Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​លេង​នៅ​ខេត្ត​កែប មាន​ខ្ទង់ ១០​ម៉ឺន​នាក់ ក្នុង​មួយខែ​

spot_img

​ខេត្ត​កែប​៖ វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប កំពុង​ទទួល​ប្រជាប្រិយ​ជាខ្លាំង ក្នុង​រយៈកាល​ចុងក្រោយ​នេះ ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​-១៩ ហាក់​បាន​ធូរស្រាល​។​

​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា មួយខែ​ចុង​ក្រោយនេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​កែប មាន​ខ្ទង់ ១០​ម៉ឺន​នាក់​។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​រូបនេះ បាន​គូសបញ្ជាក់ថា មាន​កត្តា​២​យ៉ាង ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​មក​សម្រុក​លេង​ច្រើន​នៅ​ខេត្ត​កែប​ច្រើន​គឺ ទី​១. កត្តា​ផ្លូវថ្នល់ និង​កក្តា​ទី​២. វិធី​បង្ការ​របស់​រដ្ឋ​បាល​ខេត្ត ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ពី​ជំងឺ​កូ​វីដ​-១៩​។

​លោក​បន្តថា ពេលនេះ​ខេត្ត​កែប មាន​ភាពល្អប្រសើរ​សម្រាប់​ការ​ដើរលេង​កម្សាន្ត ទាំង​សុខ​សុវត្ថិភាព និង​ការការពារ​បាន​នូវ​ឆ្លង​រាលដាល​ពី​កូ​វីដ​-១៩​។ ចាប់តាំងពី​ដើមខែ​ឧសភា​មក អាជីវករ ដែល​ប្រកប​របរ​រកស៊ី បម្រើឱ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប បាននាំគ្នា​ត្រឡប់មក​បើកហាង​ឡើងវិញ​ជា​បណ្តើរៗ បន្ទាប់ពី​ហាង​ទាំងនោះ​បិទទ្វារ​ស្ទើរតែ​ទាំងស្រុង​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​កូ​វីត​-១៩ ហើយ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក៏​កំពុង​សម្រុក​មកលេង​សម្សា​ន្ត នៅ​ខេត្ត​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ជា​ហូរហែ​ផងដែរ​។​ឡើងវិញ​រយៈពេល ១​ខែ​ចុង​ក្រោយនេះ​
​ចាប់តាំងពី​ខែ ឧសភា ដល់​ពាក់​កណ្តាលខែ មិថុនា​នេះ ភ្ញៀវទេសចរ​ណ៏​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក បាន សម្រុក​មកលេង​កម្សាន្ត​នៅ​ខេត្ត​កែប​យ៉ាងច្រើន​កុះករ ជាពិសេស​នៅ​ថ្ងៃ​ចុង​ស​ប្តា​សហ៍ និង​ថ្ងៃ​ឈប់សម្រាក់​ផ្សេងៗ​។ អាជីវករ តាម​ហាង​នានា​នៅតាម​បណ្តោយ​ផ្សារ​ក្តាម ទទួល​បានការ​កុម្ម៉ង់​មុខម្ហូប​ជាច្រើន​ឡើងវិញ ។ ភាគច្រើន​ភ្ញៀវទេសចរ​ដែល​មកជា​ជនជាតិខ្មែរ ហើយ ២០% ជា​ជនជាតិ​បរទេស ដែលមាន ចិន កូរ៉េ ជាដើម​៕
​ដោយ​៖CEN

spot_img
×