Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ពូកែ​រកលុយ​យ៉ាងណា​ក៏​រលាយ​ដែរ បើ​ប្រពន្ធ​ខំប្រឹង​យ៉ាងនេះ​! ល្បែង​បៀរ «​ស៊ី​គូ​ថៃ ឬ ស៊ី​គូ​ទឹក​» បាន​ក្លាយជា​ប្រពៃណី​សម្រាប់​ស្ត្រី​នៅផ្ទះ​មួយចំនួនធំ​

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា ល្បែងស៊ីសង​ពិសេស​បៀរ «​ស៊ី​គូ​ថៃ ឬ ស៊ី​គូ​ទឹក​» នេះ​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ សម្រាប់​ស្ត្រី​នៅផ្ទះ​អត់​ការងារ​ធ្វើ​មួយចំនួនធំ មិន​ថា​នៅតាម​ស្រុកស្រែ​ជនបទ ឬ នៅ​ទីក្រុង​នោះទេ​។​

​ជាក់ស្តែង រូបភាព​មួយ​សន្លឹក​ត្រូវបាន​គេ​បង្ហោះ​ឡើង បង្ហាញ​ស្ត្រី​ចាស់​ក្មេង​មួយ​ហ្វូង ព័ទ្ធ​វង់​លេងបៀរ​ស៊ី​គូ​ទឹក នៅខាងមុខ​ផ្ទះ​យ៉ាង​គគ្រឹកគគ្រេង បើទោះជា​ដឹងថា ការលេង​ល្បែង​នេះ​ជាការ​ខុសច្បាប់​ដែល​សមត្ថកិច្ច​បង្ក្រាប​ជារឿយៗ​យ៉ាងណាក៏ដោយ​។​

​ទាក់ទង​នឹង​ល្បែង​ស៊ី​គូ​ថៃ ពី​សំណាក់​ស្ត្រីៗ​លេង​ភ្លេច​បាយ​ភ្លេច​ទឹក​នេះ​ផងដែរ នាំ​ឲ្យ​គេ​បាន​លើកឡើងថា​៖ «​ភាគច្រើន​បើ​ប្រពន្ធ​មិនកើត ច្រើនតែ​ប្ដី​ខំប្រឹង តែបើ​បាន​ប្រពន្ធ​ខំ បែរជា​ប្ដី​ច្រើនតែ​ក្បត់ អត់​យល់​ទេ​មនុស្សលោក​» ។ រីឯ​អ្នក​ខ្លះទៀត លើកឡើងថា​៖ «​មនុស្ស​ប្រុស​បើ​ដំណើ​ជីវិត​គូ​ជួប​ប្រពន្ធ​បែប​ហ្នឹង បានដឹងថា​លើ​លោក​នេះ​វា​អាប់អួរ​ប៉ុណ្ណា លោក​ខ្លាំង​រកលុយ​យ៉ាងណា​ក៏​មិន​សល់​ដែរ បើ​គគ្រឹកគគ្រេង​យ៉ាងនេះ​នោះ​!!»​។​

​ត្រូវ​ចងចាំ​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ គឺ​ពុំ​ធ្វើ​ឲ្យ​គ្រួសារ​ណា​ដែល​ប្រព្រឹត្ត​ចម្រុងចម្រើន​នោះទេ តែ​ផ្ទុយទៅវិញ គឺ​បាន​ត្រឹម​វិនាស​ហិនហោច​ប៉ុណ្ណោះឯង​៕ ដោយ​៖ លឹម ហុង​

spot_img
×