Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ចិន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ២២​នាក់ រួមមាន ជាង​១០​នាក់​នៅ​ក្រុង​ប៉េកាំង​

spot_img

​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​វិជ្ជមាន COVID-19 ចំនួន ២២​នាក់​បន្ថែម​គិត​ត្រឹម​ថ្ងៃ​ចន្ទ ដែល​ក្នុងនោះ​មាន​ចំនួន ១៣​នាក់​នៅក្នុង​ក្រុង​ប៉េកាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​សុខាភិបាល​ចិន​នៅ​ថ្ងៃ​អង្គារ​។​

​ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​កើនឡើង បើ​ធៀប​ទៅនឹង​ថ្ងៃអាទិត្យ ដែលមាន​អ្នក​ឆ្លង​ថ្មី​ត្រឹម ១៨​នាក់ រួមមាន ៩​នាក់​នៅក្នុង​ក្រុង​ប៉េកាំង​។​

​អាជ្ញាធរ​ចិន​កំពុងតែ​ចាប់ផ្តើម​រឹតបន្តឹង ការដើរ​ហើរ​របស់​ប្រជា​ជាន​នៅក្នុង​ទីក្រុង​ប៉េកាំង និង​ចាត់វិធានការ​ផ្សេងៗ ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ផ្ទុះ​ជា​លើក​ទី ២​។​

​ចិន​បាន​ផ្អាក​ការនាំ​ចូល​សត្វ​មាន់កក​ពី​ក្រុមហ៊ុន​ដ៏​ធំ​របស់​អា​មេ​រិច និង​បញ្ជា​ឲ្យ​ក្រុង​ប៉េកាំង​បិទ​រោងចក្រ Pepsi កាលពី​ថ្ងៃអាទិត្យ ខណៈដែល​អាជ្ញាធរ​កំពុង​ចាត់វិធានការ​ទៅលើ​ការផលិត និង​ចែកចាយ​អាហារ​។​

​ការផ្ទុះ​វីរុស​ត្រូវបាន​គេ​ជឿជាក់ថា កើតចេញពី​ផ្សា​រលក់​ម្ហូប​ដ៏​ធំ​ឈ្មោះ Xinfandi ដែល​ផ្សារ​នេះ​ផ្គត់​ផ្គង​សាច់ និង​បន្លែ​ចំនួន ៨០​ភាគរយ​ទៅដល់​ទី​ប៉េកាំង​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅកាន់​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន តួលេខ​ចុងក្រោយ មាន​អ្នក​ឆ្លង​វីរុស​មាន​ចំនួន​ជាង ៩,១៨​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង ៤៧៤.០០០​នាក់​ទូទាំង​ពិភពលោក​។ អ្នកជា​សះស្បើយ​មាន​ជាង ៤,៩៣​លាន​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

FILE PHOTO: People wearing face masks are seen on a street, following a new outbreak of the coronavirus disease (COVID-19), in Beijing, China June 22, 2020. REUTERS/Tingshu Wang

spot_img
×