Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ទ្រព្យសម្បត្តិ​កាត​ទូរស័ព្ទដៃ ចំនួន ៤​ពាន់​ដុល្លារ បាន​ហេី​យ តែ​ត្រូវ​សមត្ថកិច្ច​នគរ​បាលប​ង្ក្រា​ប​ជនល្មើស​២​នាក់​

spot_img

​បាត់ដំបង​៖ នគរបាល​ព្រហ្មទណ្ឌ​ក្រុម​អន្តរាគមន៍ ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី​លួច​ទ្រព្យ​សម្ប្ត​ត្តិ​ប្រជាពលរដ្ឋ​(​កាត​ទូរស័ព្ទដៃ​និង​ក្រវិល​កំប៉ុង​ស្រា​បៀរ )​និង ក្រវិល​កំប៉ុង​ស្រា​បៀរ​ត្រូវ​រង្វាន់​ទម្ងន់ ៥​គីឡូក្រាម ចាប់​ជនល្មើស​២​នាក់ ​នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាលពី​ថ្ងៃ ទី​២២​ខែមិថុនា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៧​និង​៥០​នាទី​។​

​ប្រតិបត្តិការ​នេះ អនុវត្តតាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម​តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នង ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ព្រម ទាំង​អនុវត្តតាម​មតិ​ណែនាំ​ជំនាញ​ពី​លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដែលមាន​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ជា​នាយការិយាល័យ​ចុះ​ប្រតិបត្តិការ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ គឺ​៖ ១-​ឈ្មោះ រឿន ចាន់​រិ​ទ្ធ ហៅ សល់ អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​(​ជា​អ្នក​ផ្តេ​ី​ម​គំនិត​)​។ ២-​ឈ្មោះ ឡា ពោ ភេទ​ប្រុស អាយុ​១២​ឆ្នាំ (​ទីលំនៅ​មិន​ប្រាកដ​)​ជា​អ្នកដៃដល់​ក្នុងការ​ប្រព្រឹត្តិ​។

​ក្នុងនោះ​ធ្វេី​ការដកហូត​បាន​៖ – កាត​ទូរស័ព្ទដៃ សែ​ល​ខាត​Cellcard ប្រភេទ​ទឹកប្រាក់​ចំនួន​០១​ដុល្លារ​ចំនួន ១២០​សន្លឹក – ក្រវិល​ស្រា​បៀរ​ត្រូវ​រង្វាន់​មួយចំនួន​។

​សូម​ជម្រាបជូន​ថា កាលពី​ថ្ងៃទី​២២ ខែ មិថុនា​ឆ្នាំ​២០២០​វេលា​ម៉ោង​១១​និង​៣៣​នាទី​ជនសង្ស័យ​បាន​ធ្វេី​សកម្ម ភាព​លួច​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​អ៉ឹ​ង សេង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ប្រពន្ធ​របស់គាត់​មានមុខ​របរ​លក់​ចាប់ហួយ​ក្នុង​លំនៅដ្ឋាន​ខាង​លេី ។

​សម្ភារ​:​បាត់បង់​រួមមាន​៖ -​កាត​ទូរស័ព្ទដៃ សរុប ចំនួន ០៤​ពាន់​ដុល្លារ ( កាត​សែ​ល​កាត​Cellcard ៥០០​ដុល្លារ , កាត​ស្មា​ត Smart ចំនួន​១.៥០០ ដុល្លារ , កាត​មិត្ត​ហ្វូ​ន Metfone ចំនួន​១,២០០ ដុល្លារ , និង​កាត រាយ​ចំនួន ៨០០ ដុល្លារ ) – ក្រវិល​កំប៉ុង​ស្រា​បៀរ​ត្រូវ​រង្វាន់​ចំនួន ០២​ថង់ (​ទម្ងន់ ៥​គីឡូក្រាម ) ។​

​ជនសង្ស័យ​បាន​យក​កាត​ទូរស័ព្ទ​និង​ក្រវិល​កំប៉ុង​ដែល​លួចបាន​ទៅ​លក់​ភ្លាមៗ​ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកទទួល​ទិញ​ផល​ចោរកម្ម​ដេី​ម្បី​ដកហូត និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី កាលពី​ថ្ងៃទី​២៣​មិថុនា​២០២០៕ ដោយ​៖​កូ​ឡាប​

spot_img
×