Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​អាណិត​ណាស់​! ចាស់ៗ​ផ្សំផ្គុំ​រៀបការ​អាយុ ១១ ឆ្នាំ ទាំង​មិនដឹងថា​ក្រេបទឹក​ឃ្មុំ​ម៉េច អៀន​ពេក​រហូតដល់​ថ្នាក់​ធ្វើ​រឿងនេះ​ពេញ​១​ឆ្នាំ តែ​ចុងក្រោយ​គឺថា​…

spot_img

​រឿងរ៉ាវ​ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​នៅក្នុង​ប្រទេស​វៀតណាម ថ្មីៗ​នេះ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ីនធឺណិត ផ្ទុះ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះតែ​ពុំ​នឹកស្មានថា ពួកគេ​បាន​ក្លាយជា​ឪពុកម្តាយ​គេ​ទាំង​ក្មេងខ្ចី​បំផុត​។​

​បើតាម​សារព័ត៌មាន baomoi បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​វ័យក្មេង​នេះ ដែល​ប្តី​មានឈ្មោះ Dang Ton Chuong ឆ្នាំនេះ​មាន​អាយុ ១៤ ឆ្នាំ ។ ចំណែក​ប្រពន្ធ​របស់គេ​ឈ្មោះ Dang Mui Kieu អាយុ ១៩ ឆ្នាំ​។ ពួកគេ​បាន​រៀបការ​នៅក្នុង​ឆ្នាំ​២០១៧ ដែល​នៅពេលនោះ Chuong អាយុ​ទើបតែ​១១​ឆ្នាំ រីឯ Kieu អាយុ ១៦ ឆ្នាំ​។​

​នាង Kieu បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា កាល​នៅ​រៀន​សាលា​ជាមួយគ្នា គឺ​នាង​រៀន​ថ្នាក់​ទី​៥ ខណៈ​ប្តី​របស់​នាង​រៀន​ថ្នាក់​ទី​៣​។ ពួកនាង​តែង​ជួបគ្នា​ជាធម្មតា ហើយ​ប្តី​របស់​នាង​ហៅ​នាង​ថា​បងស្រីៗ ប៉ុន្តែ មិនដែល​ចែករំលែក​នំចំណី​ឲ្យ​គ្នា​ម្តងណា​នោះទេ ហើយក៏​មិន​ធ្លាប់​ចាប់អារម្មណ៍​លើ​រឿង​ស្នេហា​អី​នោះដែរ​។

​ងាក​មក​រឿង​ឈានដល់​ត្រូវបាន​ចាស់ទំ​ផ្សំផ្គុំ​រៀបការ​នឹង​គ្នា​វិញ នាង Mui Kieu បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេលនោះ ម្តាយ​របស់​នាង​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​បងស្រី​៤​នាក់​របស់​នាង ក៏​ចាស់ៗ​អស់​ដែរ​ហើយ ដូច្នេះ នៅពេល​គ្រួសារ​សួរនាំ​ឲ្យ​យកប្តី នាង​ក៏​ទទួលយក​តែម្តងទៅ​។​

​នាង​ក៏បាន​ប្រាប់​ការពិត​ត្រង់ៗ​ទាំង​អៀនខ្មាស​ថា រៀបការ​បាន​ពេញ​មួយឆ្នាំ​ដំបូង នាង និង​ប្ដី​មិនដែល​ដេក​គ្រែ​ជាមួយគ្នា​ឡើយ ពោលគឺ​នាង​ដេក​ផ្សេង ប្តី​ដេក​ផ្សេង​។ ប៉ុន្តែ បន្ទាប់មក ម្តាយ​បាន​ហៅ​ប្តី​របស់​នាង Ton Chuong មក​ពន្យល់ថា ពេលនេះ រូបគេ​មាន​ប្រពន្ធ​ហើយ ដូច្នេះ​ត្រូវតែ​ចូលដេក​ជាមួយគ្នា​។ បន្ទាប់​បាន​ដេក​នៅ​ជាមួយគ្នា​បាន​កន្លះ​ឆ្នាំ Kieu ក៏បាន​មាន​ផ្ទៃពោះ និង​សម្រាល​បានកូន​ស្រី​ម្នាក់​នៅក្នុង​ឆ្នាំ​២០១៩​។ កូនស្រី​របស់​ពួកគេ​ដាក់ឈ្មោះថា Dang Mui Khe ។​

​ទោះយ៉ាងណា ដោយសារតែ​កម្រិតវប្បធម៌​នៅ​ទាប បច្ចុប្បន្ននេះ Chuong នៅតែ​ទៅ​សាលារៀន​ធម្មតា ដើម្បី​ក្រេប​យកចំណេះ​វិជ្ជា​បន្ត ដោយ​ក្រោក​ឡើង​ពី​ព្រឹក​ម៉ោង ៥ ទៅ​ច្រូតស្មៅ​គោ ខណៈ​ប្រពន្ធ​របស់គេ​ឡើង​ដាំបាយ និង​ធ្វើ​ការងារ​ផ្សេង​។​

​និយាយ​ពី Chuong វិញ ត្បិត​តែមាន​វ័យក្មេង​ខ្ចី​ក៏ពិតមែន តែ​គេ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ជាមួយ​ការងារ​ធ្ងន់​ស្រាល ពុំដែល​រអ៊ូរទាំ​ឡើយ ហើយ​អ្នកភូមិ​ជិតខាង តែងតែ​អាណិត​ស្រឡាញ់​ដល់​រូបគេ​គ្រប់ៗ​គ្នា​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ baomoi)​

spot_img
×