Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មាន​មិន​ដល់ ឪពុក​អប្រិយ​ដល់​ថ្នាក់​ហ្នឹង​! ចាក់សោ​បន្ទប់​បង្ខាំង​កូនស្រី​រំលោភ​ពេញ​១​ខែ និង​បន់​ឲ្យ​ប្រពន្ធ​ស្លាប់ ដើម្បី​យក​កូន​ធ្វើ​ប្រពន្ធចុង (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ដូចដែល​បងប្អូន​ជាច្រើន​បាន​ស្គាល់​រួចហើយ អ្នកស្រី ម៉ម សុ​ម៉ាលី គឺជា​ស្ថាបនិក​អង្គការ «​អា​ហ្វី​ស៊ី​ប​» មើលថែទាំ​ក្មេង​កំព្រា និង​ជនរងគ្រោះ​ដោយសារ​អំពើ​រំលោភ​សេពសន្ថវៈ​។ នៅក្នុង​អង្គការ​របស់​អ្នកស្រី ក្រៅពី​ក្មេងៗ​កំព្រា គឺមាន​ក្មេងស្រី​ជំទង់ៗ​ជាច្រើន ដែល​រង​ទទួល​នូវ​អំពើ​រំលោភ​ផ្លូវភេទ ជាពិសេស​ពី​សំណាក់​ឪពុក​បង្កើត​របស់​ពួកគេ​ផ្ទាល់​តែម្តង​។​

​ថ្មីៗ​នេះ អ្នកស្រី​បាន​ចែករំលែក​ពីបទ​ពិសោធន៍​នៃ​ជីវិត​ដ៏​ឈឺចាប់​ខ្លោចផ្សារ​បំផុត របស់​ប្អូនស្រី​រងគ្រោះ​ម្នាក់ ដែល​ត្រូវ​ក្លាយជា​ទាសករ​បម្រើ​ផ្លូវភេទ​សម្រាប់​ឪពុក​បង្កើត​ចិត្ត​អប្រិយ ដែល​បាន​វាយ​ធ្វើបាប គំរាម​មិន​ឲ្យ​និយាយ​រឿង​បែកធ្លាយ និង​សូម្បី​ហាម​មិន​ឲ្យ​ទៅ​សាលា និង​ជួប​មិត្តភក្តិ​ជាដើម បន្ទាប់ពី​នាង​ចូល​វ័យ​ពេញក្រមុំ​នៅ​ដើមខែ​មករា ឆ្នាំ​២០២០​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន «Mam Somaly» អ្នកស្រី​បាន​សរសេរ​រៀបរាប់​ទាំង​អួលដើមក​រថា​៖ «​ចាប់ផ្តើម​ដោយ​ក្តុកក្តួល ហួស​និយាយ មួយរយៈ​នេះ​ពុក​រំលោភ​កូនស្រី​ខ្លួនអែង​កាន់តែ​កើនឡើង ពេលខ្លះ​ខ្ញុំ​ពិតជា​មិន​ចង់​និយាយ មិន​ចង់​ផុស គ្រប់​រឿង​គឺ​ធ្ងន់ធ្ងរ​ពេក​ហើយ​ពុក​ម្នាក់​ដែល​ស្រឡាញ់​កូន​ខ្លាំង​រហូតដល់​ចង់យក​កូន​ខ្លួន​ធ្វើ​ប្រពន្ធចុង តាំងពី​នាង​ចូល​វ័យ​ពេញក្រមុំ​នៅ​ដើមខែ​មករា ឆ្នាំ​២០២០ មក​ពុក​តែងតែ​នៅក្បែរ​មិន​ឲ្យ​ទៅ​សាលា​មិន​ឲ្យ​ជួប​មិត្តភក្តិ បើ​ហាន​ជួប​គឺ​ត្រូវ​ពុក​វាយ​នឹង​ខ្យែ​ភ្លើង ក្រោយមក​ខែមេសា ឆ្នាំ​ដដែល​។ ដោយសា​រូបរាង​ពេញវ័យ​ពុក ក៏​ចាក់សោ​នាង​ទុក​ក្នុង​បន្ទប់ មិន​ឲ្យ​ចេញទៅ​ណា​ទេ គេ​ចាប់ផ្តើម​វាយ​ធ្វើបាប​ប្រពន្ធ រករឿង​មិន​ឲ្យ​ប្រពន្ធ​ចូល​ផ្ទះ​ដើម្បី​យក​លេស រំលោភ​កូន​ខ្លួនអែង ហ៊ឹម ពេលណា​ទៅ​ទើប​ចប់ រឿង​នាងៗ​បញ្ចេញ​ភាព​រោលរាល នោះ​នាង​ល្មម​គិត​ទៅបាន​ហើយ​ល្មម​ហើយ​ក្មេងៗ​ត្រូវ​រង​គ្រោះជា​រៀងរាល់ថ្ងៃ នាង​ក៏​ជាដើម​ហេតុ​មួយ​ក្នុងចំណោម​ដើមហេតុ​ផ្សេងៗ »៕

ដោយ​៖ លឹម ហុង


spot_img
×