Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែ​មករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ សិ្ថរ​ភាព ត្រូវ​ប្រឹងប្រែង​រក្សា​ស្ថានភាព​នេះ​។ ឱកាស​រក​ទ្រព្យ​បាន​មកដល់ ចូរ​ចាប់យក​កុំ​ខកខាន​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ នឹង​ជា​កម្លាំងចិត្ត​ដ៏​ធំ​សម្រាប់​អ្នកតស៊ូ​ក្នុង​បុព្វហេតុ​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា ឆ្នាំ​ឆ្លូវ​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ​បំផុត អ្នកនឹង​ដណ្តើមបាន​ស្នាដៃ​ឆ្នើម​ជាច្រើន​ក្នុង​ថ្ងៃនេះ​។ លាភ​មកដល់​ផ្ទះ លុយកាក់​មាន​ចាយ​ពេញ​ដៃ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹង​មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រឹងប្រែង​រក្សា​ស្ថិរភាព​ក្នុង​ការងារ គឺជា​ជោគជ័យ​របស់​អ្នក​កុំ​ហក់​ឡើង​លឿន​ពេក ព្រោះ​អាច​ប្រឈម​នឹង​ផលវិបាក​ទៅវិញ​។ ថ្ងៃ​នេះ​ពុំ​មាន​ឱកាស​វិនិយោគ​, គួរ​នៅក្បែរ​គ្នា​ឲ្យបាន​ច្រើន ដើម្បី​បង្កើន​ការយល់​គ្នា ផ្សាភ្ជាប់​ជាង​មុន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ ។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ថោះ ៖ រាសី​ស្រុតចុះ​។ ការងារ ចង់​សម្រេចបាន​ជោគជ័យ​ត្រូវ​ហស​ការ​ជាមួយ​សមាជិក​ផ្សេងៗ​។ ហិរញ្ញវត្ថុ ៖ ពុំ​នឹងនរ អាច​ប្រឈម​នឹង​ការខ្វះខាត​។ មនោសញ្ចេតនា អ្នក​មាន​ប្តី​ប្រពន្ធ ត្រូវ​ប្រយ័ត្នប្រយែង​ដោះស្រាយ​ទំនាស់​កុំឲ្យ​នៅ​រ៉ាំរ៉ៃ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំកុរ​៕

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ ដំណើរការ​ទៅ​ជា​ធម្មតា ពុំ​រីកចម្រើន​ជាង​មុន ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ទើប​សង្ឃឹម​សម្រេច​បាន​សមិទ្ធផល​ខ្ពស់​។ ថ្ងៃ​នេះ​ពុំ​ល្អ​សម្រាប់​ការ​បណ្តាក់ទុន​វិនិយោគ​។ មនោសញ្ចេតនា ដោយសារ​តែ​រវល់​នឹង​ការងារ​ពេក ងាយ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​រប​ស់​អ្នក​ទាំង​២​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មាន​ឱកាស​ច្រើន ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ​។ លទ្ធភាព​វិភាគ​ឱកាស​វិនិយោគ​ល្អ អាច​បង្កើន​ប្រាក់​ចំណូល​បន្ថែម​។ មនោសញ្ចេតនា ឈាន​ថែម​១​ជំហាន​វែង​ក្នុង​រឿង​មនោសញ្ចេតនា​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គ្រប់​ផែនការ​សុទ្ធ​តែ​ដំណើរការ​ដោយ​ងាយស្រួល មាន​ស្នាដៃ​ឆ្នើម​ជាច្រើន​។ មានឱកាស​ចរចា​ពាណិជ្ជកម្ម ចុះមិច្ចសន្យា​ជាមួយ​ដៃគូ​ថ្មីៗ​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ​។ ទិស​នាំ​លាភ ទិស​ឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ អាស្រ័យ​ដោយ​ការ​សហការ​យ៉ាង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ដែល​គ្រប់យ៉ាង​សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ​បំផុត​។ ចំណូល​មិនសូវ​ល្អ គួរ​ចេះ​សន្សំសំចៃ ក្នុង​ការចាយវាយ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ ឆ្នាំ​មមី​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ​។ ការងារ មាន​សម្ពាធ​ច្រើន ធ្វើឲ្យ​អ្នក​តានតឹង​, ត្រូវ​ពង្រឹងស្មារតី​ឡើងវិញ ដើម្បី​បន្ត​ឈានឡើង​។ ថ្ងៃ​នេះ​ពិបាក​សម្រេចបាន​រាល់​ផែនការ​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា មិន​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា ឆ្នាំ​ជូត​៕

​ឆ្នាំ​រកា ៖ រាសី​ស្រុតចុះ​។ ការងារ គ្រប់យ៉ាង​អាច​មិន​បាន​ដូច​ចិត្ត តែ​ក៏​ត្រូវ​ត្រៀម​ស្មារតី​ប្រឈម , ចៀសវាង​អកម្ម​។ ថ្ងៃ​នេះ​ពុំ​អំណោយផល​ល្អ​សម្រាប់​ការអនុវត្ត​ផែនការ​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា មិន​ត្រូវ​ប្រញាប់ប្រញាល់​ក្នុង​រឿង​មនោសញ្ចេតនា ត្រូវ​អត់ធ្មត់​រង់ចាំ​ឱកាសល្អ​មកដល់​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ រាសី​កំពុង​ធ្លាក់ចុះ ការងារ​មិន​បាន​ល្អ​ដូច​ចិត្ត​។ ចាយវាយ​ត្រូវមាន​ផែនការ​ច្បាស់លាស់​ពុំនោះ​ទេ អ្នកនឹង​ជួប​ការលំបាក​ខ្លាំង​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​តែ​ពុំ​ទាន់​មានឱកាស​ផ្លាស់ប្តូរ​រឿង​មនោសញ្ចេតនា​របស់ខ្លួន​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង​, តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម ។ អ្នក​យក​អាសា ឆ្នាំ​មមី​៕

​ឆ្នាំ​កុរ ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រមូលផ្តុំ​ជាងនេះទៀត ទើប​អាច​សម្រេច​បាន​ការងារ​ថ្ងៃនេះ​។ ពុំ​មាន​ឱកាស​បាន​លាភ​ត្រូវ​ប្រយ័ត្ន​ក្នុង​ការវិនិយោគ​។ មនោសញ្ចេតនា ពុំ​បាន​ល្អ​ដូច​បំណង​។ ទិស​នាំ​លាភ ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

spot_img
×