Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់ នៅ​មិនទាន់​អស់​អាល័យ​ពី​កីឡា​ប៉េតង់ បន្ត​នៅក្នុង​ថា​នៈ​ជា​គ្រូបង្វឹក​ក្រុមយុវជន​

spot_img

ភ្នំពេញ​៖​វីរ​កីឡាការិនី​ កែ ឡេង ​ម្ចាស់​មេដាយមាស​ជើងឯក​ពិភពលោក​៤​ជំនាន់ ​ទោះបី​បានប្រកាស​លាឈប់​ពី​អាជីព​កីឡា​ប៉េតង់ ហើយ ដោយសារ​បញ្ហា​សុខភាព​របស់លោក​ស្រី​ក៏ដោយ​ក៏​លោកស្រី​នៅ​មិនទាន់​អស់​អាល័យ​ពី​កីឡា​ប៉េតង់​ឡើយ ។

ជា​មន្ត្រី​យោធា​ជានខ្ពស់​ដែលមាន​ថា​នន្តរ​សក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ក៏ពិតមែន​ក៏​អ្នកស្រី​នៅ​បន្ត​ភ្ជាប់​ខ្លួន​ជា​មួយ​កីឡា​ប៉េតង់​ដដែល​តែមិនមែន​បន្ត​នៅក្នុង​ឋានៈ​ជា​កីឡាការិនី​នោះទេ គឺ​បន្ត​នៅក្នុង​ឋានៈ​ជា​គ្រូបង្វឹក​ក្រុមយុវជន ។​នរណា​ក៏មាន​ជំនឿ​ចិត្ត​ដែរ​ថា​ក្នុងឋានៈ​ជា​គ្រូបង្វឹក ​អ្នកស្រី ​កែ ឡេង​ នឹង​ប្រមូល​នៅ​បពិសោធន៍​ទាំងអស់​ដែល​អ្នកស្រី​មាន​យកមក​ផ្ទេរ​ដល់​អ្នកជំនាន់ក្រោយ ។​

​អ្នកស្រី​ កែ ឡេង​ បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការបញ្ចប់​អាជីព​ជា​កីឡាការិនី​នោះ​ថា ​គឺ​អាស្រ័យ​ដោយ​ស្ថានភាព​សុខភាព​របស់លោក​ស្រី​ផ្ទាល់​ចុះខ្សោយ​មិនអាច​បន្ត​ស៊ូទ្រាំ​នឹង​ការហ្វឹកហាត់ ដើម្បី​ត្រៀម​ការប្រកួត​ត​ទៅមុខទៀត​បាន​។ អ្នកស្រី​បន្តថា ក្មេងៗ​ជំនាន់​ក្រោយ​នឹងមាន​អ្នក​ពូកែ​ជាង​អ្នកស្រី​ទៀត​ក៏​ថា​បានដែរ ។​

​ស្ថិតនៅក្នុង​វ័យ ៥៧​ឆ្នាំ លោកស្រី កែ ឡេង បាន​អះអាងថា បច្ចុប្បន្ន​វ័យ​កាន់តែ​ចាស់​ទៅហើយ​ពុំ​អាច​បន្ត​ការចូលរួម​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ដណ្តើម​កិត្យានុភាព​ជាតិ​មេដាយមាស ដូច​កាលពីមុនៗ​ទៀតឡើយ ពីព្រោះ​ការត្រៀម​ចូលរួម​ប្រកួត​ម្តងៗ ត្រូវតែមាន​ការហ្វឹកហាត់​យូរ​ម៉ោង​ក្នុង ១​ថ្ងៃៗ​។ ម្យ៉ាងទៀត​លោកស្រី​ក៏​ជាប់រវល់​ច្រើន​នៅ​អង្គភាព​របស់ខ្លួន​ក្រោម​ចំណុះ​ក្រសួងការពារជាតិ ក្នុងឋានៈ​ជាម​ន្ត្រី​យោធា​ផ្កាយ​ពីរ​។

​កន្លងមក វីរ​កីឡាការិនី​ប៉េតង់​កម្ពុជា លោកស្រី កែ ឡេង ដែល​លេចធ្លោ​យ៉ាងខ្លាំង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​តែងតែ​ប្រាប់ថា ការហ្វឹកហាត់ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ម្តងៗ លោកស្រី​សម្លឹងមើល​គោលដៅ (​ប៊ី​) ដើម្បី​វាយ​ឲ្យ​ចំ​គោលដៅ ហើយ​លោកស្រី​តែងតែ​ទទួលបាន​ការកោតសរសើ​រ​ពី​មហាជន​ថា ម្ចាស់​មេដាយមាស​៤​ជំនាន់​ជាប់ៗ​គ្នា​របស់​ពិភពលោក​រូបនេះ​វាយ​ចំ​គោលដៅ​បាន​យ៉ាង​ល្អ​បំផុត​ដោយ​មិនទាន់មាន​កីឡាការិនី​អន្តរជាតិ​ណា​ម្នាក់​បំបែក​កំណត់ត្រា គ្រប់គ្រង​ម្ចាស់​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ពិភពលោក​រហូតដល់​៤​សម័យកាល​ជាប់ៗ​គ្នា​បែប​នេះឡើយ​។ លោកស្រី​បន្ថែមថា​មកដល់ពេលនេះ​លោកស្រី​មិនទាន់​សម្លឹង​ឃើញ​មាន​កីឡាការិនី​ប៊ូល​និង​ប៉េតង់​កម្ពុជា​ណា​ម្នាក់​អាច​ស្នង​ដំណែង​របស់លោក​ស្រី​បាន​នៅឡើយ​ទេ​។​

​សូម​រំលឹកថា វីរ​កីឡាការិនី​កែ ឡេង​បានឈ្នះ​មេដាយមាស​ពី​ការប្រកួត​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់ៗ​គ្នា​ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ និង​រហូតដល់​ឆ្នាំ​២០១៩ ដែល​ភាពល្បីល្បាញ​នេះ បានធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​កីឡា​ប៉េតង់​មាន​ភាព​លេចធ្លោ​យ៉ាងខ្លាំង ហើយ​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​បានផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ជើងឯក​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​។​

​នៅក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ជើងឯក​ពិភព លោក យុវជន និង​ស្ត្រី លើក​ទី​១៧ ឆ្នាំ ២០១៩ កីឡាការិនី​ជម្រើសជាតិ កែ ឡេង បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​ដែលជា​មេដាយមាស​ពិភពលោក​ជំនា​ន់ទី​៤​ចុងក្រោយបង្អស់​របស់​លោកស្រី​។​ក្រៅពី​ការ​ឈ្នះ​មេដាយមាស​ជើងឯក​ពិភពលោក លោកស្រី​កែ ឡេង ក៏​ធ្លាប់​បានឈ្នះ​មេដាយ​ស៊ី​ហ្គេម និង​ការប្រកួត​អន្តរជាតិ​មួយចំនួនទៀត​ដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×