Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោវាយតម្លៃថា ភាពប្រាកដប្រជា​ចំពោះ​សេដ្ឋកិច្ចកម្ពុជាអាច​នឹងធ្លាក់ចុះដល់ -១,៩​ភាគរយ នៅក្នុង​ឆ្នាំនេះ

spot_img

ភ្នំពេញ ៖ ពាក់ព័ន្ធចំពោះ​សេដ្ឋកិច្ចកម្ពុជា សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានមានប្រសាសន៍ថា តាម​ការប៉ាន់ប្រមាណរ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី និង​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​(IMF) និង​ធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជា​អាច​ធ្លាក់​ក្នុង​រង្វង់ ១,៥​ភាគរយ ទៅ​២,៩​ភាគរយ​។

ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា
“ប៉ុន្តែ​សម្រាប់​យើងៗ​វាយតម្លៃថា ភាពប្រាកដប្រជា​អាច​នឹង -១,៩​ភាគរយ នៅក្នុង​ឆ្នាំនេះ ដែល​នេះ​គឺជា​ស្ថាន​ភាពមិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ”​។​

ប្រមុខ​រាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ សម្ដេច​បាន​មានប្រសាសន៍ថា កូ​វីដ​-១៩ មិនអាច​សម្លាប់​រាជរ​ដ្ឋា​ភិ​បាល និង​សេដ្ឋកិច្ចជាតិ​បានឡើយ ព្រោះ​រាជរដ្ឋាភិបាល​មាន​វិធានការ​គ្រប់ពេលវេលា​។​ “​កូ​វីដ​-១៩ មិនអាច​សម្លាប់​រាជរ​ដ្ឋា​ភិ​បាល ហ៊ុន សែន បានទេ​។ ឥឡូវនេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលបាន​ការឡើង​បៀវត្សរ៍​។ បើទោះបី​មកដល់​ខែមេសា ត្រូវ​ឡើង​បៀវត្សរ៍​មួយ​ដំណាក់​ទៀត ដែល​ពេលនោះ​កូ​វីដ​-១៩ កំពុង​វាយប្រហារចំណូល​ធ្លាក់ចុះ ក៏ប៉ុន្ដែ​រាជរដ្ឋាភិបាល នៅតែមាន​សមត្ថភាព​ដើម្បី​នឹង​ដំឡើង​បៀវត្សរ៍ ហើយ​បន្ដ​បើក​បៀវត្សរ៍​ក្នុង​មួយខែ​ពីរដង​។​”

សម្ដេច​តេ​ជោ​បន្តថា បើទោះបីជា​កូ​វីដ អាច មាន​ផលប៉ះពាល់​ទៅលើ​ផ្នែក​ជាពិសេស​ផ្នែក​ទេសចរណ៍ ផ្នែក​ឧស្សាហកម្ម​មួយចំនួន ហើយ​មាន​ផ្នែក​ខ្លះ​បាត់បង់​ការងារ និង​ផ្នែក​ខ្លះ​បង្កើន​ការងារ​ទៅវិញ​។ ប៉ុន្តែ​កូ​វីដ​-១៩ មិនអាច​រារាំង​ដំណើរការ​អភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ទាំង​ផ្នែក​រដ្ឋ ក៏ដូចជា​វិស័យ​ឯកជន​បានទេ​។

“​ខ្ញុំ​សូមបញ្ជាក់ថា ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ប្រកាសថា​ក្ស័យធន​នោះទេ ហើយ​ប្រកាសអាសន្ន​អំពី​ការខ្វះ​ទុន​ទៅលើ​ការវិនិយោគ​ដែរ​”​ សម្តេចតេជោបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​២៤ ខែមិថុនា​ខាង​នេះ សម្ដេច​នឹង​ប្រកាស​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាងគេ ដែល​រង​ផលប៉ះពាល់ ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។ ទន្ទឹមនេះ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ប្រកាស​សាច់ប្រាក់​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាងគេ ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ដោយ​ក្នុង​មួយខែៗ រាជរដ្ឋាភិបាល នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​២៥​លាន​ដុល្លារ​អាម៉េរិក សម្រាប់​សង្គ្រោះ ជួយ​ទំនុកបម្រុង​ប្រជាពលរដ្ឋ​ជាង​៦០​ម៉ឺន គ្រួសារ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា ការជួយឧបត្ថម្ភ​នេះ រាជរដ្ឋាភិបាល មានលទ្ធភាព​ប្រើប្រាស់​នូវ​ថវិកា​ចរន្ត ដែល​ក្នុង​មួយខែៗ ក្នុងអំឡុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​- ១៩​នេះ​។ ជាមួយគ្នានេះ បើ​រក​មិនបាន​លើស​៥០០​លាន​ដុល្លារ​អាម៉េរិក ក៏​ក្នុង​រង្វង់​ជាង ៤០០​លាន​ដុល្លារ​អាម៉េរិក​ដែរ ខណៈដែល​ការចំណាយ​លើ​បៀវត្សរ៍ មាន​ត្រឹមតែ​ជាង​២០០​លាន ដុល្លារ​អាម៉េរិក​នោះ​៕​

ដោយ៖កូឡាប

spot_img
×