង​។ សម្តេច​តេ​ជោ​ក៏បាន​ឆ្លើយតប​ទៅកាន់​ក្រុមប្រឆាំង​ដែល​រិះគន់​យុទ្ធសាស្ត្រ​នយោបាយ​របស់​សម្តេច​ថា បើ​មិន​តិរច្ឆាន​ទេ​គួរ​ណាស់​ទទួលស្គាល់ថារ​ថ​យន្ត​ដែល​បាន​បំពាក់​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​នេះ​វា​ជា​មធ្យោបាយ​ជាតិ មិន​គ្រាន់តែ​ការពារជាតិ​ទេ តែ​ការដឹកជញ្ជូន​នេះ​បាន​ដឹក​មនុស្ស ឬ​ត្រូវ​ដឹកជញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​កន្លែង​ណាមួយ​ផង​។ សម្ដេច​តេ​ជោ​បាន​បន្ថែមទៀតថា ចំនួន​រថយន្ត​ដែល​បំពាក់​ឱ្យ​កងទ័ព​បច្ចុប្បន្ន​នៅមាន​ចំនួន​តិច​ណាស់​គឺជា​ង​២០០​គឿង ហើយ​សម្តេច​ចង់ឱ្យមាន​ច្រើនជាង​នេះ បើ​ប្រៀបធៀប​នឹង​សម័យ​សាធារណរដ្ឋ សូម្បី​តែមួយ​កងពល​មាន​រថយន្ត​ជិត​២០០​គ្រឿង​ឯណោះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា “​និយាយ​ពី​ឥឡូវនេះ​មិត្ត​ចិន​បានផ្តល់​រថយន្ត​ឱ្យ​ខ្ញុំ​១៥៧​គ្រឿង​កំពុង​ប្រើប្រាស់​ហើយ​រថយន្ត​ថ្មីៗ​ដែល​ទើប​មកនេះ​នឹងត្រូវ​បញ្ជូនទៅ​យុទ្ធ​ភូមិភាគ​។ ប៉ុន្តែ​រថយន្ត​ជាង​២០០ គ្រឿង​មុន​នោះបាន​ប្រើប្រាស់​ដោយ​កងទ័ព​ទៅ​ដឹក​ប្រជាពលរដ្ឋ​មកពី​ប្រទេស​ថៃ​ដោយ​រថយន្ត​នោះ​មាន​អង្ករ ឆ្នាំង ដើម្បី​ផ្ដល់ឱ្យ​ផងដែរ​”៕​

ដោយ៖កូឡាប

spot_img
×