Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអង្គារ៍ ទី ២៣ ​ខែមិថុនា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​ការប្រកប​ការងារ​មាន​ភាព​លូតលាស់​និង​ហុច​ជា​ផ្លែផ្កា​ល្អៗគ្រាន់​ជាទី​កក់ក្តៅ​ផង​។​

ជំនួញ ៖ លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​នឹកឃើញ​យកមក​សង​វិញ​ទៀតផង​។ ការធ្វើដំណើរ​មិនថាផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ កម្លោះក្រមុំ ពោះម៉ាយ មេម៉ាយ ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ហេតុនេះ​លោកអ្នក​ទទួលរង​សម្ពាធការងារច្រើនកើតឡើង​។

ជំនួញ ៖ ​ប្រាក់ចំណូល​មាន​ហូរ​ចូល​តក់ៗ​គ្រាន់​ផ្សើម​បំពង់ក​អញ្ចឹង​ដែរ​តែ​អ្នក​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​។

ស្នេហា ៖ កំលោះ​ក្រមុំ​កើតមាន​ការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

​ឆ្នាំខាល​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ចាត់ចែង​ការងារ​សំខាន់ៗ​ពីព្រោះថា​តែង​ហុច​ប្រយោជន៍​ច្រើន​មកវិញ​ផង​។​

ជំនួញ ៖ ទទួលជោគជ័យ​ក្នុងជំនួញ​ធំៗ​​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​ខែចែត្រ៕

ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ ​​នៅថ្ងៃនេះ​លោកអ្នកប្រកប​ការងារ​ បើ​មិនទាន់​បញ្ចប់​ពេលនេះ​គប្បី​រួសរាន់​បញ្ចប់​ទាន់ពេលវេលា​អំណោយផល​នៅឡើយ​។​

ជំនួញ ៖ ​គ្រប់មុខរបររកស៊ីទាំង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​គប្បី​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​នាគ្រា​ខាងមុខ​ ៕

​ឆ្នាំរោង​

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅពេលនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ដែល​អាច​ជួប​នូវ​ការឈឺ​ថ្កាត់​ខ្លះៗ​យាយី​។​ក្រៅពីនេះ​លោកអ្នក​ក៏​តែង​កើត​នូវ​រឿង​រាវ​ទុក្ខ​កង្វល់​យាយី​មួយចំនួន​ផងដែរ​។​

ជំនួញ ៖ ​មិនមាន​អ្វី​លេចធ្លោ​ទេ​គឺ​ការជួញដូរ​ទាំង​ធំ​ទាំង​មធ្យម​ឬ​ការរកស៊ី​កំប៉ិកកំប៉ុក​ក្តី​មាន​ការហូរចូល​នូវ​ផល​កម្រៃ​សន្សឹមៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​ជួប​រឿង​រកាំរកូស​ឥត​ឈប់​៕

ឆ្នាំម្សាញ់​

​​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់​និង​ធ្វើ​មិនដឹងមិនលឺ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។

ជំនួញ ៖ ប្រាក់ចំណូល​ទោះបីជួប​ផល​លំបាក​​បែបណា​ក្តី​ តែ​លោកអ្នក​ក៏​អាច​រកបាន​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​ជានិច្ច​។​

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាព​ល្អក់កករ​ច្រើន​ ៕

ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​ពិសេស​ងាយ​ជោគជ័យ​ផង​។

ជំនួញ ៖ ​ទទួលជោគជ័យ​ជំនួញ​ធំៗ​មួយចំនួន ។

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមែ​

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​នៅពេលនេះ​លោកអ្នក​បើ​មាន​កិច្ចការ​តូចធំ​អាច​សម្រុក​ពេញទី​បាន​ហើយ ពី​ព្រោះថា​ផល​ល្អៗ​ក៏​តែង​ផ្តល់ឱ្យ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​

ជំនួញ ៖ ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​តែ​ស្រវា​ចាប់​តែ​អា​ធំ​នោះ​។​

ស្នេហា ៖ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ គឺថយក្រោយច្រើនជាង៕

ឆ្នាំវក​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់ចាក់​បាន​ធ្លាក់​មក​ស្រុតចុះ​វិញ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។

ជំនួញ  ​​​​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​ពិសេស​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​

ស្នេហា ៖ ​​​​​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើតមាន​ចិត្ត​រេ​ និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំរកា​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​​ ​​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​តែ​ការកើត​ជម្លោះ​នោះ​ក៏​ងាយ​ផ្ទុះ​ដែរ​ លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​។​

ជំនួញ ៖ ​​ការរក​ផល​ចំណូល​លោកអ្នក​អាច​រកបាន​គ្រាន់​បំពេញ​ក្រពះ​ផង​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ ​ពោះម៉ាយ ​មេម៉ាយ​ក្តី​ គប្បី​កុំភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញ ហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕

​ឆ្នាំច​

​​រាសី​ខ្ពស់ត្រដែត​។ 

ការងារ ៖ ​​​​នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ទទួល​ផ្លែផ្កា ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។

ជំនួញ ៖ ​​​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិនត្រូវ​បង្អង់​ដៃ​ឡើយ​ពុំនោះសោត​ទេ​ឈានដល់​ថ្ងៃ​មិនល្អ​វិញ​ការរក​ផល​កម្រៃ​នឹង​ជួប​ការលំបាក​បំផុត​មិន​ងាយ​ដោះស្រាយ​ជីវភាព​បាន​នោះឡើយ​។ ​ការធ្វើដំណើរ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ឱ្យ​មែនទែន ហើយ​បើ​ឃើញថា​មាន​ស្នេហា​ភ្លើតភ្លើន​ត្រូវតែ​បោះបង់​ចោល​​យ៉ាង​ប្រញាប់​បើ​ពុំនោះ​នឹង​ទទួល​រែកពន់​ផល​លំបាក​ធ្ងន់ធ្ងរ​នៅពេល​ក្រោយ​៕

​ឆ្នាំកុរ​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដាក់ពាក្យ​ចូលធ្វើការ​ឬ​សុំ​ធ្វើ​ការងារ​កន្លែង​ណាមួយ​ ពីព្រោះ​ថា​​តែង​​ទទួល​ផ្លែផ្កា​ល្អ​ជាង​អាក្រក់​ជានិច្ច​។​

ជំនួញ ៖ ​​​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត ។

ស្នេហា ៖ ​​ប្រុសស្រីបើមានជម្លោះ​វិវាទ ​ហើយ​លោកអ្នក​ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់ដែរ​៕

spot_img
×