Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​បក្ស​ប្រឆាំង​រុស្សី ត្រូវ​ប៉ូលិស​ចាប់ខ្លួន ក្នុង​កំឡុង​ការតវ៉ា​

spot_img

មេដឹកនាំ​បក្សប្រឆាំង​រុស្សី ឈ្មោះ Alexei Navalny ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន កាលពី​ថ្ងៃ​អាទិត្យ​ម្សិល​​មិញ​នេះ ក្នុង​កំឡុង​ការតវ៉ា​ប្រឆាំង​នឹង​វិមាន​ក្រែមឡាំង (Kremlin) ស្ថិត​ក្នុង​ទីក្រុង​មូ​ស្កូ​។​

​ក្រោយពេល​អាជ្ញាធរ​ចាប់ខ្លួន លោក​បាន​បង្ហោះ​សារ​នៅក្នុង Twitter របស់​លោក​ថា “​ខ្ញុំ​ត្រូវ​បាន​គេ​ឃុំខ្លួន ប៉ុន្តែ​នេះ​មិនមែន​ជា​បញ្ហា​នោះ​ទេ​។ សូម​ចូលរួម​តវ៉ា​នៅ​ផ្លូវ Tverskaya​។ អ្នក​ទាំងអស់​គ្នា​ទៅ​ទីនោះ មិនមែន​ដើម្បី​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​វា​គឺ​សំរាប់​អ្នក និង​អនាគត​របស់​អ្នក​ទាំង​​អស់​គ្នា​”​។​

​លោក Alexei Navalny ត្រូវបាន​ប៉ូលីស​ចាប់​ក្រៀក​ចូលក្នុង​ឡាន​ប៉ូលីស តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយពេល​រូបលោក​បាន​មកដល់ ទីលាន Pushkinskaya ដែលមាន​មនុស្ស​រាប់រយ​នាក់​ប្រមូលផ្តុំ​​គ្នា​តវ៉ា​។​

​ប៉ូលីស​ទីក្រុង​មូ​ស្កូ បាន​និយាយថា លោក Alexei Navalny ត្រូវបាន​នាំ​ខ្លួន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស និង​ត្រូវ​ចោទប្រកាន់​ពី​បទ​រៀបចំ​ការតវ៉ា​ខុសច្បាប់​។ ប្រសិន​ជា​តុលាការ​រក​ឃើញ​ថា​មាន​កំហុស លោក​នឹង​ត្រូវ​ប្រឈម​ជាប់គុក​រយៈពេល ៣០​ថ្ងៃ និង​ការផាកពិន័យ​។​

​សូមបញ្ជាក់​ថា មេដឹកនាំ​បក្សប្រឆាំង Alexei Navalny គឺជា​អ្នក​រិះគន់​ជា​យូរ​មក​ហើយរ​បស់​ប្រធានាធិបតី ពូ​ទីន និង​បាន​ចោទប្រកាន់​របប​ដឹកនាំ​លោក ពូ​ទីន​ថា បង្កើតឡើង​ដោយ​សារ​អំពើពុករលួយ​។​

​លោក​បាន​ស្នើ​ឲ្យមាន​ការតវ៉ា​ទូទាំងប្រទេស និង​ស្នើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ទាំង​អស់ ឲ្យ​ពហិការ​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៨ ខែ​មិនា​ខាងមុខ​។​

​កាលពី​ពេល​ថ្មីៗ​នេះ លោក​ត្រូវបាន ហាមប្រាម​មិនឲ្យ​ចូលរួម​ប្រកួត​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​៕ សុភ័ក្ត្រ 

spot_img
×