Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ៖ យានយន្ត​ដែល​កំពុង​ពាក់​ផ្លាកលេខ ន​.​ប ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​ដោះចេញ​ជាបន្ទាន់

spot_img

​ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមាន​ថា យានយន្ត​ដែល​ពាក់​ផ្លាកលេខ ន​.​ប មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ត្រូវតែ​ដោះចេញ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវមាន​វិធានការណ៍​តាមច្បាប់​។ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ត្រួតពិនិត្យ​កា​បិទ​ឡូហ្គោ​សញ្ញា​នគរបាលជាតិ (​រាជសីហ៍​) នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ណែនាំ​ដល់​តាម​បណ្តា​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រើប្រាស់​យានយន្ត​របស់​អង្គភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ហាម​ដាច់ខាត​ការយក យានយន្ត​របស់​អង្គភាព​ទៅប្រើ​ប្រាស់​ជា​លក្ខណៈ​ឯកជន ឬ​បម្រើ​ឲ្យ​ក្រុមគ្រួសារ​ឡើយ​។​

​ឯកឧត្តម​ស្នងការ បាន​សង្កត់ធ្ងន់ថា យានយន្ត​ដែល​ពាក់​ផ្លាកលេខ ន​.​ប ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ត្រូវតែ​ដោះចេញ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវមាន​វិធានការណ៍​តាមច្បាប់​៕
​ដោយ​៖​កូ​ឡាប​

spot_img
×