Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណ​:​ក​ម្មា​ធិ​ការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ជម្រុញ​អោយ​និស្សិត​រៀន​ចប់​ត្រូវតែ​ចេះ

spot_img

បន្ទាយមានជ័យ ៖ គណ​:​ក​ម្មា​ធិ​ការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជម្រុញ​លើកទឹកចិត្ត​អោយ​និស្សិត​រៀន​ចប់​ហើយ ត្រូវតែ​ចេះ ចាំ​និង​មាន​ជំនាញ​ពិតប្រាកដ អាច​យកទៅ​ប្រើការ​បាន​និង​ចេះ​ធ្វើ​បច្ចុប្បន្នភាព​ចំណេះ​ជំនាញ​ជាប្រចាំ​ឆ្លើយតប​តម្រូវការ​ទីផ្សារការងារ​គ្រប់​សភាពការណ៍​និង​កាល​:​ទេស​: ។​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពី​ធី​ចែក​សញ្ញាប័ត្រ​លើក​ទី​៤ ដល់​និស្សិត​ជ័យលាភី​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ បរិញ្ញាប័ត្រ បរិញ្ញាប័ត្រ​រង នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​(UME) សាខា​ខេត្តបន្ទាយមានជ័យ លើក​ទី​៤ កាលពី​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០១៨ ។​

លោក ណង ថា សាកលវិទ្យាធិការរង​និង​ជានា​យក​សកល​វិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​(UME) ខេត្តបន្ទាយមានជ័យ​និយាយថា​៖ សាខា​មាន​ទីតាំង​និង​អគារ​ផ្ទាល់ខ្លួន​ស្មើ​៣៩​បន្ទប់ ស្ថិតនៅ​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​នេះ បាន​ដំណើរការ​ពី​ឆន​នាំ​២០១៤​មក មាន​ស្សិត​ចូលរៀន​ចំនួន ៧.៥៤៥​នាក់ ស្រី ៣.៤៣០​នាក់ ។​ដោយឡែក​និស្សិត​ជ័យលាភី​ថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ បរិ​ញ​ញា​ប័ត្រ​និង​បរិញ្ញាប័ត្រ​រង ចំនួន​ចំនួន​១.៣០៧​នាក់​/៥៤២​នាក់ ។​

ក្នុងនោះ​ក៏មាន​និស្សិត​អាហារូបករណ៍​ចំនួន​៥២១​នាក់ ។​ហើយ​និស្សិត​រៀន​ចប់​មាន​ការងារ​ធ្វើ​ត្រូវ​ជំនាញ​មាន​ជិត​៨០​ភាគរយ​។​ល​។ ពោល​គឺមាន​ជំនាញ​គ្របគ្រង គណនេយ្យ ម៉ាឃីតធីង ធនាគារ​និង​ហិរញ្ញវត្ថុ ទេសចរណ៍ សេដ្ឋកិច្ច និតិ​សាស្ត្រ​និង​ភាសា​អង់គ្លេស​។​

លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​៖ ការអញ្ជើញ​ចូលរួម​ជា​អធិបតី​របស់លោក បណ្ឌិត​ហ៊ុន មា​៉​ណែ​ត និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ក្នុង​ពិធី​នេះ ជា​សក្ខីភាព​នៃ​ការយកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា ក៏​ដូច​នៅទីនេះ ហើយ​ថែមទាំង​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​និស្សិត​ជ័យលាភី ក៏​ដូច​បុគ្គលិក សាស្ត្រាចារ្យ​នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​នានា​អោយ​បន្ត​ខិតខំ​ការងារ​កសាង​ធនធានមនុស្ស​សម្រាប់​ចូលរួម​កសាង​ជីវភាព​សហគមន៍​និង​ប្រទេសជាតិ​។​

បន្ថែម​លើ​នោះ លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅបាន​ជម្រុញ​លើកទឹកចិត្ត​និង​ពញ្ញាក់​ស្មារតី​ថា ប្អូនៗ ក័​ដូច​អ្នកសិក្សា​ទាំងឡាយ បើ​បាន​រៀន​ឬ​បណ្តុះបណ្តាល ត្រូវ​រៀន​អោយ​ចប់ អោយ​ចេះ អោយ​ជាក់​ជំនាញ​។​ជាងនេះទៀត អ្នក​ដែល​ជោគជ័យ ទោះ​មានចំណេះ ជំនាញ​ប្រហែល​គ្នា គឺ​អ្នកនោះ​ជា​អ្នកចេះ​ច្បាម ខិតខំ សង្កេត​ពិនិត្យ​និង​ចាប់យក​ឱកាស​នានា​ថែមទៀត​។​

ប៉ុន្តែ លោក​សម្តែង​ការសោកស្តាយ​ចំពោះ និស្សិត​មួយចំនួន​តូច ដែល​បាន​អាហា​រូប​កររ​ណ៍ហើយ បែរជា​បោះបង់​ការសិក្សា​ដ៏​មានតម្លៃ​ទៅវិញ​។​

លោក ក៏បាន​ផ្តាំផ្ញើ​ដែរ​ថា បើ​បានរស់នៅ​និង​ជោគជ័យ​ក្នុងសម័យ​អភិវឌ្ឍន៍ សម័យ​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ននេះ​ហើយ សូម​បងប្អូន​កុំ​ភ្លេច​អតីតកាល កុំ​ភ្លេច​ប្រវត្តិសាស្ត្រ តែ​ត្រូវ​ចេះ​ចាប់យក​បទពិសោធន៍ ប្រ់ប​ខ្លាំង​នៃ​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​យើង​រុងរឿង​។ ហើយ​បញ្ជៀ​ស​ទប់ស្កាត់​ប្រវត្តិសាស្ត្រ​ដែល​លំបាក វិនាស​ហិនហោច អស្ថិរភាព អោនថយ​និង​សង្គ្រាម​៕​ ដោយ ៖ បន្ទាយ​

spot_img
×