Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនា​ផ្លូវ​កៅស៊ូ ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ចាញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​

spot_img

​ខេត្តរតនគិរី​៖​ក្នុង​បំណង​ដើម្បី​សម្រួល​ចរាចរណ៍​និង​ការធ្វើដំណើរ​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ចាញ ស្ថិតនៅក្នុង​សង្កាត់​កា​ចាញ ក្រុង​បាន​លុង
​អាជ្ញាធរ​ខេត្តរតនគិរី បាន​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង ១.៥០០ ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​កៅស៊ូ DBST​។

​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែមករា ឆ្នាំ​២០១៨​នេះ​លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី អមដំណើរ​ដោយ​អភិបាលក្រុង មន្ទីរជំនាញ លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ស្ថាបនា​ផ្លូវ​កៅស៊ូ​ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ទឹកធ្លាក់​កាចា​ញ ស្ថិតនៅក្នុង​សង្កាត់​កា​ចាញ ក្រុង​បាន​លុង ។ បើតាម​លោក​ថង សាវុន បាន​បញ្ជាក់ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង ១.៥០០ ម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពីពេល​កន្ល​ង​ទៅ​ក្រោម​អធិបតីភាព​របស់លោក​អភិបាលខេត្ត ជា​ប្រភេទ​ផ្លូវ​កៅស៊ូ DBST មាន​ទទឹង ៧ ម៉ែត្រ ក្រោម​គម្រោង​សាងសង់​របស់​សាលាខេត្ត​រតនគិរី បច្ចុប្បន្ន​សាងសង់​សម្រេចបាន​ប្រមាណ ៩០% ។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​ការងារ​សាងសង់​ផ្លូវ​នេះ​លោ​កម​អភិបាលខេត្ត ណែនាំ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ធានា​ដល់​និរន្តរភាព​ប្រើប្រាស់​បានយូរ​អង្វែង ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ និង​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ឆ្ពោះទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត ស្នើ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ចុះ​ពិនិត្យ និង​លើក​គម្រោង​សាងសង់ ឲ្យ​បាន​ឆាប់រហ័ស ដោយ​ត​ភ្ជាប់​ចំណុច​ដែល​នៅ​សេសសល់​ប្រមាណ ១.១០០ ម៉ែត្រ ឲ្យ​បាន​ដល់​តំបន់​ទឹកធ្លាក់​កាចា​ញ ។ ដូច្នេះ​ប្រជាពលរដ្ឋ នៅ​សង្ក​លាត់​កាចា​ញ នឹងមាន​ផ្លូវ​កៅស៊ូ សម្រាប់ធ្វើ​ដំណើរ​លែង​ហ៊ុយ​ទៀតហើយ នាពេល​ដ៏​ខ្លី​ខាងមុខ ។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ លោក​អភិបាលខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្ទាល់ នៅ​សហគមន៍ ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​កាចា​ញ និង​ទឹកធ្លាក់​ការ​ទៀង ។ លោក​អភិបាលខេត្ត ណែនាំ​ដល់​សហគមន៍​ទាំងពីរ ត្រូវធ្វើ​ការកែលម្អរ នូវ​រមណីយដ្ឋាន​រប​ស់​ខ្លួន ឲ្យ​មាន​សោភ័ណភាព ភាព​ទាក់ទាញ ត្រូវមាន​គំនិត​កែច្នៃ​ថ្មីៗ និង​ការបម្រើ​សេវាកម្ម ឲ្យ​បានល្អ ជូន​ដល់​ភ្ញៀវ ហើយ​សហគមន៍ ត្រូវតែ​ស្តាប់​តាម​ការណែនាំ របស់​អាជ្ញាធរ​ជំនាញ ទោះបីជា​សហគមន៍​មាន​សិទ្ធិ គ្រប់គ្រង​លើ​តំបន់​ទេសចរណ៍​នេះ​ក្តី ប៉ុន្តែ​អាជ្ញាធរ មាន​សិទ្ធិ​ក្នុងការ​ណែនាំ និង​មាន​សិទ្ធិ ស្នើសុំ​ដកហូត ក្នុងករណី​សហគមន៍ មិន​យកចិត្តទុកដាក់​អនុវត្តតាម ។​

​ដោយឡែក​ផ្លូវ​ចាប់ពី​សង្កាត់​កាចា​ញ ឆ្ពោះទៅកាន់​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ទៀង ដោយ​សង្កេតឃើញ ស្ថាន​ភាពលំបាក​ធ្វើដំណើរ លោក​អភិបាលខេត្ត បញ្ជា​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជួសជុល​ឡើងវិញ តាមរយៈ​នៃ​ការ​កៀរគរ​ថវិកា​ផ្ទាល់​របស់លោក​អភិបាលខេត្ត និង​មានការ​ចូលរួម​បដិភាគ​ពី​មន្ទីរ សហគមន៍ និង​សប្បុរសជន​នានា ដោយ​ស្ថាបនា​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ឲ្យ​បាន​រួចរាល់ មុន​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ សម្រាប់​ឲ្យ​ភ្ញៀវទេសចរ មាន​ភាពងាយស្រួល នៅក្នុង​ការធ្វើដំណើរ ទៅកាន់​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ការ​ទៀង ។​

​លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍ ប្រជាពលរដ្ឋ ត្រូវមាន​ស្មារតី ចូលរួម​ថែរក្សា​ផ្លូវ ដែលមាន​ស្រាប់ ឲ្យ​បាន​ស្ថិតស្ថេរ​យូរអង្វែង ជា​ប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​សូមបញ្ជាក់ថា ខេត្តរតនគិរី ជា​ខេត្ត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ។ ទី​រួម​ខេត្ត​បាន​លុង ស្ថិតនៅ​កណ្តាល​ខ្ពង់រាប​នៃ​ខេត្ត ចម្ងាយ ៥៨៦ គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ ។ លំផាត់​ដែលជា​ទីប្រជុំជន​នៅ​ភាគខាងត្បូង​ខេត្ត ជាទី​រួម​ខេត្ត​កាលពីមុន ។ ខេត្តរតនគិរី ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ពាន់នាក់​ជា​រៀងរាល់ឆ្នាំ ។ ភាគច្រើន​នៃ​ប្រជាជន​រតនគិរី​ជា​ជនជាតិភាគតិច ចំំ​ណែ​ក​ជនជាតិខ្មែរ មាន​ប្រមាណ​តែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ខាងជើង​ឆៀង​ខាងលិច​បាន​លុង ទឹកធ្លាក់​កាចា​ញ​ធ្លាក់​ជម្រាល​១២​ម៉ែត្រ​ហូរ​ចូល​អូ​រក​ន្ទា​ង មុននឹង​បន្តទៅ​ទន្លេស្រែពក ក្នុងស្រុក​លំផាត់​។​
​ទឹកធ្លាក់​ដែលមាន​ឈ្មោះ​តាម​ការហៅ​របស់​ជនជាតិ​ភាគតិច​គ្រឹ​ង​នោះ មាន​រុក្ខជាតិ​បៃតង​តូចធំ​ដុះ​អម​សងខាង និង​អំណោយផល​សម្រាប់​ការទទួល​ទាន​អាហារ​លក្ខណៈ​ពិ​កនិក​ផងដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×