Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​នឹង​ដាំ​ដើមឈើ ប្រណិតៗ​ជិត​២​ពាន់​ដើម នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ចំនួន​៥ នៅ​ខណ្ឌដង្កោ​ដើម្បី​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​ទីក្រុង​ដែលមាន​ពណ៌​បៃតង និង​បរិស្ថាន​ល្អប្រសើរ​

spot_img

​ភ្នំពេញ ៖ កូនឈើ​ប្រណិតៗ ប្រមាណ​ជា​ជិត​២០០០​ដើម រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដាំ​នៅតាម​ខាង​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្ដើម​ដាំ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​ទីក្រុង​ដែលមាន​ពណ៌​បៃតង និង​បរិស្ថាន​ល្អប្រសើរ​។​

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ដាំ​កូនឈើ​ប្រណិតៗ នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ខណ្ឌដង្កោ ដោយ​ចាប់ផ្ដើម​ដាំ​ពី​ស្តុ​ប​ចំការ​ដូង រហូតដល់​រង្វង់​មូល​គួរ​ស្រូវ ជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ហើយ​ប្រភេទ​ដើមឈើ ដែល​ត្រូវ​ដាំ​ជា​ប្រភេទ​ឈើប្រណិត ដោយ​ដាំ​អម​សងខាង​ផ្លូវ​ចន្លោះ​ពីគ្នា​ប្រមាណ​៨​ម៉ែត្រ ហើយ​ជា​គម្រោង ដើមឈើ​ដែល​ត្រូវ​ដាំ​នៅតាម​បណ្តោយ​ផ្លូវ​នេះ មាន​ប្រមាណ​១៨៤០​ដើម លើ​ចម្ងាយ​ផ្លូវ​ប្រវែង​៧​គីឡូម៉ែត្រ​សងខាង (​ស្មើ ១៤​គីឡូម៉ែត្រ​)​។​

លោក​ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​អាជ្ញាធរ​ខណ្ឌ មន្ទីរ​កសិកម្ម មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី និង​ក្រុមហ៊ុន​ទទួល​ម៉ៅការ ក្នុង​ការដាំ​ដើមឈើ​នេះ​ត្រូវ​ចុះ​ធ្វើការ​សិក្សា ទីតាំង​ដែល​ត្រូវ​ដាំ និង​ធ្វើ​វេទិកាសាធារណៈ ដើម្បី​បង្ហាញ​ពី​គោលបំណង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលថា យើង​នឹង​ដាំ​ដើមឈើ​នៅតាម​ដងផ្លូវ​នេះ និង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​២១៧​នេះ ចូលរួម​សហការ និង​ថែទាំ​ដើមឈើ​ដែល​បាន​ដាំ នៅមុខ​ផ្ទះ​របស់​ពួកគាត់​ឲ្យ​បានល្អ​។​

ពាក់ព័ន្ធ​នឹង​ការដាំ​ដើមឈើ​ប្រណិតៗ​នេះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​សិក្សា​ឲ្យ​បានច្បាស់លាស់ មុន​នៃ​ការដាំ​ដើមឈើ​ទាំងនេះ ដោយ​ត្រូវ​គិតគូរ​ឲ្យ​បាន​រួចរាល់​អំពី​ទំហំ នៃ​គម្រោង​ពង្រីក​ផ្លូវ​ខាងលើ​ក៏ដូចជា គិតគូរ​ពី​ការដាក់​ប្រព័ន្ធ​លូ​ឲ្យ​ហើយ​ស្រេច ជៀសវាង​មាន​បញ្ហា យើង​កាប់​ដើមឈើ​ចោល វា​ពិតជា​សោកស្តាយ​។​

លោកស្រី គឹម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​គាំទ្រ ចំពោះ​គម្រោង​នៃ​ការដាំ​ដើមឈើ​ប្រណិតៗ នៅតាម​បណ្តោយ​ផ្លូវ​២១៧​នេះ ដោយ​យើង​អាច​ការពារ​បាន​នូវ​ការរំលោភ​ចំណីផ្លូវ​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន ៕
​ដោយ​៖​កូ​ឡាប​

spot_img
×