Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់​! ក្រោយ​ឃើញ​ផ្លូវចេញចូល​ក្នុងភូមិ​មួយ សូម្បីតែ​ជិះ​ម៉ូតូ​ក៏​ជៀស​គ្នា​មិន​រួច ព្រោះតែ​ភាព​លោភលន់ ដើម្បី​កម្មសិទ្ធិ​រៀងៗ​ខ្លួន

spot_img

​ខេត្តកំពត ៖ រូបភាព ៣ សន្លឹក ដ៏​ខ្លោចចិត្ត បង្ហាញ​ពី​ទិដ្ឋភាព​ផ្លូវចេញចូល​ដ៏​ចង្អៀត​ក្នុងភូមិ​មួយ ដែល​ធ្វើ​ឲ្យ​អ្នកភូមិ​ជិះ​កង់​ម៉ូតូ​ជៀស​គ្នា​សឹងតែ​ពុំរួច បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ព្រោះតែ​ទង្វើ​លោភលន់​បំពាន​ចំណីផ្លូវ ដើម្បី​កម្មសិទ្ធិ​រៀងៗ​ខ្លួន រវាង​ផ្ទះមួយ​ទៅផ្ទះ​មួយ​នៅ​សងខាង​ផ្លូវ ដែល​គ្មាន​ចិត្ត​ទូលាយ និង​មានការ​សាមគ្គី​គ្នា​សោះឡើយ​។​

​យ៉ាងណាមិញ ករណី​ដ៏​ហួសចិត្ត​បំផុត​នេះ ត្រូវបាន​ដឹងថា បានកើត​ឡើង​នៅ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ហើយក៏​ធ្លាប់​ត្រូវបាន​អាជ្ញាធរ​ភូមិ​ធ្វើការ​ដោះស្រាយ​រួចហើយ ប៉ុន្តែ ម្ចាស់ផ្ទះ​ទាំងនោះ​ពុំ​ធ្វើតាម ដោយ​នៅតែ​ធ្វើ​បង​បំពាន​ផ្លូវ​ដដែល​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក សាន់​ដេ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​ភាព​លោភលន់​របស់​មនុស្ស​មួយ​ក្តាប់​តូច​ក្នុងភូមិ មិនចេះ​ស្កប់ស្កល់ ដោយ​បំពាន​យក​ចំណីផ្លូវ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ ខ្លួន​ដោយ​ង​ងើ​រ សូម្បីតែ​ជិះ​ម៉ូតូ​ក៏​ជៀស​គ្នា​មិន​រួច​ផង​កន្លងមក​អាជ្ញាធរ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ បាន​ដោះស្រាយ​ហើយ​ផងដែរ តែ​ពួកគេ​នៅតែ​បំពាន​ដដែល​?» ។​

​ជុំវិញ​បញ្ហា​នេះ​ផងដែរ គេ​ក៏បាន​លើកឡើងថា ចុះ​ប្រសិន​មាន​បញ្ហា​អាសន្ន​ណាមួយ​កើតឡើង ឬ ក៏មាន​អ្នកជំងឺ​ត្រូវ​សង្គ្រោះបន្ទាន់ តើ​នឹង​លំបាក​យ៉ាងណា​ទៅ បើ​ផ្លូវ​រកតែ​ជៀស​គ្នា​មិន​រួច​បែបនេះ​?៕

ដោយ​៖ លឹម ហុង​


spot_img
×