Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាន​លក់​ឥណទាន​កាបូន ​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា ១១,៦ លាន​ដុល្លារ ​រហូតមក​ទល់នឹង​ឆ្នាំ​២០២០​នេះ​

spot_img

ភ្នំពេញ៖ ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា ចំនួន ១១,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក រហូតមកដល់​ពេលនេះ ហើយ​កម្ពុជា​បាននិងកំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​បន្ត​ទិញ​ឥណទាន​កាបូន​នេះ​បន្ថែមទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅតាម​តំបន់ ការពារ​ធម្មជាតិ​នានា​ដែល​កម្ពុជា​មាននៅ​សេស​បរិមាណ​ច្រើន​។​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ក្នុងឱកាស​ដែល​លោក និង​ប្រតិភូ​ក្រសួងបរិស្ថាន​ចុះ ពិនិត្យ​ការគ្រប់គ្រង និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ​ក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០​។​

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន គូសបញ្ជាក់ថា ជាទី​តាំង​មួយ ក្នុងចំណោម​ទីតាំង​៣ ដែល​កម្ពុជា​លក់​កាបូន​បាន ក្នុងនោះ​ក៏មាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា​ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការ​បូ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​មាន​ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci​។ រហូតមកដល់​ពេលនេះ មានតែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ ក្នុងចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។​

​លោក​បាន​គូសបញ្ជាក់ថា មុននឹង​ទិញ​ឥណទាន​កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេង ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត ដើម្បី​ធានា​ការពារ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូណ៍ដោយ​ព្រៃឈើ សត្វព្រៃ និង​ជីវចម្រុះ​ផ្សេងទៀត​។ លោក ភា​ត្រា​ថា​៖«​ការសម្រេច​ទិញ​ឥណទាន​កា បូ​ន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បាន​បង្ហាញថា​កម្ពុជា មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​បាន​នូវ​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​»​។​

​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ មាន​សុទិដ្ឋិនិយម​ថា​កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន​បាន​បន្ថែមទៀត ក្នុង​ឆ្នាំ​បន្តបន្ទាប់​។

​លោក​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ថែរក្សា​ឈើ​ឈរ ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការលក់ ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​ត្រូវបាន​យកទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​តំបន់​នោះ​។​

​លោក នេត្រ ភក្ត្រា បាន​បន្ថែមថា ទន្ទឹមនឹងនេះ ក្រុមមន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផងដែរ​។

គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដ៏​សំបូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០% នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

​មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,៣ លាន ហិកតា ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​សរុប​ចំនួន ៦៩​កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១,២៦០​នាក់ ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា បាននិងកំពុង​ឈរជើង​ការពារ​៕

ដោយ៖CEN


spot_img
×