Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្សត់​ណាស់ ស្ទើរ​ទប់ទឹក​ភ្នែក​មិនជា​ប់​! ក្រោយ​ឃើញ ខាត់ សុ​ឃីម នាំ​ប្អូនៗ​លេងភ្លេង​ច្រៀង​បណ្តើរ យំ​បណ្តើរ ជូន​ដំណើរ​លោកឪពុក​លើកចុងក្រោយ ក្នុង​ថ្ងៃ​បុណ្យសព (​វីដេអូ​)

spot_img

ភ្នំពេញ៖ ​ដូចដែល​បងប្អូន​ប្រិយមិត្ត​បានដឹង​រួចហើយ កាលពី​ម្សិលមិញ​នេះ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ តារា​សិល្បៈ​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម និង​ក្រុមគ្រួសារ​មានទុក្ខ​ជា​ទម្ងន់ ព្រោះតែ​លោកឪពុក​ជាទី​ស្រឡាញ់​របស់ខ្លួន លោកតា លាវ ខាត់ បានទទួល​មរណភាព​ដោយសារ​ជំងឺ មិន​ឲ្យ​កូនចៅ​លំបាក​ឡើយ ព្រោះ​គាត់​សម្រាន្ដ​ទៅ​យ៉ាង​ស្រួល ដែល​លុះដល់​ពេលព្រឹក​ឡើង ទើប​កូនចៅ​ដឹងថា​គាត់​ស្លាប់​ទៅហើយ​។​

​ទន្ទឹម​នោះ​ផងដែរ អ្នកនាង ខាត់ សុ​ឃីម ក៏បាន​បង្ហោះ​សារ​មួយ​ឃ្លា​យ៉ាង​ក្រៀមក្រំ​ដូច្នេះ​ថា​៖ «​ទីបំផុត​កូន​ទាំង​៩ លែងមាន​ឪពុក​ហៅ​ហើយ លា​ហើយ​ពុក​ដ៏​មហិមា​របស់​កូន​អើយ អរគុណ​បងប្អូន (​ពុក​ខ្ញុំ​ឈ្មោះ លាវ ខាត់ អស់​ព្រះ​ជន​នៅ​ជន្មាយុ ៦៧​វស្សា​ដោយ រោគ​គា​ពាធ​) សូម​បងប្អូន​កុំ​ប្រកាន់ គ្រួសារ​ខ្ញុំ​អី មិនបាន​ឆ្លើយតប​ទេ សព​តម្កល់​នៅ គេហដ្ឋាន​របស់​ពុក ខាត់ នៅ​ភូមិ​ព្រៃ​ពង្រ សង្កាត់ ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កុំ​ខឹង​អី​បងប្អូន​អើយ​»​។​

​ដោយឡែក នៅ​ព្រឹក​មិញ​នេះ ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ ក្នុងអំឡុង​នៃ​ពិធី​បុណ្យសព​ឪពុក​របស់ខ្លួន អ្នកនាង ខាត់ សុ​ឃីម ដោយ​នឹកឃើញ​ដល់​លោកឪពុក​ចូលចិត្ត​បទ​ភ្លេង​ប្រពៃណី​ខ្មែរ បាន​នាំ​ប្អូនៗ​លេងភ្លេង​ច្រៀង​ជូន​ដំណើរ​លោកឪពុក​របស់​ខ្លួន ជា​លើកចុងក្រោយ ក្រោម​ទិដ្ឋភាព​សំឡេង​ស្រែក​ទ្រ​ហ៊ោ​យំ ដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ និង​មហាជន​ទស្សនា​ហើយ សឹងតែ​ទប់ទឹក​ភ្នែក​មិន​ជាប់​។​

​ក្នុងនោះដែរ យោងតាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ Van MC បាន​បង្ហោះ​វីដេអូ និង​សរសេរ​ប្រាប់​ឱ្យដឹងថា​៖ «​លេងភ្លេង​ខ្មែរ​ជូន​ពុក បទ​ដែល​ពុក​ចូលចិត្ត​បួន​បទ Khat Nacha ខាត់ សុ​ឃីម (Khat Sokhim) Khat Yay ខាត់ សួស្ដី ខាត់ សេរី ខាត់​ចំរើន តន្ត្រីសម័យ​និង​បុរាណ ខាត់ សា​រុំ​ភ្លេងខ្មែរ​»៕

ដោយ​៖ លឹម ហុង​


spot_img
×