Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​ឥណ្ឌា ចុះហត្ថលេខា កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ៣៦,៩២ លាន​ដុល្លារ​សម្រាប់​គម្រោង អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្វាហាប់​

spot_img

ឥណ្ឌា​៖​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​លោក Narendra Modi នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៤ រួមមាន ១) អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការទប់ស្កាត់ ការជួញដូរ​មនុស្ស ២)​សន្ធិសញ្ញា​ស្តីពី ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​លើ​បញ្ហា​ព្រហ្មទណ្ឌ ៣)​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​ទី​៤) កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន ៣៦,៩២ លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្វាហាប់​។ បន្ទាប់ពី​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​រួចមក សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ឥណ្ឌា បាន​អញ្ជើញ​ប្រកាស​ព័ត៌មាន​រួម នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្ដេច​តេ​ជោ (​សូម​ភ្ជាប់​ជូន សេចក្ដី​ថ្លែង​ការរួម របស់​ក្រសួងការបរទេស​) ។​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឥណ្ឌា​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវ​បានទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ស្និទ្ធស្នាល​រាក់ទាក់​បំផុត​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi រួមទាំង មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឥណ្ឌា​ជាច្រើនរូប​ទៀត​។​

​នេះ​គឺជា​លើក​ទី​៤​ហើយ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី មកកាន់​សាធារណរដ្ឋ​ឥណ្ឌា​។ កន្លងទៅ​ទស្សនកិច្ច​លើក​ទី​១​គឺ​នៅ​ឆ្នាំ​១៩៨១, លើក​ទី​២ នៅ​ថ្ងៃទី​១៧-១៩ កុ​ម្ភះ ឆ្នាំ​២០០០ និង​លើក​ទី​៣ គឺ​នៅ​ថ្ងៃទី​០៧-៩ ខែធ្នូ ឆ្នាំ​២០០៧ ។​

​កម្ពុជា និង​ឥណ្ឌា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ចាប់តាំងពី​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​១៩៥២ មកម្ល៉េះ ប៉ុន្តែ​ជា​អកុសល​គឺ​នៅ​ឆ្នាំ​១៩៧៥ ប្រទេស​យើង​ត្រូវបាន​បំផ្លេចបំផ្លាញ​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ហើយ​ទំនាក់ទំនង​ការទូត​ក៏​ត្រូវបាន​កាត់ផ្ដាច់​។ រហូតមកដល់​ឆ្នាំ​១៩៨១ កម្ពុជា និង​ឥណ្ឌា ត្រូវបាន​ត​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ ហើយ​ពេលនោះ​គឺជា​ឆ្នាំ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដំបូងបង្អស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ឥណ្ឌា​ផងដែរ​។​

​បន្ទាប់ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ឥណ្ឌា រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ដាក់​កម្រងផ្កា​ស្កូ​ប​រំលឹក​វិញ្ញាណ​ខ័​ន្ទ លោក មហា​ត្មៈ គ​ន្ធី ដែលជា​អតីត​វិ​រៈ​បុរស​របស់​ប្រជាជន​ឥណ្ឌា ដែល​បានទាមទារ​សេរីភាព និង​ឯករាជ្យ​ជូន​ប្រជាជាតិ​ឥណ្ឌា​ទាំងមូល​ពី​អាណានិគម​អង់គ្លេស​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក បន្ទាប់ពី​អញ្ជើញ​ដាក់​កម្រងផ្កា ស្កូ​ប​រំលឹក​វិញ្ញាណ​ខ័​ន្ទ លោក មហា​ត្មៈ គ​ន្ធី រួច​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​នឹង ជួបប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋ​ម្ត្រី​ការបរទេស​ឥណ្ឌា កិច្ចប្រជុំ​ទ្វេភាគី ជំនួប​សម្ដែង​ការគួរសម​ជាមួយ​អនុ​ប្រធានាធិបតី​ឥណ្ឌា ជំនួប​សម្ដែង​ការគួរសម​ជាមួយ​ប្រធានាធិបតី​ឥណ្ឌា និង​កម្មវិធី​ចុងក្រោយ​គឺជា​វេទិកា​ធុរកិច្ច​កម្ពុជា​-​ឥណ្ឌា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី ជាមួយ លោក​Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា នៅ​វិមាន​រដ្ឋាភិបាល ទីក្រុង New Delhi ប្រទេស​ឥណ្ឌា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែង​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី និង​ប្រជាជន​ឥណ្ឌា ដែល​បានរៀបចំ​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​ឥណ្ឌា ប្រកប​ជោគជ័យ និង​ការរៀបចំ​យ៉ាង​អធិកអធម​នូវ​ខួប​លើក​ទី ៦៩ នៃ​ទិវា​សាធារណរដ្ឋ​ឥណ្ឌា ។ សម្ដេច​តេ​ជោ បាន​ជម្រាប​ផងដែរ​ថា​នេះ​ជា​លើក​ទី​៤ ហើយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​មកកាន់​ប្រទេស​ឥណ្ឌា​។ ប៉ុន្តែ​តាមពិត​សម្តេច​តេ​ជោ​បាន​អញ្ជើញ​មក​ឥណ្ឌា​ចំនួន​ជាង​២០​លើក​មកហើយ​។ សម្ដេច​តេ​ជោ ជឿជាក់ថា​ទស្សនកិច្ច​របស់​សម្ដេច​នៅពេលនេះ នឹង​រួមចំណែក​ជំរុញ​ទំនាក់​ទំនងជា​ប្រពៃណីរ​រវាង​ប្រទេស​យើង​ទាំងពីរ​ឲ្យ​ឈានឡើង​មួយកំរិត​ធំ​ទៀត​។​

​សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ភាពល្អ​របស់​ឥណ្ឌា ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​ឥណទាន និង ហិរញ្ញប្បទាន​ឥត​សំណង​នាពេល​កន្លងមក ហើយក៏​ដូចជា​ការផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ស្វាហាប់ និង ការបញ្ចប់​នាពេល​ខ្លី​ខាងមុខ នូវ​គម្រោង​សាងសង់​ខ្សែបណ្តាញ​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់ ២៣០ KV ពី​ស្រុក​សួង ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រួមទាំង​ការផ្តល់​អណ្តូងស្នប់​ចំនួន ១,៥០០ អណ្តូង ដើម្បី​កែលំអរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​ជនបទ និង​ការកាត់បន្ថយ​ភាពក្រីក្រ និង​ជំនួយឥតសំណង​ចំនួន ១,៧ លាន​ដុល្លារ ដើម្បី​សិក្សា​ធនធានទឹក​ក្រោម​ដី​នៅ​ស្រុក​បរសេដ្ឋ និង​គងពិសី ខេត្តកំពង់ស្ពឺ​(២០១៤-២០១៨)​។ លើសពីនេះ ដោយ​មើលឃើញថា គម្រោង​ផ្ដល់​អណ្ដូង​ទឹកស្អាត​នេះ​ដំណើរការ​បានល្អ សម្ដេច​តេ​ជោ ស្នើ​ឥណ្ឌា​ពិនិត្យ​លទ្ធភាព​ផ្តល់​ជំនួយឥតសំណង​សម្រាប់​ពង្រីក​គម្រោង​សិក្សា​ធនធានទឹក​ក្រោម​ដី ទៅក្នុង​ស្រុក​ចំនួន ៤ ទៀត ក្នុង​
​ខេត្តកំពង់ស្ពឺ ដែល​ត្រូវការ​ថិ​កា​ចំនួន ៣,៨៧ លាន​ដុល្លា​អាមេរិក​។ សម្តេច​តេ​ជោ ក៏បាន​ស្នើអោយ​ភាគី​ឥណ្ឌា​ជួយ​បំពាក់​អណ្តូងស្នប់​ដោយ​ប្រើ​ប្រ​ព័​ន្ឋ​កម្តៅ​ព្រះអាទិត្យ​ផងដែរ​។​

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បន្តទៀតថា ដោយសារ​ទំហំ​សេដ្ឋកិច្ច កម្ពុជា ឥណ្ឌា នៅ​ន​មិនទាន់​ស័ក្ដិ​សិទ្ធ សម្ដេច​តេ​ជោ ស្នើ​សុំអោយ​រដ្ឋាភិបាល​ឥណ្ឌា​នឹង​លើកទឹកចិត្ត​វិនិយោគិន​ទៅ​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែមទៀត និង​ពិនិត្យ​លទ្ធភាព​ទិញ​ផលិតផល​កៅស៊ូ​, គ្រាប់ស្វាយចន្ទី និង​កសិផល​ផ្សេងៗ​ទៀត​ពី​កម្ពុជា​ដោយ​ត្រង់​។ ចំពោះ​វិស័យ​វប្បធម៌​វិញ សម្ដេច​តេ​ជោ សូម អគុណ​ចំពោះ​ការជួសជុល​ប្រសាទ អង្គរវត្ត និង​ប្រសាទ​តា​ព្រហ្ម ដំណាក់កាល​ទី ៣ និង​ឆន្ទៈ​ជួសជុល​ប្រាសាទព្រះវិហា​។​

​នៅក្នុង​ជំនួប​ទ្វេភាគី​នេះដែរ សម្ដេច​តេ​ជោ អរគុណ​រដ្ឋាភិបាល​ឥណ្ឌា ដែល​បានរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​រយៈ​វែង និង​ខ្លី ក្នុង​វិស័យ​ព័ត៌មានវិទ្យា កសិកម្ម ឧស្សាហកម្ម និង​មន្ត្រី​ជំនាញ​អាជ្ញាធរ​អប្សរា​។ សម្តេច​បានស្នើ​សុំអោយ​ឥណ្ឌា​ជួយផ្តល់​បច្ចេកវិទ្យា​IT ក្នុង​ការជួយ​កសិករ​ជ្រើសរើស​ដី និង​ជីរ​ដែល​សមស្រប​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​អោយ​ទទួលបាន​ទិន្នផល​ខ្ពស់​។​

​ចំពោះ​ការងារ កិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ និង សន្តិសុខ កម្ពុជា​បាន​ស្វាគមន៍​ទស្សនកិច្ច​សុ​ឆន្ទៈ​របស់​កង​នាវា​ឥណ្ឌា​ចំនួន​៣​លើក (​ពី​ឆ្នាំ​២០១៥ ដល់ ២០១៧) ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក បណ្ដុះបណ្ដាល​កងទ័ពជើងទឹក​កម្ពុជា និង​ធ្វើ​កម្មវិធី​មនុស្សធម៌​នៅ​កម្ពុជា និង​សូម​អរគុណ​ឥណ្ឌា​ដែល បានផ្តល់​ឆ្កែ​ចំនួន ១៥ ក្បាល ដល់​កម្ពុជា​ដើម្បី​ជួយ​ដល់​ការដោះមីន​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៦ និង ផ្តល់​វគ្គ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​កម្ពុជា​ផ្នែក​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។ សម្ដេច​តេ​ជោ​បាន​លើកឡើងថា ឥណ្ឌា និង កម្ពុជា គួរ​បង្កើត​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ចែក​រំលែក​ព៌​ត័​មាន​ដល់​គ្នា​ទៅវិញទៅមក ក្នុងពេល​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អ​.​ស​.​ប​។ កម្ពុជា​ចង់​បង្កើន​ការចូលរួម​គឺ​មិនមែន​តែ​លើ​ការផ្តល់​កម្លាំង​នោះទេ តែ​យើង​ចង់​រួមចំណែក​ជា​គំនិត​ក្នុងការ​រៀបចំ​ផងដែរ​។ សម្ដេច​តេ​ជោ បាន​បន្តទៀតថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ការពារ​ទប់ស្កាត់ បញ្ហា​ភេរវកម្ម ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​។​

​នៅ​ទីបញ្ចប់​នៃ​កិច្ចប្រជុំ​ទ្វេភាគី សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការស្វាគមន៍ និង បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​រូប​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា ក្នុងអំឡុង​ស្នាក់​ក្នុង​នៅ​ប្រទេស​ឥណ្ឌា​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋ​ម្ត្រី ក៏បាន​អញ្ជើញ ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ឥណ្ឌា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេលវេលា​សមស្រប​ដើម្បី​រក្សា និង​ជំរុញ​ការបង្កើន​សន្ទុះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ឱ្យបាន​កាន់តែ​ខ្លាំងក្លា​ឡើង​ថែមទៀត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×