Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជារាស្ត្រ ៥៤២​គ្រួសារ ក្នុងស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​បានទទួល​ព្រះរាជ​អំណោយ​ពី​ព្រះមហាក្សត្រ​ដោយផ្ទាល់​

spot_img

​កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ​ព្រះករុណា ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ស្តេចយាង​សួរសុខទុក្ខ ដោយផ្ទាល់ និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ​ជា​កសិករ​ក្រីក្រ ៥៤២​គ្រួសារ នៅ​ភូមិ​ព្រីង​ជុំ ឃុំ​ព្រីង​ជុំ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម។​

​ក្នុងការ​ចូលរួម​ដង្ហែរ​ព្រះរាជដំណើរ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នាឱកាស​នេះ មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង លោក គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ទូទៅ​ក្រសួងព្រះបរមរាជវាំង និង​ព្រមទាំង នាយ​ម៉ឺន​សព្វ​មុខមន្ត្រី​នៃ​ក្រសួងព្រះបរមរាជវាំង និង​ទទួល​ព្រះរាជដំណើរ​ដោយ​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​និង​អាជ្ញាធរ​ខេត្ដ​កំពង់ចាម គ្រប់លំដាប់​ថ្នាក់​ជាច្រើន​ផងដែរ​។​

​ក្នុង​ការយាង​ដល់​ដល់​ឃុំ​ព្រីង​ជុំ ស្រុក​ជើងព្រៃ ខេត្ដ​កំពង់ចាម ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្តេចយាង ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កុមារា កុមារី ដែលជា​កូន ជា​ចៅ ចៅ​ទូត​របស់​ព្រះអង្គ ដោយបាន​រៀបចំ​អាហារ​ស្រស់ស្រូប​ពេលព្រឹក​ជូន​កុមារ​ទាំងអស់នោះ​ផងដែរ​។​

​ក្នុងនោះ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​នូវ​ព្រះ​រាជអំណោយ​ដោយ ផ្ទាល់​ជូន​ដល់​កុមារា កុមារី​រាប់រយ​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​មី​កំប៉ុង​ចំនួន​២​កំប៉ុង នំ​ប៉ាវ​ចំនួន​១ នំ​ផ្អែម​ចំនួន​១​កញ្ចប់ ផ្លែ​ប៉ោម​ចំនួន​១​ផ្លែ ទឹកក្រូច​ចំនួន ១​កំប៉ុង ទឹកបរិសុទ្ធ​ចំនួន​១​ដប សៀវភៅ​ចំនួន ២​ក្បាល ប៊ិច​១​ដើម អាវយឺត​មាន​ស្លាក ព្រះ​រាជអំណោយ​ព្រះករុណា ព្រះបាទ​ស​មេ្ត​ច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១ និង​ថវិកា ៥.០០០​រៀល​។​

​ជាមួយគ្នា​នៅ​​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​បន្ត​យាង ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​បងប្អូន​ប្រជារាស្ដ្រ​ជា​កសិករ​ចំនួន ៥៤២​គ្រួសារ ដោយបាន​មាន ព្រះរាជបន្ទូល​សំដែង​នូវ​ព្រះរាជ​ហរ​ទ័យ​សប្បាយរីករាយ ដោយបាន​ជូ​ប​លោកតា​លោក យាយ និង ប្រជារាស្ត្រ​ជា​កូន ជា​ចៅ​របស់​ព្រះអង្គ ជាពិសេស​ព្រះអង្គ​បាន​ទត និង​ជួប​ផ្ទាល់​ជាមួយ​ប្រជារាស្ត្រ ជា​កសិករ ព្រមទាំង​មាន​ព្រះរាជបន្ទូល​ពី​ព្រះរាជ​បណ្តាំ​សាក់​សូរ​សុខទុក្ខ ពី​សំណាក់​សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ សម្តេច​យាយ ស​មេ្ត​ច យាយ​ទូត ជូន​ប្រជារាស្ត្រ​ជា​កួន ជា​ចៅ ចៅ​ទូត ចៅ​លូត​របស់​ព្រះអង្គ ដែល​ព្រះអង្គ តែងតែ​យក ព្រះរាជ​ហរ​ទ័យ ទុកដាក់​ពី​សុខទុក្ខ និង​ការលំបាក ក៏ដូចជា​ការរស់នៅរ​បស់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​គ្រប់ពេលវេលា​។​

​ក្រោយ​ចប់​ព្រះរាជបន្ទូល​សំណេះសំណាល​រួចមក ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ច ក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ស្តេចយាង​ប្រោស ព្រះរាជទាន​នូវ​ព្រះ​រាជអំណោយ​ដោយផ្ទាល់​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ​ដល់​ប្រជារាស្ដ្រ​ជា​កសិករ​ក្រីក្រ ចំនួន​៥៤២​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភូ​យ​១ សារុង​១ និង​ក្រមា​១) កន្ទេល​១ មី​១​កេស ត្រីខ​១០​កំប៉ុង ស្បែកជើងផ្ទាត់​១​គូរ អាវយឺត មាន​ស្លាក ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ១ អាវរ​ងារ​ចំនួន​១ និង​ថវិកា ១០​ម៉ឺន​រៀល​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×