Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេងស្រី​ពី​នាក់ ចុះទៅ​លេង​ទឹក បណ្តាល​ឲ្យ​រអិល​លង់​ស្លាប់​ទាំងពីរ(វីដេអូ)

spot_img

​ភ្នំពេញ​៖​អាសូ​ណាស់ ក្មេងស្រី​ពីរ​នាក់​ទៅ​ចាំ​សំណាប ឆ្លៀត​ទៅ​ហែល​ទឹក​លេង តែ​មិន​ប្រយ័ត្ន​រអិល​ជើង​ធ្លាក់​ចូលទៅ​កន្លែង​ជ្រៅ​ទាំងពីរ​នាក់​រួច​ក៏​លិច​ចូលទៅក្នុង​ទឹក​បាត់ទៅ​។​

​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ១០ និង ២០ នាទី​ព្រឹក ត្រូវ​និង​ថ្ងៃ​ពុធ​ទី​២៤ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុង​ភូមិ​តា​នួន ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ក្មេងស្រី​ទាំងពីរ មួយ​ឈ្មោះ រក្សា អាយុ ៨ ឆ្នាំ​នៅ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១ ។ ក្មេងស្រី​ទី​២ មានឈ្មោះ ស៊ីវ អ៊ី​ញ អាយុ ១១ ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៤ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ក្មេងស្រី​ទាំងពីរ​នាក់ ត្រូវជា​បងប្អូនជីដូន​មួយ នៅផ្ទះ​ជាប់​គ្នា​បបួលគ្នា​ទៅ​មើល​សំណាប​ក្រែង​មាន​មាន់ និង​គោ​ចូល ស្រាប់តែ​ភ្លាមៗ​នោះ​ក្មេងស្រី​ទាំងពីរ​ក៏​ឆ្លៀត​ចុះទៅ​ហែល​ទឹក​លេង​
​ក៏​រអិល​លិច​បាត់​។​

​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក មាន​ក្មេងប្រុស​ម្នាក់​បាន​រត់​ដោយមាន​ភាព​ស្លន់ស្លោ បានមក​ប្រាប់​ខាង​គ្រួសារ​ក្មេងស្រី​ទាំងពីរ​ថា អា​អ៊ី​ញ និង រក្សា លង់ទឹក​បាត់​ហើយ ឮសូរ​បែបនេះ​ឪពុក​ក៏​ស្ទុះរ​ត់ទៅ​សំដៅ​ត្រពាំងទឹក ហើយ​នាំគ្នា​ចុះ​មុច​រាវរក ឃើញ​ក្មេងស្រី​ទាំង​ពីរបាន​លិចទៅ​ក្នុង​កន្លែង​រណ្តៅ​យ៉ាងជ្រៅ ពេល​រកឃើញ​លើក​មកដល់​លើគោក តែ​អ​កុស​ល្យ​ក្មេង​ទាំងពីរ​ផុតដង្ហើម​បាត់ទៅហើយ​។​

​ឪពុក​ក្មេងស្រី​ទាំងពីរ និង​បងប្អូន​ក្នុងភូមិ បាន​បី​យកមក​ផ្ទះ​ដោយ​មានការ​អាណិត និង​សោកស្តាយ​ការបាត់​បង់ជីវិត​ក្មេង​ទាំងពីរ​នេះ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ និង​ពិនិត្យ​កោសល្យវិច័យ មកដល់​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ក្មេងស្រី​ទាំងពីរ​ជូនទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​តា​នួន ក្នុង​សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​៕ ដោយ​៖​សា​មេ​ត​

spot_img
×