Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈអចិន្ត្រៃយ៍ CAMSOC សម្រេច​ជ្រើសរើស​ស្លាក​សញ្ញា​និមិត្តសញ្ញា និង​បាវចនា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣

spot_img

​ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានសម្រេច​ធ្វើការ​ជ្រើសរើស​ស្លាក​សញ្ញា និមិត្តសញ្ញា និង​បាវចនា ឬ​ពាក្យស្លោក ដែលមាន​ពី​២​ទៅ​៣​ទម្រង់ ដើម្បី​ឆ្លង​កិច្ចប្រជុំ​ធំ​របស់ CAMSOC ដែល​គ្រោង​នឹង​ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នា​ថ្ងៃទី​២​កក្កដា ខាងមុខ​។​
​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ របស់​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូរ​ឡាំ​ពិ​ច​។​

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC លើកឡើងថា កិច្ចប្រជុំ​ជា​ទៀងទាត់​ប្រចាំ​សប្តាហ៍​នេះ មាន​រៀប​វារៈ​ចំនួន​២​សំខាន់ៗ គឺ​ទី​១ គណៈអចិន្ត្រៃយ៍​សម្រេចបាន​លើ​ការជ្រើសរើស​របស់ខ្លួន​ហើយ ដែល​យើង​យក​ពី​២​ទៅ​៣​ជម្រើស ដើម្បី​ឆ្លង​ការសម្រេច​នៅក្នុង​កិច្ចប្រជុំ​ធំ​របស់ CAMSOC នាពេលខាងមុខ​ឆាប់ៗ​នេះ ដូចជា​ស្លាក​សញ្ញា និមិត្តសញ្ញា និង​បាវចនា ឬ​ហៅថា​ពាក្យស្លោក ដែល​ទាំងបី​ទម្រង់​នេះ​យើង​បាន​កែសម្រួល​ជាច្រើនលើក​ច្រើនសារ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ទាក់ទាញ​ទាំង​សោ​ភ័​ណ្ឌ​ភាព អត្ថរូប និង​អត្ថន័យ​ជាដើម​។​
​ចំពោះ​របៀបវារៈ​ទី​២ គណៈអចិន្ត្រៃយ៍​បាន​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ការងារ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ ដោយ​សម្របសម្រួល​ឲ្យ​ដំណើរការ​ល្អប្រសើរ និង​ជម្រះបញ្ជី​ចាស់ ដើម្បី​បន្តធ្វើ​ដំណើរ​ត​ទៅមុខទៀត ប្រកបដោយ​ភាពរលូន​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រធាន​អង្គប្រជុំ​ក៏បាន​លើកឡើង អំពី​គណៈកម្មការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ក្នុងការ​រៀបចំឡើង​វិញ​នូវ​ការបញ្ជូន​អត្ត​ព​លិ​ក​កម្ពុជា ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ដែល​នេះ​ឯកឧត្តម​ចាត់ទុកថា ជាការ​ព​ន្លឿ​ន​នៃ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​កាន់តែ​ល្អប្រសើរ ដើម្បី​ពង្រឹងគុណភាព បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×