Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ាន​ចាយលុយ​ទេ​បងប្អូន​! ត្រឹមតែ ៦ ម៉ោង ទៅលេង​នៅ​លំហរ​អាកាស ភ្ញៀវទេសចរ​អាច​ចាប់យក​ទេសភាព​ដ៏​អស្ចារ្យ ដោយ​ចំណាយលុយ​…. (​វីដេអូ​)

spot_img

ការចាប់ផ្តើម​ថ្មី​នឹង​ធ្វើឱ្យ​អ្នកទេសចរ​ឈានដល់​កម្ពស់ នៃ​បទពិសោធន៍​ថ្មី​ដោយ​នាំយក​ពួកគេ​ចម្ងាយ ១០,០០០ ហ្វី​ត ចូលទៅក្នុង​លំហរ​បរិយាកាស​ហ៊ុមព័ទ្ធ តាមរយៈ​យានជំនិះ​មាន​សម្ពាធ ដែល​ភ្ជាប់​ទៅនឹង​ប៉េងប៉ោង​ដ៏​ធំ​មួយ​។​

​អវកាស​ទស្សនវិស័យ​បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពី​ការអភិវឌ្ឍ​នៃ ‘Spaceship Neptune’ របស់ខ្លួន ដែល​ផ្ទុក​មនុស្ស ៩ នាក់ និង​បារ​ខ្នាតតូច​ដែល​ទាំងអស់នេះ​នឹងត្រូវ​បានដាក់​នៅតាម​បង្អួច​ធំៗ ។​

​ការកម្សាន្ត​នេះ នឹង​ផ្តោតលើ​បរិយាកាស​រយៈពេល ២ ម៉ោង បន្ទាប់មក វា​នឹង​ហោះ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក រយៈពេល ២ ម៉ោង​ទៀត​។

​ជើងហោះហើរ​សាកល្បង​គ្មាន​មនុស្ស​បើក នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ២០២១ ហើយ​ក្រុមហ៊ុន​សង្ឃឹមថា នឹង​លក់​សំបុត្រ​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៤ ប៉ុន្តែ សំបុត្រ​អាចមាន​តម្លៃ​ប្រហែល ១២៥.០០០ ដុល្លារ​។​

​គម្រោងការ​អវកាស​នេះ គឺជា​ការចាប់ផ្តើម​ថ្មី​មួយ​ដែល​បង្កើតឡើង​ដោយ Jane Poynter និង Taber McCallum ដែល​កាលពីមុន ជា​សហ​ស្ថាបនិក​អង្គការ​ទស្សនៈ​ពិភពលោក ដែលជា​ក្រុមហ៊ុន​ដាក់​ឧបករណ៍​ចាប់​សញ្ញា​នៅ​ផ្នែក​ដែល​ភ្ជាប់​ទៅនឹង​ប៉េងប៉ោង ដើម្បី​ចាប់យក​រូបភាព​អវកាស​។ ហើយ​ពួកគេ​កំពុង​ប្រើ​គំនិត​នេះ​ដើម្បី​បញ្ជូន​មនុស្ស​ទៅកាន់​ទី​អវកាស​។​

​គេហទំព័រ Space Perspective បាន​និយាយថា​៖ «​ជា​លើកដំបូង​ហើយ ដែល​យើង​អាចធ្វើឱ្យ​ភាព​រំភើប​នៅក្នុង​លំហ​អាកាស អាច​ចូល​ដំណើរការបាន​សម្រាប់​អ្នក​អ្នករុករក​របស់​យើង​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​ជាមួយនឹង​តម្រូវការ​រាងកាយ​តិចតួច​បំផុត និង​សាមញ្ញ​ដូចជា​ជិះ​យន្តហោះ​ជាដើម​» ។​

Spaceship Neptune បាន​ហោះ​ចេញពី​ដី​ចម្ងាយ​ប្រហែល ១០,០០០ ហ្វី​ត​ដែល​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​អាច​ចាប់យក​ទេសភាព​ដ៏​អស្ចារ្យ​។ ការធ្វើដំណើរ​ទាំងមូល​គឺ​៦​ម៉ោង – ២​ម៉ោង​ដើម្បី​ឈានដល់​រយៈកម្ពស់​ជាក់លាក់​, ២​ម៉ោង​នៅក្នុង​បរិយាកាស និង​បន្ទាប់មក​ចុះ​២​ម៉ោង​ត្រឡប់មក​ផែនដី​។​

​ក្រុមហ៊ុន​ថ្មី Space Perspective មាន​គោលបំណង​បញ្ជូន​អតិថិជន​ដែល​បង់ប្រាក់ និង​ស្រាវជ្រាវ ទៅ​ការិយាល័យ​នៅលើ​លំហរ​អាកាស Spaceship Neptune ដែលជា​កន្លែង​ដាក់​សម្ពាធ​លើ​ប៉េងប៉ោង ដែល​គ្រោង​នឹងធ្វើ​ការហោះហើរ​សាកល្បង​លើកដំបូង​នៅ​ដើមឆ្នាំ​ក្រោយ ២០២១៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Daily Mail)


<iframe width=”602″ height=”364″ src=”https://www.youtube.com/embed/9KNfqF6eJws” frameborder=”0″ allow=”accelerometer; autoplay; encrypted-media; gyroscope; picture-in-picture” allowfullscreen></iframe>​

spot_img
×