Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការងារ ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ការទាមទារ​របស់​ប្រជាពលរដ្ឋ និង​កម្មករនិយោជិត និង​ចាត់វិធានការ​ចំពោះ​ជន​ទាំងឡាយណា ដែលមាន​ចេតនា​ក្នុងការ​ញុះញង់​បង្កបញ្ហា​ដល់​សង្គម​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម អ៊ិត សំហេង បាន​ណែនាំ​ឲ្យ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) គ្រប់​កម្រិត​រួមទាំង​រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់ ដោះស្រាយ​នូវ​អ្វី​ដែលជា​បញ្ហា​នៃ​ការទាមទារ​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព​។​

ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​សមាជិក គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ កងកម្លាំង​នគរបាលជាតិ កងរាជអាវុធហត្ថ និង​កម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ចូលរួម​សហការគ្នា​ឱ្យបាន​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព​ក្នុងការ​ដោះស្រាយ នូវ​សំណូមពរ ការទាមទារ​ដែល​អាច​ទទួលយកបាន​ស្របតាម​ច្បាប់ និង​បទ​ប​ញ្ញ​តិ​ជូន​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត ហើយ​បន្ត​ចាត់វិធានការ​ឱ្យ​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ទាំងឡាយណា ដែលមាន​ចេតនា​ក្នុងការ​ញុះញង់​បង្កបញ្ហា​ដល់​សង្គម និង​ខាតបង់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត ដោយ​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ បង្ក​ជា​អំពើហិង្សា បិទផ្លូវ​សារ​ធារ​ណៈ ការ​គប់​ឬ​វាយបំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ ទ្រព្យសម្បត្តិ​រដ្ឋ ឯកជន ការ​រាំង​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​របស់​រដ្ឋ ឬ​ឯកជន ការបង្ក​របួសស្នាម ការ​គំរាម​គំហែង​កម្មករ​មិនឱ្យ​ចូលធ្វើការ​។​ល​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បាន​ស្នើ​ឲ្យ​បន្ត​ការផ្សព្វផ្សាយ​ការយល់ដឹង ជូន​ដល់​បងប្អូន​កម្មករនិយោជិត​នៅតាម​កន្លែងធ្វើការ​ផ្ទាល់​ពីអ្វី ដែលជា​ផលវិបាក​ដោយសារ​ជំងឺ​កូ​វីត​១៩ និង​វិធា​ការ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ ដើម្បី​ជួយ​សម្រួល​ដល់​ប្រក្រតីភាព​នៃ​អាជីវកម្ម ផលិតកម្ម របស់​រោងចក្រ សហគ្រាស ក៏ដូចជា​ការជួយឧបត្ថម្ភ​គាំទ្រ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់រ​បស់បង​ប្អូន​កម្មករនិយោជិត ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​។​

​ការ​ស្នើឡើង​បែបនេះ ធ្វើឡើង​នាឱកាស ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន គ​.​ក​.​ប អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​វិសាមញ្ញ របស់​គណៈកម្មការ​ស​ម្រា​ប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ការងារ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ផែនការ​ស្តីពី​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (២០២០-២០២៤) និង​បទបញ្ជា លេខ ០១ បប ស្តីពី​ការអនុវត្ត​ផែនការ​ស្តីពី​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (២០២០-២០២៤) ជាពិសេស​ក្នុងអំឡុងពេល​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ននេះ​។​

​ឯកឧត្តម​បណ្ឌិត​អ៊ិត សំហេង ក៏បាន​ស្នើ​ដល់ គណៈបញ្ជាការ​ឯកភាព និង​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម រាជធានី​-​ខេត្ត ក្រុង ស្រុក​-​ខណ្ឌ ឃុំ​-​សង្កាត់ ត្រូវមាន​ផែនការ​អនុវត្ត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​។ រាល់​ករណី​កូដកម្ម បាតុកម្ម​ដែល​កើតឡើង​នៅតាម​ភូមិសាស្ត្រ​ណាមួយ គណៈបញ្ជាការ​ឯកភាព និង​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់មុខ​សញ្ញា​នោះ ត្រូវ​ទទួលខុសត្រូវ​ដឹកនាំ​បញ្ជា​ដោះស្រាយ​រាល់​ករណី​ជាក់ស្តែង​នីមួយៗ និង​ត្រូវខិតខំ​ដោះស្រាយ​ឱ្យអស់​លទ្ធភាព ជាពិសេស​ត្រូវ​ក្តាប់​នូវ​មូលហេតុ​នៃ​បញ្ហា ភស្តុតាង និង​មុខសញ្ញា​ជន​ឱកាសនិយម​ដែល​ញុះញង់​ឬ​ធ្វើ​សកម្មភាព​ខុសច្បាប់​។ ត្រូវខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​សហជីព​បងប្អូន​កម្មករនិយោជិត​ដែល​ធ្វើ​កូដកម្ម បាតុកម្ម​ស្របច្បាប់​។ ក្នុងករណី​មាន​អំពើហិង្សា​ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចុះ​ជួប​ជាប្រចាំ ជាមួយ​កម្មករនិយោជិត​នៅតាម​តំបន់​ផ្ទះជួល ឬ​ស្នាក់នៅ​របស់​កម្មករនិយោជិត ដើម្បី​ក្តាប់​ឱ្យបាន​នូវ​ស្មារតី ស្ថានភាព​រស់នៅ បញ្ហា​ថ្លៃ​បន្ទប់ ថ្លៃ​អគ្គិសនី ថ្លៃ​ទឹកស្អាត និង​សំណូមពរ​របស់​កម្មក​រ​និយោជិត ព្រមទាំង​ពិនិត្យ​ហានិភ័យ​នានា ដែល​អាច​កើតមាន​ចំពោះ​កម្មករនិយោជិត​នៅក្នុង​តំបន់​ភូមិសាស្ត្រ​របស់ខ្លួន​។ ផ្តល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​របស់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន ក្នុងករណី​កម្មករនិយោជិត​ត្រូវការ​ប្រើប្រាស់​សេវា​ផ្នែក​ច្បាប់​ផងដែរ​៕

ដោយ : បញ្ញា​ស័ក្តិ​

spot_img
×