Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ប្លន់​សម្លាប់​អ្នករត់ម៉ូតូឌុប​នៅ​ស្រុក​មេសាង​ខេត្តព្រៃវែង កម្លាំង​សមត្ថកិច្ច​បន្ត​តាម​ប្រមាញ់​ចាប់ខ្លួន​បក្ខពួក​បាន​២​នាក់​បន្ថែមទៀត​

spot_img

​ព្រៃវែង​៖​ករណី​ប្លន់​សម្លាប់​ពូក​រត់​ម៉ូតូឌុប​ម្នាក់ នៅ​ខេត្តព្រៃវែង បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង និង​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ដល់​ជនរងគ្រោះ​ជាខ្លាំង ព្រោះ​គាត់​ជា​មនុស្ស​ម្នាក់​ស្លូតបូត និយាយស្តី​មានការ​គោរព​សូម្បីតែ​ជាមួយ​មនុស្ស​អាយុ​ក្មេង​។ តែ​ឈាម​ស្រែ​ស្បែក​ហៅ កម្លាំង​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិ​ការតាមប្រមាញ់​ចាប់​ជនដៃដល់​ជា​ឃាតករ មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ដែល​មិនបាន​ប៉ុន្មាន​ម៉ោង បន្ទាប់​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់ កាលពី​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​។​

​ជនរងគ្រោះ​មានឈ្មោះ ភី យុន អាយុ ៤៩ ឆ្នាំ រស់នៅ​ភូមិ​ព្រេជ ឃុំ​ច្រេស ស្រុក​មេសាង (​ជា​អ្នករត់ម៉ូតូឌុប​) ។ ចំណែក​ជនដៃដល់​ជា​ឃាតករ​មានឈ្មោះ បាន កាន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ជ្រុំ ឃុំ​ច្រេស ស្រុក​មេសាង​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ ស្នងការ​នគរបាល​ខេត្តព្រៃវែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រំ សន្ធរ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹងថា ករណី​ប្លន់​សម្លាប់​អ្នករត់ម៉ូតូឌុប​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២០ ត្រូវបាន​កម្លាំង​នគរបាល​របស់លោក បន្ត​ចាប់ខ្លួនបាន​បក្ខពួក​២​នាក់ បន្ថែមទៀត​។​

​ស្នងការរង​នគរបាល​ខេត្តព្រៃវែង ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពៅ ជីវី បាន​ឲ្យ​ដឹងថា ក្រោម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មេសាង សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ខេត្ត កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្រះចក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ក្នង​មន្ទីរពេទ្យ​កាល់ម៉ែត និង​ម្នាក់ទៀត​នៅក្នុង​ខេត្តព្រៃវែង​។​

​ជនសង្ស័យ​ជា​បក្ខពួក​ទាំងពីរ​នេះ ដែល​ទើប​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ទី​១-​ឈ្មោះ ធឿន ប្រេ​ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ ធឿន ប្រេ​ស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​តា​រី ឃុំ​ច្រេស ស្រុក​មេសាង ខេត្តព្រៃវែង (​ចាប់ខ្លួន​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​)​។ ចំណែក​ជនសង្ស័យ​ទី​២-​ឈ្មោះ ស៊ីន កុសល ហៅ ឈី​ត អាយុ ២៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ឃុំ​ខាងលើ​ដូចគ្នា (​ចាប់ខ្លួន​នៅ​ខេត្តព្រៃវែង​)៕ ដោយ​៖ លឹម ហុង​


spot_img
×