Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​ជាមួយនឹង​ជ្រលង​សម្ពាធ​ទាប​បន្ត​អូសបន្លាយ​លើ​កម្ពុជា ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​បានចេញ​ប្រកាស​ព័ត៌មាន​ប្រាប់​ដល់​សាធារណជន​សូម​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើតមានឡើង​ជាយថាហេតុ​ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០២០​។​

​បើ​យោងតាម​សេចក្ដីជូនដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​ធាតុ​បាន​ឲ្យ​ដឹងថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​សង្កេតឃើញថា​ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​ជាមួយនឹង​ជ្រលង​សម្ពាធ​ទាប​បន្ត​អូសបន្លាយ​លើ​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៥ ទៅ ២៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៣ ទៅ ៣៥​អង្សា​សេ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ​ភាគ​ខាងក្រោម​និង​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម​នឹង​អាចមាន​ភ្លៀង​ច្រើន​។​

​នៅ​បណ្ដា​ខេត្ត​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា ២៣ ទៅ ២៥ អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា ៣១ ទៅ ៣៣ អង្សា​សេ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ពី​ខ្សោយ​ទៅ​មធ្យម​។​

​ចំណែក​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា ២៦ ទៅ ២៨ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា ៣០ ទៅ ៣២ អង្សា​សេ និង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​៕ ដោយ​៖​កូ​ឡាប​


 

spot_img
×