Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! រកឃើញ​ដែកគោល​រាយប៉ាយ​លើ​ដងផ្លូវ សង្ស័យ​គំនិតអាក្រក់ ដើម្បី​អូសទាញ​ម៉ូយ​បែក​កង់​ម៉ូតូ​ទៀត​ទេ​

spot_img

អាច​និយាយបានថា ដោយសារតែ​ផ្លូវ​ត្រូវបាន​កសាង​ស្អាត មិនរ​ដេក​រដុប​បង្កប់​នូវ​វត្ថុ​មុត​ស្រួច​ដូចៗ​មុន​នោះ ជាហេតុ​ធ្វើ​ឲ្យ​ជនខិលខូច​មានគំនិត​អាក្រក់​មួយចំនួន​តូច​ដែល​ហាក់​ដាច់​ម៉ូយ​ខ្លាំង បាន​ប្រើ​វិធី​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ដើរ​បាច​ពិសេស​ដែកគោល​រាយ​តាមផ្លូវ ក្នុង​បំណង​ឲ្យ​ម៉ូតូ​ឡាន​ជិះ​ឆ្លងកាត់​មុត​ធ្លាយ ដើម្បី​អូសទាញ​ម៉ូយ​ដែល​បែក​កង់​ចូលមក​ប៉ះ​នៅ​កន្លែង​របស់ខ្លួន ដែល​ករណីនេះ​សមត្ថកិច្ច​ធ្លាប់​ចាប់ធ្វើ​ការព្រមាន​ម្តង​រួចហើយ ទៅលើ​ពូ​ជាង​ប៉ះ​កង់​ម៉ូតូ​ម្នាក់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័​ន្ត កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ កន្លងទៅ​។​

​ដោយឡែក ថ្មីៗ​នេះ ករណី​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត ភ្ញាក់ផ្អើល​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Khanafi Mohd បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​ហួសចិត្ត​នេះ ខណៈ​គាត់​បានធ្វើ​ដំណើរ​នៅតាម​ផ្លូវ Jalan Skudai-Tampoi បាន​ប្រទះឃើញ​ដែកគោល​យ៉ាងច្រើន​រាយប៉ាយ​នៅ​ផ្នែក​ម្ខាង​នៃ​ផ្លូវ​។

​តែ​ទោះយ៉ាងណា គេ​ក៏​មិនទាន់​ចោទប្រកាន់ថា នេះ​ជា​ចេតនា​បាច​ដែកគោល ដើម្បី​ឲ្យ​មុត​កង់ឡាន​ម៉ូតូ​អ្នកដំណើរ​ឆ្លងកាត់​ដែល​ពុំ​ចាប់អារម្មណ៍ ឬ ក៏​ជ្រុះ​ដោយ​ចៃដន្យ​នោះទេ ដោយនៅ​កន្លែងកើតហេតុ គេ​ក៏បាន​រកឃើញ​មាន​ស្នាម​ប្រេង​ផងដែរ​។ តែ​យ៉ាងណា ពេលនេះ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​នេះហើយ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×